អ្នកប្រមូលទិន្ន័យ សំរាប់ Heifer International - Cambodia
សូមប្រញាប់រួសរាន់!!!
ការទទួលពាក្យនឹងត្រូវបិទនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2025។ ដាក់ពាក្យឥឡូវនេះសំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | អភិវឌ្ឍសហគមន៏, កំព្យូទ័រទូទៅ, ការងារសង្គម |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ |
តំបន់ : | បាត់ដំបង, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កែប, កោះកុង, ស្វាយរៀង, តាកែវ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការហេហ្វឺអន្តរជាតិកម្ពុជា (Heifer International Cambodia) គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមានបេសកកម្មជួយកាត់បន្ថយ ភាពអត់ឃ្លាន ភាពក្រីក្រ និងចូលរួមចំណែកថែរក្សាបរិស្ថានប្រកបដោយចីរភាពតាមរយៈការគាំទ្រ និងការវិនិយោគជាមួយកសិករ និងសហគមន៍កសិកម្ម។បច្ចុប្បន្នអង្គការហេហ្វឺអន្តរជាតិកម្ពុជាបាននឹងកំពុងអនុវត្ដគម្រោងកម្មវិធីមួយចំនួន ដើម្បីលើកកម្ពស់ទីផ្សារផលិតផលកសិកម្ម ខ្សែរច្រវ៉ាក់ផលិតកម្មមាន់ស្រែ បន្លែសុវត្ថិភាព ក៏ដូចជាការស្វះស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធដើម្បីជំរុញ និងគាំទ្រកសិករខ្នាតតូច និងសហគមន៍កសិកម្មឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូចដើម្បីបង្កើនប្រាក់ចំណូល ដល់កសិករនៅក្នុងបណ្តាខេត្តចំនួន១៤។
- អ្នកប្រមូលទិន្ន័យ (21 Positions)
- សម្ភាសយ៉ាងតិចណាស់ ៤ ទៅ ៦ គ្រួសារក្នុងមួយថ្ងៃដោយប្រើថេប្លេត (Tablet Android device)
- ផ្ទេរទិន្នន័យ ពីថេប្លេត (Tablet Android device) ទៅប្រព័ន្ធផ្ទុកទិន្នន័យ (tablet to server)
- ផ្ដល់របាយការណ៍សកម្មភាពសង្ខេបប្រចាំថ្ងៃ (តាមទម្រង់របាយការណ៍)ទៅអ្នកសម្របសម្រួលនៃអង្គការហេហ្វឺ
- ចូលរួមប្រជុំឆ្លុះបញ្ចាំងប្រចាំថ្ងៃ (ប្រហែល៣០នាទី) រៀងរាល់ល្ងាច
- មានម៉ូតូ ឬមធ្យោយបាយធ្វើដំណើរ និងអាចធ្វើដំណើរទៅតាមទីតាំងរបស់សហគមន៍មូលដ្ឋាន
- មានបទពិសោធន៍ ឬការងារខ្លះក្នុងការប្រមូលទិន្ន័យ
- មានឬគ្មានបទពិសោធន៍ធ្វើការជាមួយសហគមន៍
- មានចំណេះដឹងមូលដ្ឋានអំពីការស្រាវជ្រាវ ឬការប្រមូលទិន្នន័យកាន់តែប្រសើរ
- មានទំនាក់ទំនងល្អ និងជំនាញសម្របសម្រួល
- ចេះប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ (Android device/Tablet)
- មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ (Ms-Office, Khmer Unicode, and Internet)កាន់តែប្រសើរ ប៉ុន្តែមិនតម្រូវចំាបាច់ ។
- មានអាកប្បកិរិយាល្អ និងភាពជឿជាក់
- អាចធ្វើការនៅក្រោមសម្ពាធ និងពេលវេលាកំណត់
- មានមធ្យោយបាយអាចធ្វើដំណើរក្នុងសហគមន៍ ឬមូលដ្ឋាន
ពេលវេលា និងរយៈពេល
ចំនួនថ្ងៃចុះប្រមូលទិន្នន័យ គឺអាស្រ័យទៅតាម ចំនួនគំរូតាងដែលត្រូវបានជ្រើសរើសសំរាប់ការសិក្សា ប៉ុន្តែអាចចន្លោះចាប់ពី ២ថ្ងៃ ទៅដល់ ១៥ថ្ងៃ។អ្នកប្រមូលទិន្ន័យ និងត្រូវបានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ២ ទៅ ៣ថ្ងៃ នៅភ្នំពេញ មុនពេលចុះទៅមូលដ្ឋានគោលដៅ។ការប្រមូលទិន្នន័យនេះ នឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែឧសភា រហូតដល់ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប CV មកកាន់ការិយាល័យអង្គការហេហ្វឺកម្ពុជា ឬ តាមរយៈសារអេឡិចត្រូនិក E-mailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះដែលនឹងត្រូវទាក់ទងសម្ភាសន៍។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប