អ្នកទទួលស្តុកទំនិញ សំរាប់ Heng Piv Plastic
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ស្តុក / សារពើភ័ណ្ឌ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
តំបន់ : | ភ្នំពេញ |
ចំនួន : | ច្រើននាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 17 ខែ តុលា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : |
សិប្បកម្ម ហេង ពីវផ្គត់ផ្គង់ និងចែកចាយគ្រឿងជ័រគ្រប់ប្រភេទ កំពុងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព មកបំពេញការងារជាមួយគ្រួសារយើងដូចខាងក្រោម៖
- ត្រួតពិនិត្យទំនិញលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារ ទំនិញចូលពីខាងរោងចក្រដើម្បីធានាបាននូវគុណភាព មុខទំនិញ និងចំនួនត្រឹមត្រូវ
- រាយការណ៍រាល់ទំនិញមានបញ្ហា(ចំនួន គុណភាព) ទៅកាន់អ្នកឃ្លាំងនៅរោងចក្រ
- ធ្វើការសហការជាមួយអ្នកលើកទំនិញចូល និងរៀបចំចាត់ចែងទំនិញចូលទៅក្នុងឃ្លាំង បន្ទាប់ពី ត្រួតពិនិត្យរួចទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
- ធ្វើរបាយការណ៍ទំនិញចូលប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា រួចបញ្ជូនឯកសារ មកក្រុមការងារផ្នែកកាន់ទំនិញបែក Broken Controller ដោយមានហត្ថលេខាអ្នករៀបចំ និងប្រធានក្រុម
- ត្រួតពិនិត្យទំនិញបែកក្នុងឃ្លាំងជាប្រចាំ រួចរាយការណ៍ទៅកាន់ប្រធានក្រុម ដើម្បីធ្វើរបាយការណ៍ ទំនិញបែកក្នុងឃ្លាំង
- បញ្ជូនទំនិញបែកក្នុងឃ្លាំងមកក្រុមការងារផ្នែក Broken Controllerដើម្បីផ្ទៀងផ្ទាត់ និងកាត់ ស្តុកទំនិញពី system
- ទទួលទំនិញដូរល្អ រួចរៀបចំទុកដាក់ចូលទៅក្នុងឃ្លាំងទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញ ឱ្យបាន ត្រឹមត្រូវ
- បញ្ជូនឯកសារទំនិញដូរល្អ មកកាន់ក្រុមការងារផ្នែក Broken Controller ដើម្បីបញ្ចូលទិន្នន័យចូល system
- ត្រូវត្រួតពិនិត្យទំនិញក្នុងឃ្លាំងជាប្រចាំ ដើម្បីប្រាដកថាទំនិញមានសណ្តាប់ធ្នាប់ និងរៀបរយ
- ធ្វើការសហការយ៉ាងល្អជាមួយក្រុមការងារដោយក្តីរីករាយ
- ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការចំបាច់ផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប និងលិខិតចំណាប់អារម្មណ៍មកកាន់emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ស្ត្រីត្រូវបានលើកទឹកចិត្តដាក់ពាក្យ។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Heng Piv Plastic |
អុីម៉េល : | hpcareer89@gmail.com |
