អ្នកស្មគ្រ័ចិត្តគម្រោង សំរាប់ GX Foundation

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, ចិន
តំបន់ : ភ្នំពេញ
ចំនួន : 14នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 19​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

មូលនិធិ​ GX គឺជា​អង្គការ​សប្បុរស​ធម៌​របស់​ប្រទេស​ចិន​មិន​រក​ប្រាក់ចំណេញ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​។ មូលនិធិ​ GX មាន​គោលបំណង​ផ្តល់ជំនួយមនុស្សធម៌​ក្នុង​ផ្នែក​វេជ្ជ​សាស្រ្ត និង​សុខភាព​សាធារណៈ​ដល់​បណ្តាប្រទេស​នៅ​តាម​បណ្តោ​យ "ខ្សែក្រវាត់​ និង​ផ្លូវ​" និង​រួមបញ្ចូល​ "ការ​តភ្ជាប់​រវាង​ប្រជាជន​ទៅ​ប្រជាជន​"។ មូលនិធិ​ GX បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ប្រទេស​ចំនួន​ប្រាំ​ ហើយ​គ្រោង​នឹង​ផ្តល់ការវះកាត់​ស្តារ​ការ​មើលឃើញ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​អ្នកជំងឺ​ 37,500 នាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ កម្ពុជា​ ជីប៊ូទី​ សេ​ណេហ្គាល់​ និង​ម៉ូរីតានី​ ពី​ឆ្នាំ​ 2022 ដល់​ឆ្នាំ​ 2027 ដោយ​ជួយ​លុបបំបាត់​ទាំងស្រុង​នូវ​ពិការ​ភ្នែក​ដែល​បណ្តាល​មកពី​ជំងឺ​ភ្នែក​ឡើងបាយ​នៅ​ក្នុង​តំបន់​។

មូលនិធិ​ GX ត្រូវការ​ជ្រើសរើស​ អ្នក​ស្មគ្រ័ចិត្ត​គម្រោង​ ដើម្បី​បម្រើ​ការងារ​ដែល​មាន​លក្ខខ័ណ្ឌ​ដូច​ ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • សម្របសម្រួល និងផ្តល់ការគ្រប់គ្រងអ្នកជំងឺពេញមួយដំណើរការវះកាត់
  • នាំអ្នកជំងឺឡើងវះកាត់ និងទៅកន្លែងសំរាក
  • បញ្ចូលទិន្នន័យអ្នកជំងឺ ចុះឈ្មោះអ្នកជំងឺ
  • គាំទ្រសម្របសម្រួល លំហូរការងាររបស់អ្នកជំងឺ និងផ្តល់ព័ត៌មានតាមរយះទូរស័ព្ទទៅអ្នកជំងឺ
  • ការជ្រើសរើសអ្នកជំងឺ និងតាមដានស្ថានភាព
  • ចូលរួមចុះពិនិត្យភ្នែកបឋមជាមួយក្រុមគ្រូពេទ្យចិន នៅតាមសហគមន៍
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំងដោយនាយិកា និងអ្នកសម្របសម្រួលគម្រោង​
តំរូវការការងារ
Languages:
  • Khmer - Fluent
  • Chinese - Simplified - Basic is preferred
Qualifications:
  • Bachelor's Degree in ពេទ្យ សុខភាពសារធារណះ ឬសញ្ញាប័ត្រដែលពាក់ព័ន្ធ is preferred
Skills & Knowledge:General & Technical Skills
  • និស្សិតដែលបញ្ចប់ការសិក្សាថ្មីៗ និងនិស្សិតសាកលវិទ្យាល័យបច្ចុប្បន្នក៏ត្រូវបានស្វាគមន៍ក្នុងការដាក់ពាក្យផងដែរ។
  • បេក្ខជនដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោង ឬការងារក្នុងមន្ទីរពេទ្យ គឺជាគុណសម្បត្តិមួយ។
  • ត្រូវតែចេះភាសាខ្មែរជាចាំបាច់ ប្រសិនចេះភាសាចិន ឬភាសាអង់គ្លេសជាគុណសម្បត្តិមួយ។
Soft Skills
  • លើកទឹកចិត្តខ្លួនឯងជាមួយនឹងការប្រាស្រ័យទាក់ទងល្អ និងជំនាញអន្តរបុគ្គល
  • ធ្វើការងារជាក្រុមដែលមានទំនួលខុសត្រូវខ្លាំង
  • អាចចូលបម្រើការងារបានឆាប់ៗ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​អាច​ផ្ញើ​ CV និង​ Cover Letter មកកាន់​យើងខ្ញុំ​ ដោយ​ប្រើ​ព័ត៌មាន​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ព័ត៌មាន​លម្អិត​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : GX Foundation
ឈ្មោះសំរាប់ទំនាក់ទំនង : Mr. Matin Hong
អុីម៉េល : matin.hong.cam@gxfoundation.hk
អាស័យដ្ឋាន : St.106, Exchange Square Building, Room No. 1453, Village 2, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading