ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

ប្រធានឃ្លាំង សំរាប់ Heng Piv Plastic

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ប្រតិបត្តិ/គ្រប់គ្រង, ស្តុក / សារពើភ័ណ្ឌ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2025
ប្រាក់ខែ :
$350 - $450
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

ឥលូវ​នេះ​ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

  • ប្រធានឃ្លាំង
តួនាទីនិងការទទួលខុសត្រូវ
  • ការគ្រប់គ្រងទំនិញ
  • រាប់ស្តុកប្រចាំខែឱ្យបានទៀងទាត់ដើម្បីបង្ការទំនិញលើស ឬខ្វះ
  • ត្រួតពិនិត្យទំនិញ ដែលមានក្នុងស្តុកជាក់ស្តែង ជាមួយ system ដើម្បីធានាការបញ្ចូល​ទិន្នន័យត្រឹមត្រូវ
  • ការគ្រប់គ្រងទំនិញចេញឱ្យមានប្រសិទ្ធភាព
  • ការរៀបចំស្តុកទំនិញ
  • បែងចែកទំនិញតាមប្រភេទ ក្រុម និងថ្នាក់ ឱ្យបានត្រឹមត្រូវ​ដើម្បីជាភាពងាយស្រួល​ក្នុងការស្វែង​រកទំនិញ
  • រៀបទំនិញជាទៀងទាត់ទៅតាមតំបន់ ដើម្បីធានាបានស្តង់ដាអនាម័យ និងសុវត្ថិភាព​ដើម្បីធានា បាន​​នូវការទុកដាក់ទំនិញដោយគ្មានការខូចខាត
  • ការត្រួតពិនិត្យទំនិញចេញ/ចូល
  • ត្រួតពិនិត្យទំនិញចូលពីរោងចក្រ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទំនិញឱ្យបានត្រឹមត្រូវ
  • ផ្ទៀងផ្ទាត់ទំនិញចេញឱ្យបានត្រឹមត្រូវតាមវិក្កយបត្រ
  • ចាត់ចែងក្រុមការងារបញ្ចេញទំនិញ និងដឹកជញ្ជូនក្រោយទទួលបានវិក្កយបត្រ និងប៉ុង
  • ធ្វើការសហការជាមួយក្រុម purchase order ក្រោយទទួលបានវិក្កយបត្រ ដើម្បីធានា​នូវការដឹកទំនិញទៅកាន់អតិថិជនឱ្យទាន់ពេលវេលា
  • រក្សារបាយការណ៍ចេញ/ចូលទំនិញ ឱ្យបានត្រឹមត្រូវ
  • ការត្រួតពិនិត្យគុណភាពទំនិញ
  • ត្រួតពិនិត្យគុណភាពទំនិញដែលទទួលបានពីរោងចក្រឱ្យបានម៉ត់ចត់
  • រាយការណ៍រាល់ទំនិញខូច ឬបាក់បែកទៅកាន់ប្រធានគ្រប់គ្រង Supply Chain
  • ត្រួតពិនិត្យទាំងគុណភាព និងចំនួនទំនិញមុនពេលដឹកជូនអតិថិជន
  • ត្រួតពិនិត្យការដឹកជញ្ជូនទំនិញជូនអតិថិជនឱ្យទាន់ពេលវេលា
  • ការរក្សាអនាម័យឃ្លាំងជាប្រចាំ
  • ត្រួតពិនិត្យអនាម័យទំនិញក្នុងឃ្លាំងតាមធ្នើរ និងជួរនិមួយៗជាប្រចាំ
  • ត្រួតពិនិត្យអនាម័យឃ្លាំង និងចាត់ចែងការសម្អាតឃ្លាំង និងទំនិញឱ្យបានស្អាតជាប្រចាំ
  • ត្រួតពិនិត្យទំនិញខូច រួចទុកដាក់ទំនិញនោះនៅកន្លែងទំនិញខូចឱ្យបានត្រឹមត្រូវ
  • ធ្វើការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសជាមួយ Senior Stock ដើម្បីដោះស្រាយបញ្ហាទំនិញខូច
  • រៀបចំរបាយការណ៍
  • រៀបចំរបាយការណ៍ទំនិញខូច និងរាប់ស្តុកប្រចាំខែ
  • រៀបចំរបាយការណ៍ទំនិញចេញ/ចូលប្រចាំខែ ជូនទៅប្រធាន Supply Chain ឱ្យបានទៀងទាត់
  • ធ្វើរបាយការណ៍ឆៀកឡានប្រចាំឆ្នាំ ដើម្បីឱ្យប្រធានក្រុមឃ្លាំងចាត់ចែងអ្នកបើកបរទៅធ្វើ
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
តំរូវការការងារ
  • តម្រូវការកម្រិតវប្បធម៌
  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាជំនាញគ្រប់គ្រង ឬជំនាញផ្សេងៗ (អ្នកមានសញ្ញាបត្របរិញ្ញាត្រូវបានផ្តល់អាទិភាព)
  • តម្រូវការចំបាច់ផ្សេងៗ
  • ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
  • មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំលើការគ្រប់គ្រងស្តុកទំនិញក្នុងឃ្លាំង ឬបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងតួនាទី
  • ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, and powerpoint)
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយបញ្ហា និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ចាប់អារម្មណ៍​ដោយ​បញ្ជាក់​ពី​តួនាទី​ដែល​ដាក់​ មកកាន់​អុីម៉ែ​លរបស់ក្រុមហ៊ុន​ ដែល​ផ្តល់ជូន​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

Attachment

  • ប្រធានឃ្លាំង
  • អ្នកទទួលស្តុកទំនិញ
  • អ្នកទទួលភ្ញៀវ

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Heng Piv Plastic

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2025
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading