ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកផ្សព្វផ្សាយអនាម័យ​ សំរាប់ GRET

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : អភិវឌ្ឍសហគមន៏, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : កំពង់ចាម, ស្ទឹងត្រែង
ចំនួន : 2នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 09​ ខែ​ វិច្ឆិកា ឆ្នាំ2024
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

ដំណឹង​ជ្រើសរើស​អ្នក​ផ្សព្វផ្សាយ​អនាម័យ​ឯកជន​ចំនួន​២នាក់​ ដើម្បី​ធ្វើការ​ជាមួយ​ Gret រយៈពេល​៣ខែ​ ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​និង​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​ ដែល​ធ្វើការ​នៅ​ក្នុង​ទីរួមខេត្ត​ កំពង់ចាម​ និង​ស្ទឹង​ត្រែង​។

GRET គឺជា​អង្គការ​សាមគ្គីភាព​អន្តរជាតិ​ដែល​មាន​គោលបំណង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ លើក​កម្ពស់​យុត្តិធម៌​សង្គម​ និង​អភិរក្ស​ភពផែន​ដី​។

  • អ្នកផ្សព្វផ្សាយអនាម័យ​ (ចំនួន២នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ធ្វើផែនការប្រចាំសប្តាហ៍ និងប្រចាំខែ ដោយមានការសម្របសម្រួលជាមួយ អ្នកគ្រប់គ្រងដើម្បី​សំរេចបានគោលដៅគំរោង។
  • ធ្វើការរួមជាមួយមេភូមិ/មេឃុំ​/សមាជិកភូមិ ឬសមាជិកភូមិ ដើម្បីគាំទ្រដល់សកម្មភាពផ្សព្វផ្សាយ និងធ្វើការផ្សព្វផ្សាយជំរុញអោយមានការតភ្ជាប់បណ្តាញលូទឹកកខ្វក់ និងសេវាប្រមូលសំរាមក្នុង ក្រុង។
  • រៀបចំការប្រជុំផ្នែកផ្សព្វផ្សាយ ឬធ្វើបទបង្ហាញផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋលើ ប្រពន្ធលូបង្ហូរទឹកកខ្វក់ សេវាកម្មអនាម័យទឹកកខ្វក់ ក៍ជាសេវាប្រមូលសំរាម។
  • ធ្វើការរួមជាមួយអ្នកម៉ៅការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ក្រុមអនុវត្តន៍គំរោង មេភូមិ ដើម្បីចុះផ្សព្វផ្សាយណែនាំចំនួនខ្នងផ្ទះគោលដៅ ដើម្បីធ្វើឱ្យប្រាកដថា គ្រួសារនិមួយៗយល់ច្បាស់អំពីប្រព័ន្ធលូទឹកកខ្វក់និងធ្វើការតភ្ជាប់អោយបានគ្រប់ខ្នងផ្ទះ។
  • បំពេញរបាយការប្រចាំថ្ងៃ
  • បំពេញកិច្ចសន្យាតភ្ជាប់សម្រាប់ប្រព័ន្ធលូ
  • ចូលរួមកម្មវិធីប្រជុំភូមិ/ភូមិ តាមការអញ្ជើញដោយមេភូមិ/ភាគីពាក់ព័ន្ធ/អ្នកគ្រប់គ្រង
  • ធ្វើរបាយការណ៍ ប្រចាំសប្តាហ៍ បន្ទាប់មកផ្ញើទៅអ្នកគ្រប់គ្រង។
  • ប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដើម្បីអនុវត្តការងារ ជុំវិញតំបន់គោលដៅ។
  • ទទួលយកកិច្ចការបន្ថែមណាមួយតាមការស្នើសុំដោយអ្នកគ្រប់គ្រង ។
តំរូវការការងារ
  • ចេះអាន សរសេរ ឬកំពុងសិក្សា ឬទើបបបញ្ចប់ការសិក្សា​
  • មានបទពិសោធន៍ការងារតិចតួច (ស្វាគមន៍ចំពោះអ្នកស្វែងរកបទពិសោធការងារ)
  • មានទីលំនៅច្បាស់លាស់ មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
  • ចូលចិត្តការងារទំនាក់ទំនង ឬការងារក្នុងសហគមន
  • អាចប្រប្រើប្រាស់ Ms.Word​​/Excel​កាន់តែប្រសើរ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

Attachment


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : GRET
ឈ្មោះសំរាប់ទំនាក់ទំនង : សុគណ្ណា​ ម៉ម លីហ៊ាង GRET Cambodia
អុីម៉េល : prak.cambodia@gret.org
sokunna.cambodia@gret.org
morm.cambodia@gret.org
លេខទូរស័ព្ទ : 069 35 33 88
011 328 708
គេហទំព័រ : http://www.gret.org
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading