ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

ប្រធានក្រុមផ្នែកលក់ សំរាប់ H O S Trading Co.Ltd.

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : លក់និងទីផ្សារ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 10​ ខែ​ មករា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

យើង​ជា​ក្រុមហ៊ុន​ផ្តោត​លើការនាំចូល​ និង​ចែកចាយ​ផលិតផល​ក្នុង​ទី​ផ្សារ​កម្ពុជា​។ ផលិតផល​យើង​ រួម​មាន​ គ្រឿងផ្សំ​មុខម្ហូប​ អាហារ​សម្រន់​ និង​ភេសជ្ជៈ​។ យើង​មាន​បទពិសោធន៍​ជាង​ ២០ ឆ្នាំ​ក្នុង​ទី​ផ្សារ​កម្ពុជា​។

  • ប្រធានក្រុមផ្នែកលក់
តួនាទីនិងការទទួលខុសត្រូវ
  • បង្កើត និងអនុវត្តផែនការលក់ ដើម្បីសម្រេចគោលដៅលក់
  • កំណត់ និងស្វែងរកអតិថិជនសក្តានុពលថ្មីៗ រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ មីនីម៉ាត ផ្សារទំនើប ។ល។
  • ចុះលក់ និងផ្សព្វផ្សាយបង្ហាញផលិតផលដល់អតិថិជនថ្មីៗ
  • ធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗក្នុងឧស្សាហកម្ម សកម្មភាពគូប្រកួតប្រជែង និងស្ថានភាពវិវឌ្ឍន៍នៃទីផ្សារ
  • ផ្តល់សេវាកម្មអតិថិជនល្អប្រសើរ តាមរយៈការដោះស្រាយបញ្ហារបស់អតិថិជន
  • តាមដានសកម្មភាពលក់ និងធ្វើរបាយការណ៍លក់ជាប្រចាំ
  • សម្របសម្រួលជាមួយក្រុមការងារភស្តុភារ និងប្រតិបត្តិការ ដើម្បីធានាបានការដឹកជញ្ជូនផលិតផលទាន់ពេលវេលាដល់អតិថិជន
  • តំណាងក្រុមហ៊ុនក្នុងពិព័រណ៍ពាណិជ្ជកម្ម ព្រឹត្តិការណ៍ និងសន្និសីទនានា ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន
តំរូវការការងារ
  • មានបទពិសោធន៍លក់ក្នុងផ្នែកផលិតផលដែលលក់ដាច់បំផុត (FMCG) ឬតួនាទីផ្នែកលក់​ផលិតផលចំណីអាហារ ឬតួនាទីផ្នែកលក់ប្រហាក់ប្រហែល ដោយផ្តល់អាទិភាពសម្រាប់បេក្ខជន-នារីក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងចែកចាយ
  • យល់ដឹងស៊ីជម្រៅអំពីវិស័យភោជនីយដ្ឋាន/សណ្ឋាគារ ព្រមទាំងការយល់ដឹងអំពីតម្រូវការអតិថិជន ចំណូលចិត្តអតិថិជន និងសក្ដានុពលរបស់វិស័យនេះ
  • មានជំនាញទាក់ទង និងការចរចាខ្លាំង ព្រមទាំងមានសមត្ថភាពបង្កើត និងរក្សាទំនាក់ទំនងអតិថិជនរយៈពេលវែង
  • មានផ្នត់គំនិតសកម្ម ព្រមទាំងមានសមត្ថភាពអនុវត្ត និងសម្រេចគោលដៅលក់
  • ចេះជម្រុញខ្លួនឯង និងអាចធ្វើការម្នាក់ឯងដោយឯករាជ្យ
  • ជំនាញវិភាគ និងដោះស្រាយបញ្ហា ក្នុងការកំណត់តម្រូវការ និងដោះស្រាយបញ្ហាអតិថិជន
  • អាចធ្វើដំណើរក្នុងតំបន់កំណត់ និងចូលរួមក្នុងព្រឹត្តិការណ៍ឧស្សាហកម្មផ្សេងៗ
ព័ត៌មានសំរាប់ការដាក់ពាក្យ

ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ការងារ​ផ្នែក​លក់​ យល់​ដឹង​ស៊ី​ជម្រៅ​អំពី​វិស័យ​ផលិតផល​ដែល​លក់ដាច់​បំផុត​ (FMCG) និង​ជាម​នុ​ស្សមោះមុត​សម្រេច​លទ្ធផល​ សូម​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង​ក្នុងនាម​ជា​ប្រធាន​ក្រុម​ផ្នែក​លក់​តាម​រយះ​email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

 


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : H O S Trading Co.Ltd.
អុីម៉េល : kkuludomphongse@gmail.com
លេខទូរស័ព្ទ : 011 978 516
011 939 513
អាស័យដ្ឋាន : H O S Trading Co.Ltd.
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading