អ្នកប្រមូលទិន្នន័យ សំរាប់ Happy Cambodian Children Organization
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | បាត់ដំបង, កំពង់ចាម, បន្ទាយមានជ័យ, ក្រចេះ, ពោធិសាត់, ស្ទឹងត្រែង |
| ចំនួន : | 48នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 15 ខែ កក្កដា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បាក់ឌុប |
អង្គការកុមារកម្ពុជារីករាយ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលកំពុងប្រតិបត្តិការសកម្មភាពគម្រោងឈ្មោះថា គម្រោងកុមារកម្ពុជារីករាយ អនុវត្តដោយអង្គការដៃគូចំនួនបួន (០៤) រួមមាន៖
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE)សមាគមន៍គ្រួសារយើង (KrY)អង្គការរូមធូរីដ កម្ពុជា ( Room to Read)សមាគមន៍បណ្ដុះកុមារ (BK)វិសាលភាព៖ អង្គការកុមារកម្ពុជារីករាយបាននឹងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តចំនួន១១ រួមមាន ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី សៀមរាប បន្ទាយមានជ័យ បាត់តំបង និងពោធិ៍សាត់ និងកំពុងគាំទ្រដល់ សាលាបឋមសិក្សា និងមត្តេយ្យសិក្សាចំនួន ១០៤ ។ គោលបំណងរបស់គម្រោងគឺជួយអោយកុមារក្នុងតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសកម្ពុជាមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ដែលកុមារទាំងអស់ត្រូវតែចេះអាន សរសេរ និងគណនាលេខបានស្ទាត់ជំនាញនៅពេលដែលពួកគេបញ្ចប់ថ្នាក់បឋមសិក្សា ឬមានន័យម្យាងទៀតថា កុមារទាំងអស់ដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ ត្រូវចេះអានយ៉ាងតិច៦០ពាក្យក្នុងមួយនាទី។
- ចុះធ្វើតេស្តសិស្សមត្តេយ្យនិងបឋមយ៉ាងតិចចំនួន ៤ ខេត្ត
- ធ្វើតេស្តសិស្សមត្តេយ្យខ្ពស់យ៉ាងតិច ២៥ នាក់ក្នុង១ថ្ងៃ
- ឬ ធ្វើតេស្តបឋមសិក្សាថ្នាក់ទី៦ យ៉ាងតិច ៤០នាក់ក្នុង១ថ្ងៃ
- ធ្វើរបាយការណ៍ប្រចាំថ្ងៃអំពីចំនួនសិស្សដែលបានធ្វើតេស្តក្នុង១ថ្ងៃ និង ចំនួនសិស្សដែលអវត្តមាន
- ទទួលខុសត្រូវ និងថែទាំថេប្លែត ព្រមទាំងសាកថ្ម
- អនុវត្តការងារចាំបាច់ផ្សេងទៀតដែលប្រធានក្រុមណែនាំ
- High School Diploma as a minimum
- បេក្ខជនជាសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ (បេក្ខជនជានារី ត្រូវបានលើកទឹកចិត្ត)
- បញ្ចប់ការសិក្សាថ្នាក់ទី១២ឡើងទៅ (និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យត្រូវបានលើកទឹកចិត្ត)
- មានរូបសម្បត្តិសមរម្យ កាយសម្បទាមាំមួន មានសុខភាពល្អ
- មានបទពិសោធន៍ក្នុងការចុះប្រមូលទិន្នន័យ និងចេះប្រើប្រាស់ថេប្លេត
- មានទំនាក់ទំនងល្អ គោរពពេលវេលា មានស្មារតីក្រុម ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់លើការងារ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប (មានបិទរូបថត) មកកាន់ប្រអប់សារអេឡិចត្រូនិក (Email) របស់អង្គការកុមារកម្ពុជារីករាយ ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ត្រឹមថ្ងៃផុតកំណត់ទទួលពាក្យដូចបានផ្ដល់ជូន វេលាម៉ោង១២៖០០នាទីព្រឹក។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Happy Cambodian Children Organization |
| ឈ្មោះសំរាប់ទំនាក់ទំនង : | លោក ប៉ុក ទ្រី នាយកប្រតិបត្តិ អង្គការកុមារកម្ពុជារីលោក ហេង គង់ហ៊ាន នាយកបច្ចេកទេស អង្គការកុមារកម្ពុជ |
| អុីម៉េល : | poktri2020@gmail.com poktri.hcc@gmail.com heng.konghean.hcc@gmail.com |
| អាស័យដ្ឋាន : | Sisowath High School, Preah Norodom Blvd., Sangkat Phsar Thmei Ti Bei, Khan Doun Penh, Phnom Penh, Cambodia |
