ការអញ្ជើញចូលរួមដេញថ្លៃ សំរាប់ អង្គការហ្គូដណេប៊ឺសកម្ពុជា

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 15​ ខែ​ មីនា ឆ្នាំ2021)
ពិព៌ណនាអំពីការងារ

ការអញ្ជើញចូលរួមដេញថ្លៃ
Invitation for bid

អង្គការហ្គូដណេប៊ឺសកម្ពុជា Good Neighbors Cambodia (GNC) ជាអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ ធ្វើការផ្នែកអភិវឌ្ឍន៍បែបមនុស្សធម៍ ដែលទទួលបានងារជាអ្នកប្រឹក្សានិងពិគ្រោះយោបល់ទូទៅ ជា មួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ(UN ECOSOC)។

អង្គការហ្គូដណេប៊ឺសកម្ពុជា សូមអញ្ជើញក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម ដេញថ្លៃសាងសង់ អគារសិក្សាចំនួនមួយអគារ ដែលមានអាស័យដ្ឋាន សាលាអនុវិទ្យាល័យអន្លុងរុន ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លក្ខ័ណនៃការដាក់ពាក្យដេញថ្លៃៈ

អ្នកដេញថ្លៃត្រូវបំពេញឯកសារសម្រង់តម្លៃ (BoQ) ព្រមទាំងភ្ជាប់ជាមួយនូវឯកសារផ្សេងៗទៀតដូចជា៖

  • ឯកសារផ្លូវច្បាប់ (វិញ្ញាបនបត្រ, លិខិតអនុញ្ញាត, អាជ្ញាប័ណ្ណ, បច្ចុប្បន្នភាពប័ណ្ណប៉ាតង់...)
  • ប្រវត្តិរូបក្រុមហ៊ុន
  • បទពិសោធន៍នៃការសាងសង់កន្លងមក
  • របាយការណ៍ហិរញ្ញវត្ថុ / លំហូរសាច់ប្រាក់រយៈពេលបីខែចុងក្រោយ
  • វិញ្ញាបនប័ត្រស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • អ្នកចូលរួមដេញថ្លៃដែលត្រូវបានជ្រើសរើសត្រូវតំកល់ប្រាក់ ៥% នៃតម្លៃសរុប នៅពេលចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ប្រាក់តម្កល់នេះនឹងត្រូវបានប្រគល់ជូនក្រុមហ៊ុនម៉ៅការវិញ បន្ទាប់ពីបញ្ចប់ការសាងសង់ ១០០%។            

ឯកសារសម្រង់តម្លៃផ្តល់ជូនអ្នកដេញថ្លៃដោយមិនគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោង ធ្វើការ ហើយត្រូវប្រគល់ជូនអង្គការ Good Neighbors Cambodia យ៉ាងយូរបំផុតត្រឹម ថ្ងៃទី១៥ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧:០០ ល្ងាច ។

☛ចំណាំៈ ការជ្រើសរើសក្រុមហ៊ុនសាងសង់ និងការផ្តល់កិច្ចសន្យាការងារសាងសង់ គឺផ្អែកលើការវាតម្លៃ របស់គណះកម្មការលទ្ឋកម្មអង្គការ Good Neighbors Cambodia។ ឯកសារសម្រង់តម្លៃ សូមមេត្តាផ្ញើជូន ដោយដាក់ក្នុងស្រោមសំបុត្របិទជិតដើម្បីរក្សាការសម្ងាត់ ចំពោះឯកសារផ្សេងទៀត សូមដាក់ដោយឡែក យើងខ្ញុំត្រូវការពិនិត្យមើលមុនពេលបើកការដេញថ្លៃ។ កាលបរិច្ឆេទនៃការដេញថ្លៃ យើងខ្ញុំនឹងជំរាបជូន នៅពេលក្រោយ។

ដើម្បីទាញយឯកសារដេញថ្លៃសូមចូលទៅកាន់ តំណរដែលបានដាក់ជូនខាងក្រោម៖ 
https://drive.google.com/drive/folders/1rnLEhuaa-RyBkGuUew0KOlOx-OV18YIE?usp=sharing
កាលបរិច្ឆទឈប់ទទួលពាក្យត្រឹម ថ្ងែទី១៥ មីនា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០ល្ងាច។

ព័ត៌មានសំរាប់ការដាក់ពាក្យ

ក្រុមហ៊ុនស្របច្បាប់ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមដេញថ្លៃ អាចទំនាក់ទំនងដើម្បី ទទួលបានព័ត៌មានបន្ថែម ឬទទួលយកឯកសារដេញថ្លៃតាមរយៈអាស័យដ្ឋានដូចខាងក្រោម៖

ការិយាល័យកណ្តាលរបស់អង្គការអង្គការហ្គូដណេប៊ឺសកម្ពុជា:


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការហ្គូដណេប៊ឺសកម្ពុជា
អុីម៉េល : chanragnc.ho@gmail.com
meangnc.ho@gmail.com
sophal.uy@gncambodia.org
លេខទូរស័ព្ទ : 023 880 557
លេខទូរស័ព្ទដៃ : 086 680 677
077 580 980
089 728 788
012 725 361 
អាស័យដ្ឋាន : អគារលេ៤០៧ ផ្លូវលេខ ១៩៨២, ភ្នំពេញថ្មីសែនសុខ រាជធានីភ្នំពេញ។
គេហទំព័រ : https://www.gncambodia.org/

អង្គការហ្គូដណេប៊ឺសកម្ពុជាគឺជាអង្គការអន្តរជាតិដែលកំពុងអនុវត្តគម្រោងចំនួន១០ទីតាំងក្នុងបណ្តាខេត្តនៃប្រទេសកម្ពុជា។

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading