ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកថែទាំកុមារ សំរាប់ Hope For the Silent Voices

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : សេវាមើលថែទាំក្មេង, ការគាំពាកុមារ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : ច្រើននាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 29​ ខែ​ តុលា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

ពេលនេះ​យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • សហការជាមួយអ្នកគ្រប់គ្រងក្នុងការរៀបផែនការការងាររបស់កុមារ​​
  • ត្រូវប្រាកដថាកុមារមានសុវត្ថិភាពគ្រប់ពេល
  • ត្រូវប្រាកដថា កុមារដែលរស់នៅខាងក្រៅ ឪពុកម្តាយកុមារ និងភ្ញៀវទាំងអស់ ដែលចូល​មកក្នុងទីតាំងរបស់អង្គការ ត្រូវតែមានការអនុញ្ញាតិ និងគោរពតាមបទបញ្ញាផ្ទៃក្នុងរបស់អង្គការជាដាច់ខាត។
  • ករណីកុមារដែលរស់នៅខាងក្រៅ សុំស្នាក់នៅពេលយប់ អ្នកថែរក្សាត្រូវជូនដំណឹងមកអ្នកគ្រប់គ្រង និង​ត្រូវបំពេញទម្រង់ស្នើសុំស្នាក់នៅ ហើយឱ្យកុមារផ្តិតមេដៃ។
  • មិនឱ្យកុមារធ្វើការងារជំនួសគ្នា តែអាចធ្វើបាន ពេលកុមារមានជំងឺមិនអាចធ្វើការងារខ្លួនបាន។
  • បង្រៀនកុមារឱ្យមានសុជីវធម៌ល្អ ទាំងពាក្យសម្តី និង​សកម្មភាព
  • មើលថែកុមារពេលឈឺ (ថ្ងៃនិងយប់) និងឱ្យថ្នាំកុមារផឹក តាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ
  • ត្រូវប្រាកដថា ផ្ទះស្អាតនិងមានសណ្តាប់ធ្នាប់ល្អ​(បន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ និងបរិវេនជំវិញផ្ទះ)
  • ចម្អិនអាហារសំរាប់កុមារ (ត្រូវប្រាកដថា អាហារមានគុណភាព អនាម័យ គ្រប់គ្រាន់ និងរួចរាល់ឱ្យបានទាន់ពេលវេលាសម្រាប់កុមារ)។
  • ស្វែងរក/ ជ្រើសរើសមុខម្ហូបសម្រាប់ចម្អិនប្រចាំថ្ងៃ
  • បង្រៀនកុមារឱ្យចេះធ្វើម្ហូបពេលកុមារទំនេរពីការសិក្សារ (អាចចែកវេនឱ្យគាត់ជួយ តាមអាយុនិងកម្លាំងរបស់គាត់​ហើយប្រាប់គាត់ពីសុវត្ថិភាពក្នុងការធ្វើម្ហូប)។
  • ត្រូវធ្វើម្ហូបទៅតាមកាលវិភាគដែលបានកំណត់។ ត្រូវជូនដំណឹងមកអ្នកគ្រប់គ្រង ប្រសិនបើមានការផ្លាស់ប្តូរមុខម្ហូប និងត្រូវមានហេតុផលសមរម្យ។
  • ទុកដាក់ និងថែរក្សាសម្ភាររបស់អង្គការឱ្យបានល្អ
  • ត្រូវប្រាកដថា កុមារអនុវត្តតួរនាទីរបស់ខ្លួនជាប្រចាំទៅតាមកាលវិភាគដែលបានកំណត់
  • ដឹងពីវេន ឬម៉ោងសិក្សារបស់កុមារនៅផ្ទះ និងសាលារៀន ទាំងភាសារខ្មែរនិងអង់គ្លេស
  • ត្រូវជូនដំណឹងដល់អ្នកគ្រប់គ្រងពេលកុមារមាន/ជួបបញ្ហា ឬមានករណីបន្ទាន់
  • ត្រូវចេះលើកទឹកចិត្តនិងសរសើរកុមារពេលធ្វើបានល្អ និងដាក់ពិន័យពេលធ្វើខុស
  • ត្រូវធ្វើរបាយការណ៍និងធ្វើផែនការឱ្យអ្នកគ្រប់គ្រងជារៀងរាល់សប្តាហ៍
  • ចូលរួមប្រជុំបុគ្គលិកប្រចាំសបា្តហ៍ឫប្រចាំខែ
  • កត់ត្រាការចេញចូលរបស់កុមារ បុគ្គលិក និងភ្ញៀវឱ្យបានត្រឹមត្រូវ
  • ពេលគ្រួសារមកយកកុមារទៅលេងផ្ទះ ត្រូវឱ្យសាច់ញាតិកុមារបំពេញឯកសារឱ្យបានត្រឹមត្រូវ
តំរូវការការងារ
  • មានអត្តចរិកល្អ មានសីសធម៌ខ្ពស់ និងធ្វើជាគំរូដល់កុមារ
  • ចេះសហការជាមួយក្រុមការងារ
  • មានសុខភាព និងអនាម័យល្អ
  • មកធ្វើការទៀងទាត់ពេលវេលា
  • មានឥទ្ធិពលវិជ្ជមាន ដល់កុមារនិងបុគ្គលិកផ្សេងទៀត
  • មានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់ការងារ
  • មានតម្លាភាពក្នុងការដោះស្រាយបញ្ហារបស់កុមារ
  • មានចិត្តអត់ធ្មត់ខ្ពស់​និងមានក្តីស្រឡាញ់ចំពោះកុមារ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Hope For the Silent Voices
អុីម៉េល : education.hh@hopeforthesilentvoices.org
finance.hh@hopeforthesilentvoices.org
អាស័យដ្ឋាន : #383, Street 10MC, Prek Toal, Sangkat Stueng Mean chey 2, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : http://www.hopeforthesilentvoices.org
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading