បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម សំរាប់ Hy Pengrorth

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : វិស្វ័កកម្ម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : បាត់ដំបង, បន្ទាយមានជ័យ, ព្រៃវែង
ចំនួន : 5នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិក​ម្មដែល​បាន​ និង​កំពុង​ដំណើរការ​អាជីវកម្ម​លើ​ទី​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១២។ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ត្រូវការ​ជ្រើសរើស​បេក្ខជន​និង​បេ​ក្ខនារី​ជាច្រើន​រូប​សម្រាប់​មុខតំណែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំ អនុវត្ត និង​តាមដាន​ផែនការសកម្មភាពការងារបច្ចេកទេស​និងថវិកា ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប។
  • ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។
  • សម្របសម្រួល និងអនុវត្តការងារនិង​កម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និង​ការ​ចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។
  • គាំទ្រ និង​ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។
  • ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំង​កំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
តំរូវការការងារ
Qualifications:
  • Bachelor's Degree in ក្សេត្រសាស្ត្រ សាកវប្បកម្ម កសិឧស្សាហកម្ម ឬមានជំនាញប្រហាក់ប្រហែល។
Work History:
  • បទពិសោធន៍ធ្វើការជាមួយកសិករ ម្ចាស់ស្រែ ឬចំការ ឬម្ចាស់កសិដ្ឋាន for 1 year as a minimum
Skills & Knowledge:General & Technical Skills
  • ចំណេះដឹងបច្ចេកទេសអំពីការប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
  • ចំណេះដឹងអំពីសត្វល្អិត ជំងឺ ផ្សិតចង្រៃ បរិយាកាស ដែលបង្កឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។
  • ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
  • ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។
Soft Skills
  • ឆន្ទៈខ្ពស់ចំពោះការងារបច្ចេកទេសកសិកម្មក្នុងការធ្វើស្រែ ចំការ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​បេក្ខជន​និង​បេ​ក្ខនារី​ផ្ញើ​ Cover Letter និង​ប្រវត្តិរូប​ (CV) មកកាន់​ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ តាមរយៈ​អ៊ី​ម៉ែ​លឬតេលេក្រាម​លេខ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​មុខតំណែង​ និង​ទីតាំង​ខេត្ត​គោលដៅ​ ដែល​ខ្លួន​ចាប់អារម្មណ៍​ ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​(ម៉ោង​ ៥:00 ល្ងាច​)។

ក្រុមហ៊ុន​នឹង​ទាក់ទង​បេក្ខជន​ដែលជា​ប់ Short-list មក​សម្ភាសន៍​តាមកាល​បរិច្ឆេទ​កំណត់​តាម​ក្រោយ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Hy Pengrorth
អុីម៉េល : hr.hypengrorth@gmail.com
អាស័យដ្ឋាន : E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, ក្រចេះ, , ព្រះវិហារ, ព្រៃវែង, ពោធិសាត់, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ
១នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading