អ្នកប្រមូលទិន្នន័យ សំរាប់ Happy Cambodian Children Organization
សូមប្រញាប់រួសរាន់!!!
ការទទួលពាក្យនឹងត្រូវបិទនៅ ថ្ងៃទី 12 ខែ សីហា ឆ្នាំ2025។ ដាក់ពាក្យឥឡូវនេះសំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ស្រាវជ្រាវនិងអភិវឌ្ឍន៏ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | កំពង់ចាម, បន្ទាយមានជ័យ, ក្រចេះ, ព្រៃវែង, ស្ទឹងត្រែង |
ចំនួន : | ច្រើននាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 12 ខែ សីហា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បាក់ឌុប |
អំពីអង្គការកុមារកម្ពុជារីករាយ
អង្គការកុមារកម្ពុជារីករាយ ត្រូវបានបង្កើតឡើងដោយមូលនិធិគីនចាន់ និងបានចុះបញ្ជីជាអង្គការក្នុងស្រុក តាមរយ:ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៨៧៦៥ ប្រក ចុះថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៩។ អង្គការកុមារកម្ពុជារីករាយ បង្កើតឡើងក្នុងភាពជាស្ថាប័នតំណាងឲ្យមូលនិធិគីនចាន់ ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និង វាយតម្លៃលើការអនុវត្តគម្រោងរបស់អង្គការដៃគូ និង ដើរតួនាទីជាអ្នកសម្រសសម្រួលរវាងម្ចាស់ជំនួយ និង អង្គការដែលជាប្រតិបត្តិករ។
ទស្សនវិស័យ
កុមារកម្ពុជាទទួលបាននូវភាពរីករាយ តាមរយ:ការទទួលបាននូវបរិក្ខារសិក្សាសមរម្យ បរិស្ថានសិក្សាស្អាត និង អនាម័យល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងការអប់រំពេញលេញប្រកបដោយគុណភាព និង បរិយាបន្ន។
បេសកកម្ម
បច្ចុប្បន្ននេះអង្គការកុមារកម្ពុជារីករាយបាននឹងកំពុងធ្វើការជាមួយអង្គការដៃគូក្នុងស្រុកដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានការអប់រំ និងការលើកកម្ពស់គុណភាពអប់រំនៅកម្រិតមត្តេយ្យសិក្សា និង បឋមសិក្សាសាធារណ:នៅក្នុងខេត្តគោលដៅចំនួន០៨ក្នុងនោះរួមមាន៖ ខេត្ត ព្រៃវែង ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី ក្រចេះ និង កំពង់ចាម។
អង្គការកុមារកម្ពុជារីករាយត្រូវការជ្រើសរើសបុគ្គលិកសម្រាប់បំពេញមុខតំណែងដូចខាងក្រោម៖
- អ្នកប្រមូលទិន្នន័យ (6 Positions)
- ចុះប្រមូលទិន្នន័យនៅតាមសាលាគោលដៅក្នុងខេត្តខាងលើ មួយថ្ងៃ៨ម៉ោង។
- ជួយសម្របសម្រួល និងចាត់ចែងការធ្វើតេស្តសិស្សម្តងម្នាក់ៗ។
- ទទួលខុសត្រូវធ្វើតេស្តសិស្សចន្លោះពី ៣០ទៅ ៣៥ នាក់ក្នុងមួយថ្ងៃ
- ប្រមូលទិន្នន័យតាមរយ:ការធ្វើតេស្តសិស្សថ្នាក់ទី៦ ដោយប្រើប្រាស់ថេប្លែត។
- ផ្ទៀងផ្ទាត់ទិន្នន័យដែលបានប្រមូលឱ្យបានត្រឹមត្រូវ។
- ជាសិស្ស-និស្សិត ដែលបានបញ្ចប់ថ្នាក់ទី១២ ឡើងទៅ
- មានពេលវេលាគ្រប់គ្រាន់ក្នុងការចុះប្រមូលទិន្នន័យ (២ សប្តាហ៍ជាប់គ្នា)
- មានសុខភាពល្អ អាចធ្វើដំណើរឆ្លងខេត្តបាន
- មានអត្តចរិតល្អ ស្លូតបូត រួសរាយរាក់ទាក់ និងចូលចិត្តធ្វើការងារជាក្រុម
- ចេះអាននិងនិយាយភាសាខ្មែរច្បាស់
- ចេះប្រើប្រាស់ថេប្លែត ឬកុំព្យូទ័រ
- គោរពឱ្យតម្លៃកុមារគ្រប់រូប
- មានទំនួលខុសត្រូវខ្ពស់លើការងារ
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមរយៈអ៊ីម៉ែល ឬទំនាក់ទំនងតាមរយៈលេខទូរសព័្ទ ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | Happy Cambodian Children Organization |
ឈ្មោះសំរាប់ទំនាក់ទំនង : | Mr. POK Tri, Executive Director of HCC |
