បុគ្គលិកផ្នែកទីផ្សារនិងលក់ (ច្រើននាក់) សំរាប់ Hy Pengrorth

ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិក​ម្មដែល​បាន​ និង​កំពុង​ដំណើរការ​អាជីវកម្ម​លើ​ទី​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១២។ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ត្រូវការ​ជ្រើសរើស​បេក្ខជន​និង​បេ​ក្ខនារី​ជាច្រើន​រូប​សម្រាប់​មុខតំណែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ចាត់ចែង និងគ្រប់គ្រងការងារទីផ្សារនិងលក់ផលិតផលរបស់ក្រុមហ៊ុននៅក្នុងខេត្តគោលដៅណាមួយ ឬ​បណ្តាខេត្តជាក់លាក់តាមការកំណត់ (២៤ ខេត្តទូទាំងប្រទេស)។
  • រៀបចំ អនុវត្ត និងតាមដាន​ផែនការសកម្មភាពការងារទីផ្សារនិងលក់ ថវិកា និងការទូទាត់ប្រាក់របស់អតិថិជន ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅ។
  • ដោះស្រាយ ឬរាយការណ៍ដល់ថ្នាក់ដឹកនាំនូវរាល់មតិ ឬបញ្ហា ឬសំណើដែលទទួលបានពីអតិថិជនឱ្យបានទាន់ពេល និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន។
  • គ្រប់គ្រងរបាយការណ៍ទីផ្សារនិងលក់ និង​ព័ត៌មានអតិថិជន និងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ការពង្រីកទីផ្សារ ព្រមទាំងប្រមូល វិភាគ និងវាយតម្លៃព័ត៌មានទីផ្សារ ដៃគូប្រកួតប្រជែង ស្ថានភាពភូមិសាស្ត្រ និងតំបន់ដែលមានសក្តានុពលនៅក្នុងខេត្តគោលដៅ។
  • រៀបចំរបាយការណ៍អំពីការអនុវត្តការងារជាប្រចាំ​តាមការណែនាំរបស់ក្រុមហ៊ុន។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
តំរូវការការងារ
Qualifications:
  • Bachelor's Degree in ទីផ្សារ ឬ កសិពាណិជ្ជកម្ម ឬ កសិកម្ម​ ឬ ផ្នែកផ្សេងទៀតដែលពាក់ព័ន្ធ។
Work History:
  • បទពិសោធន៍ការងារផ្នែកទីផ្សារ ​និងលក់ជីកសិកម្ម​ នៅក្នុងខេត្តគោលដៅ for 1 year as a minimum
Skills & Knowledge:General & Technical Skills
  • ជំនាញទំនាក់ទំនង សម្របសម្រួល ផ្សព្វផ្សាយ និងចរចារលក់ផលិតផល។
  • ចំណេះដឹងផ្នែកបច្ចេកទេសប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
  • ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។
Soft Skills
  • ឆន្ទៈខ្ពស់ចំពោះការងារទីផ្សារ និងលក់ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​បេក្ខជន​និង​បេ​ក្ខនារី​ផ្ញើ​ Cover Letter និង​ប្រវត្តិរូប​ (CV) មកកាន់​ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ តាមរយៈ​អ៊ី​ម៉ែ​លឬតេលេក្រាម​លេខ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​មុខតំណែង​ និង​ទីតាំង​ខេត្ត​គោលដៅ​ ដែល​ខ្លួន​ចាប់អារម្មណ៍​ ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​(ម៉ោង​ ៥:00 ល្ងាច​)។

ក្រុមហ៊ុន​នឹង​ទាក់ទង​បេក្ខជន​ដែលជា​ប់ Short-list មក​សម្ភាសន៍​តាមកាល​បរិច្ឆេទ​កំណត់​តាម​ក្រោយ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Hy Pengrorth
អុីម៉េល : hr.hypengrorth@gmail.com
អាស័យដ្ឋាន : E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
5 នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
បាត់ដំបង, បន្ទាយមានជ័យ, ព្រៃវែង
១នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading