ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

សមាជិកក្រុមប្រឹក្សាភិបាល​ (ស្ម័គ្រចិត្ត) សំរាប់ Free To Shine

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ប្រតិបត្តិ/គ្រប់គ្រង, ការងារស្ម័គ្រចិត្ត
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : សៀមរាប
ចំនួន : ច្រើននាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 19​ ខែ​ វិច្ឆិកា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​ហ្រ្វី​ធូ ហ្សាញ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​កុមារី​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​នៅ​កម្ពុជា​។ យើង​អាច​សម្រេច​បាន​នូវ​ការងារ​នេះ​ដោយ​ផ្ដោត​លើការពង្រឹង​ប្រព័ន្ធ​គ្រួសារ​ និង​សហគមន៍​ដើម្បី​ផ្ដល់​អាទិភាព​ដល់​សុវត្ថិភាព​ និង​ការអប់រំ​

កូន​ៗរបស់​ពួកគេ​។ គោលដៅ​របស់យើង​រួម​មាន​ សហគមន៍​មាន​សុវត្ថិភាព​សម្រាប់​កុមារ​ កុមារី​មានការ​អប់រំ​ និង​ស្រ្តីក្នុង​ភាពជា​អ្នកដឹកនាំ​។

អង្គការ​ហ្រ្វី​ ធូ ហ្សាញ​មាន​បុគ្គលិក​ចំនួន​ ២នាក់​នៅ​ប្រទេស​អូស្រ្តាលី និង​១៥នាក់​ក្នុង​ប្រទេសកម្ពុជា​។ លោកអ្នក​អាច​ស្វែងរក​របាយការណ៍​ប្រចាំ​ឆ្នាំ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​តាម​តំណ​ភ្ជាប់​នេះ​

តួនាទីនិងការទទួលខុសត្រូវ
  • កំណត់ទិសដៅយុទ្ធសាស្ត្រ និងគោលដៅរបស់អង្គភាព
  • អនុវត្តកិច្ចការរួម ដូចជាការវិភាគ SWOT ដើម្បីជួយដល់ការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តរបស់អង្គភាព
  • ដោយធ្វើការជាមួយនាយិកាគ្រប់គ្រង ជួយអង្គភាពទទួលបាននូវធនធាន ថវិកា និងបុគ្គលិកដែលចាំបាច់ក្នុងការអនុវត្តកម្មវត្ថុនៃផែនការយុទ្ធិសាស្រ្ត
  • អនុវត្ត ថែរក្សា និងកែលម្អប្រព័ន្ធអភិបាលកិច្ចល្អ
  • តាមដានការអនុវត្តរបស់អង្គការ ត្រួតពិនិត្យរបាយការណ៍
  • ជ្រើសរើស គ្រប់គ្រង ឬបញ្ឈប់អ្នកដឹកនាំអង្គការ និងកំណត់ប្រាក់ខែ
  • គ្រប់គ្រងហានិភ័យ ផែនការបន្តតួនាទី និងសរសេរពិធីការសង្គ្រោះបន្ទាន់
  • ត្រួតពិនិត្យ ស្នើការកែសម្រួល និងអនុម័តតារាងគ្រប់គ្រងហានិភ័យ និងបញ្ជីគ្រប់គ្រងហានិភ័យ ជាទៀងទាត់
  • វាយតម្លៃ និងអនុញ្ញាតការចុះបញ្ជីពាណិជ្ជសញ្ញា និងកម្មសិទ្ធិបញ្ញា
  • ពិនិត្យ និងអនុម័តគោលការណ៍របស់អង្គការ ដោយអនុលោមតាមកាលវិភាគត្រួតពិនិត្យគោលការណ៍ដែលអង្គភាពបានកំណត់
  • ជួយលើកកម្ពស់កេរ្តិ៍អង្គភាពរបស់យើង
  • ផ្សព្វផ្សាយអង្គការជាមួយបណ្តាញផ្សេងៗជាសកម្ម រួមទាំងម្ចាស់ជំនួស
  • ចូលរួមជាមួយម្ចាស់ជំនួយ និងដៃគូថ្មីៗ
  • ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (ដូចបានរៀបរាប់លើចំណុច «ការប្តេជ្ញាពេលវេលា» ខាងក្រោម) និងរួមចំណែកដល់កិច្ចការក្រុមប្រឹក្សាភិបាលនៅចន្លោះការប្រជុំនីមួយៗ
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ដោយ​ប្រើ​ប្រធាន​បទ​អ៊ី​ម៉ែ​ល៖ សមាជិក​ក្រុមប្រឹក្សា​ភិបាល​។

តម្រូវ​ឲ្យ​មាន​ឯកសារ​យោង​ចំនួន​៣ រួម​ទាំង​មុខតំណែង​បច្ចុប្បន្ន​ និង​មុខតំណែង​ក្នុង​ក្រុមប្រឹក្សា​ភិបាល​។

ការ​ដាក់ពាក្យ​ត្រូវ​បាន​ពិនិត្យ​ជាបន្តបន្ទាប់​។ មានតែ​អ្នក​ដែលជា​ប់វគ្គ​ជម្រុះ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​សម្ភាសន៍​។

អង្គការ​ ហ្រ្វី​ ធូ ហ្សាញ​ ប្តេជ្ញា​ផ្តល់កន្លែងធ្វើការ​ដែល​មាន​បរិ​យា​បន្ន និង​ភាព​ចម្រុះ​ ដែល​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ផ្ដល់​តម្លៃ​។ ពួកយើង​កោតសរសើរ​ចំពោះ​បទពិសោធន៍​ ជំនាញ​ និង​ទស្សនៈ​របស់​បុគ្គល​គ្រប់រូប​។ យើង​លើកទឹកចិត្ត​យ៉ាងសកម្ម​ចំពោះ​ការ​ដាក់ពាក្យ​ពី​ស្ត្រី​ ជន​ពិការ​ និង​អ្នក​មកពី​មជ្ឈដ្ឋាន​ចម្រុះ​។ អ្នកមាន​សញ្ជាតិ​ខ្មែរ​ និង​ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Free To Shine
ឈ្មោះសំរាប់ទំនាក់ទំនង : Free To Shine Ltd.
អុីម៉េល : recruitment@freetoshine.org
អាស័យដ្ឋាន : Group 4, Treang, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
គេហទំព័រ : https://www.freetoshine.org/

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

ច្រើននាក់
តាមការចរចារ
ថ្ងៃទី 31​ ខែ​ តុលា ឆ្នាំ2025
សៀមរាប
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading