សិក្ខាកាមវិស្វកម្មអគ្គិសនី សំរាប់ GIZ Office Phnom Penh
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ការអប់រំ និង វគ្គសិក្សា |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | កណ្តាល |
| ចំនួន : | 15នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 05 ខែ មករា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
គម្រោងគំនិតផ្តួចផ្តើម អ-ប-វ អាស៊ាន-ស្វីស (ASTI) គឺជាគម្រោងថ្នាក់តំបន់ដែលបាននឹងកំពុងអនុវត្តដោយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ GIZ (GIZ International Service) ក្នុងភាពជាដៃគូជាមួយអង្គការស្វីស Helvetas ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC)។ គម្រោងនេះមានគោលបំណងជួយយុវជនវ័យក្មេង ជាពិសេសយុវជនជាស្រ្តី និងបុរស ដែលកំពុងជួយឧបសគ្គក្នុងកាសិក្សា ឬការងារ ដោយផ្តល់ឱ្យពួកគេនូវជំនាញ ដែលសមស្របនឹងទីផ្សាការងារ តាមរយៈការអនុវត្តកម្មវិធីសិក្សាផ្អែកលើការងារ (WBL)។ គម្រោង ASTI កំពុងអនុវត្តនៅថ្នាក់តំបន់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។
កិច្ចសហការរវាងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងគម្រោង ASTI មានបំណងផ្ដល់ការបណ្ដុះបណ្ដាលទៅក្រុមគោលដៅទទួលផលទី១ (TBG1) ដែលជាយុវតី និងយុវជន មានអាយុចន្លោះពី ១៧ ដល់ ២៤ ឆ្នាំ ដែលបានបោះបង់ការសិក្សា មានកម្រិតវប្បធម៌ក្រោមថ្នាក់អនុវិទ្យាល័យ គ្មានការងារធ្វើឱ្យទទួលបានឱកាសបណ្ដុះបណ្ដាល។
តាងនាមឱ្យសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) គម្រោង ASTI កំពុងជ្រើសរើសនូវសិក្ខាកាមសម្រាប់កម្មវិធីបណ្ដុះបណ្ដាលវឹកវឺនកូនជាង ផ្អែកលើការងារ ទៅតាមមុខជំនាញទាំង ៣ ដូចខាងក្រោម៖
- ចូលរួមកម្មវិធីបណ្ដុះបណ្ដាលតាមប្រព័ន្ធឆ្លាស់(Dual VET) ក្នុងក្រុមហ៊ុនដែលទទួលបន្ទុកបណ្ដុះបណ្ដាល(ចន្លោះពី ៣ - ៤ ខែ) និងទទួលការបណ្ដុះបណ្ដាលពីស្ថាប័នអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (សាលា TVET រយៈពេល ២ខែ)
- ចូលរួមវគ្គវាយតម្លៃសមត្ថភាពពីការបណ្ដុះបណ្ដាលស្របតាមគុណវឌ្ឍិ នៃការបណ្ដុះបណ្ដាលថ្នាក់ជាតិទៅតាមមុខជំនាញដែលបានជ្រើសរើស
- គោរពតាមវិធានទាំងឡាយ ដែលតម្រូវដោយក្រុមហ៊ុនទទួលបន្ទុកបណ្ដុះបណ្ដាល (ទាំងវិធានរដ្ឋបាល និងបទបញ្ជាផ្ទៃក្នុង)ក្នុងអំឡុងពេលបណ្ដុះបណ្ដាល
- បំពេញការងារបច្ចេកទេសនានា ដែលចាត់ចែងដោយអ្នកគ្រប់គ្រងទៅតាមមុខជំនាញនីមួយៗ។
- យុវជន ដែលមិនទាន់មានការងារធ្វើ និងមិនទាន់មានជំនាញស្របតម្រូវការទីផ្សាការងារ ដែលបានរៀបរាប់ខាងលើ
- មានអាកប្បកិរិយាល្អ និងអាចធ្វើការជាក្រុមបាន
- មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
- ផ្តល់អាទិភាពដល់យុវជន ដែលមកពីគ្រួសារងាយរងគ្រោះ
- អ្នកដែលមានកម្រិតវប្បធម៌ក្រោមថ្នាក់អនុវិទ្យាល័យ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់លេខទូរស័ព្ទឬ អ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។កម្មវិធី ចាប់ផ្ដើមទទួលសម្ភាសន៍ និងជ្រើសរើសសិក្ខាកាមចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃបិទទទួលពាក្យ។
(ស្ត្រី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ)
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | GIZ Office Phnom Penh |
| ឈ្មោះសំរាប់ទំនាក់ទំនង : | សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) |
| អុីម៉េល : | projectsupport@ibccambodia.com |
| អាស័យដ្ឋាន : | IBC Office Cambodiana Hotel - Office 16 - 313 Preah Sisowath Quay, Phnom Penh, Cambodia |
