ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកបើកបរ សំរាប់ Exceed Worldwide

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 27​ ខែ​ សីហា ឆ្នាំ2025
ប្រាក់ខែ :
$280 - $300
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

អង្គការ​ អ៊ិ​កស៊ី​ដ វើលវ៉ា​យដ៍ គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​មូលដ្ឋាន​នៅ​ ព្រះរាជា​ណា​ ចក្រ​អង់​ គ្លេស​ដែល​ផ្តល់សេវា​ស្តារ​លិទ្ធ​ភាព​ពលកម្ម​កាយសម្បទា​និង​សេវា​ គាំទ្រ​សហគមន៍​ដល់​ជន​មាន​ពិការភាព​ ត្រូវការ​ ជ្រើសរើស​បុគ្គលិក​ ចំនួន​ ១នាក់​ ដើម្បី​ធ្វើការ​នៅ​មណ្ឌល​ស្តារ​លិទ្ធ​ភាព​ពលកម្ម​កាយសម្បទា​រាជធានី​ ភ្នំពេញ​។

  • អ្នកបើកបរ (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • ត្រូវបើកបរគោរពតាមច្បាប់ចរាចររបស់រាជរដ្ឋាភិបាល។ យកចិត្តទុកដាក់រាល់ការបើកបរយានយន្ត នៅក្នុង
  • ភារកិច្ចរបស់អង្គការ។​
  • ជាអ្នកផ្ញើសារ និងបញ្ជូនរាល់ឯកសារលិខិតរបស់អង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍ អោយដល់គោលដៅ។
  • ត្រូវយល់ និងដឹងថា តើគួរធ្វើអ្វីខ្លះ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
  • ត្រូវរក្សាយានយន្តអោយមានសុវត្ថិភាពនៅពេលចតទុកតាមទីសាធារណៈ។
  • ធ្វើការថែមម៉ោងតាមការស្នើសុំរបស់ប្រធាន។
  • ហាមឃាត់ចំពោះការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬគ្រឿងញៀន និងការជក់បារីក្នុងយានយន្ត។​
  • ត្រូវជួយជនមានពិការភាព នៅពេលដែលពួកគេឡើងជិះយានយន្តអង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍។
  • ថែទាំពិនិត្យយានយន្តត្រូវប្រាកដថាយានយន្តទាំងអស់បានស្អាតនិងមានសុវត្តិភាពសម្រាប់ការបើកបរ។
  • ធ្វើការកត់ត្រានូវចំងាយគោចររបស់រថយន្តនីមួយៗទៅតាមតម្រូវការផ្សេងៗដែលបានកំណត់។
  • ធ្វើការផ្សងៗតាមការស្នើសុំរបស់ថ្នាក់ដឹកនាំ។
  • ចាក់ប្រេងឥន្ធនៈបន្ថែមនៅពេលដែលមានការចាំបាច់, ត្រូវប្រាកដថាកំរិតនៃប្រេងឥន្ធនៈនៅក្នុងយានយន្ត មិនអោយតិចជាង១/៤នៃកំរិតធុងស្តុកប្រេងឡើយ។ ត្រូវមានកង់បន្លាស់ល្អមួយជានិច្ចគ្រឿងឧបករណ៍ ជំនួយផ្សេងៗនិងវត្ថុសម្រាប់ពន្លត់ភ្លើង។
តំរូវការការងារ
  • ជាជនជាតិខ្មែរ។
  • មានសុខភាពល្អ, រាងកាយមាំមួន​ដែលតម្រូវការលើកដាក់ផ្សេងៗ។
  • ត្រូវមានប័ណ្ណបើកបរដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។
  • មានប័ណ្ណបើកបរប្រភេទឃ២រឹតតែប្រសើរ។
  • មានបទពិសោធន៍លើការបើកបរយានយន្ត។
  • មានការយល់ដឹងនូវការប្រើប្រាស់ប្រភេទរថយន្ត 4WD។
  • គោរពពេលវេលា និងអាចទុកចិត្តបាន។
  • ស្មោះត្រង់ ហើយមានការទទួលខុសត្រូវអាចយកជាការបាន។
  • អាចស្នាក់នៅពេលយប់ នៅកន្លែងឆ្ងាយពីកន្លែងមូលដ្ឋាន។
  • ត្រូវប្រុងប្រយ័ត្នជាចាំបាច់និងគោរពចំពោះជនមានពិការភាព។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បក្ខ​ជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ធ្វើការ​ផ្ញើ​នូវ​ប្រវត្តិរូប​ និង​លិខិត​អម​មកកាន់​ អ៊ី​ម៉ែ​ល រឺ​ដាក់​ប្រវត្តិរូប​ និង​លិខិត​អម​មកកាន់​ មកកាន់​អាស័យ​ដ្ឋាន​ ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​នៅ​ក្នុង​សេ​ចក្ដី​ប្រកាស​នេះ​។ពត៌មាន​លំអិត​ស្តីពី​ការ​ពិពណ៌នា​ការងារ​ និង​សំនួរ​ផ្សេង​ៗសូម​ទាក់ទង​តាមរយៈ​ អ៊ី​ម៉ែ​ល និង​លេខទូរស័ព្ទ​ ដែល​បាន​ផ្ដល់​ជូន​។

មានតែ​បេក្ខជន​ដែលជា​ប់ ការ​ជ្រើសរើស​តែប៉ុណ្ណោះ​ទេ​ដែល​នឹង​ត្រូវ​បាន​ទាក់ទង​មក​ធ្វើការ​សម្ភាសន៍​។

បេក្ខជន​ដែល​បាន​ជ្រើសរើស​តម្រូវ​អោយ​ប្រ​ត្តិ​បត្តិ​តាម​គោល​នយោបាយ​ និង​ច្បាប់​នានា​របស់​អង្គការ​អ៊ិ​កស៊ី​ដ វើលវ៉ា​យដ៍

  • ប្រ​ត្តិ​បត្តិ​តាម​គោល​នយោបាយ​ស្តីពី​កិច្ចការពារ​កុមារ​របស់​ អង្គការ​ អ៊ិ​កស៊ី​ដ វើលវ៉ា​ដ៍
  • ប្រ​ត្តិ​បត្តិ​តាម​គោល​នយោបាយ​ និង​ច្បាប់​នានា​របស់​អង្គការ​ អ៊ិ​កស៊ី​ដ វើលវ៉ា​យដ៍។
  • ការ​ទប់​ស្កាត់​ការរំលោភ​បំពាន​ និង​ការបៀតបៀន​ផ្លូវ​ភេទ​ (PSEAH)។
  • សមភាព​យេ​នឌ័រ បរិ​យា​ប័ន្នសង្គម​ និង​ពិការភាព​(GEDSI)។
  • គោល​នយោបាយ​ការពារ​ក្លែង​បន្លំ​ និង​អំពើពុករលួយ​។

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Exceed Worldwide
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading