គណនេយ្យករ សំរាប់ ហត្ថាកសិករ លីមីតធីត
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | កំពង់ធំ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ2017 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម៖
មុខតំណែង : គណនេយ្យករ (០១នាក់)
ទីតាំងបម្រើការងារ : សាខាស្រុកប្រាសាទបល្ល័ង្គ-ឃុំក្រយា (កំពង់ធំ)
បិទប្រកាស : ០៩ ឧសភា ២០១៧
ឈប់ទទួលពាក្យ : ២៦ ឧសភា ២០១៧ វេលាម៉ោង ១២:០០ ថ្ងៃត្រង់
លទ្ធផលសម្រាំង : បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ
- ធ្វើប្រតិបត្តិការប្រព័ន្ធ Flexcube ដែលរួមមាន ការងារគណនេយ្យ និងគ្រប់គ្រងព័ត៌មានរបស់ការិយាល័យសាខា ឬសាខារង។
- រក្សាទិន្នន័យ និង កត់ត្រារាល់ប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធ Flexcube ។
- ត្រួតពិនិត្យលើរាល់ឯកសារកម្ចី ផ្តល់ព័ត៌មាន និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ Flexcube
- ត្រួតពិនិត្យសមតុល្យសាច់ប្រាក់ក្នុងបញ្ជី និងរាប់សាច់ប្រាក់ជាប្រចាំថ្ងៃ។
- សម្របសម្រួលប្រតិបត្តិការដកប្រាក់ ដាក់ប្រាក់ និងរៀបចំតារាងផ្ទៀងផ្ទាត់ប្រចាំខែ។
- ត្រួតពិនិត្យចំណូលចំណាយប្រចាំថ្ងៃមុនចុះបញ្ជី និងរក្សាទុកឯកសារយោងផ្សេងៗ និងធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង។
- ធ្វើកិច្ចការផ្សេងៗទៀតតាមការចាត់ណែនាំរបស់គណៈគ្រប់គ្រង។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ
- មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office (Ms Word & Excel) Internet & Email ។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
- ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា៖ ការធានារ៉ាប់រង (សុខភាព និងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
- បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
បញ្ជាក់ៈ
- បេក្ខជន-បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

