មន្រ្តីឥណទាន សំរាប់ ឥណទានពលរដ្ឋរុងរឿង អិលធីឌី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 31​ ខែ​ សីហា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ
ចំនួន : 9នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ សីហា ឆ្នាំ2019
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ពុំត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបាន ធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណ ១៤ ឆ្នាំកន្លងមកហើយ។ ដើម្បីពង្រឹង និងពង្រីកសកម្មភាពប្រតិបត្តិ ការឥណទាន គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកបន្ថែមសំរាប់បំពេញមុខតំណែងដូចខាងក្រោម៖

ល.រ កន្លែងធ្វើការ/សាខា តំណែង ចំនួន
ស្នាក់ការកណ្តាលភ្នំពេញ មន្ត្រីឥណទានជាន់ខ្ពស់ (Senior Credit Officer) ០១ នាក់
សាខាបាត់ដំបង មន្ត្រីឥណទាន (Credit Officer) ០២ នាក់
សាខាបន្ទាយមានជ័យ មន្ត្រីឥណទាន (Credit Officer) ០៣ នាក់
សាខាសំពៅលូន មន្រ្តីឥណទាន (Credit Officer) ០៣ នាក់
តួនាទីនិងការទទួលខុសត្រូវ
  • អនុវត្តន៍ការងារប្រចាំថ្ងៃតាមគោលការណ៍ និតិវិធី និង ក្រមសីលធម៌របស់គ្រឹះស្ថាន។ 
  • ធ្វើការផ្សព្វផ្សាយដើម្បីរកអតិថិជន សិក្សានិងវាយតម្លៃសំណើកម្ចី និង តាមដានអតិថិជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លូនអោយបានទៀងទាត់។
  • ពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មល្អដល់អតិថិជន ធានាថែរក្សាអតិថិជនដែលមានស្រាប់អោយបន្តខ្ចី និងទាក់ទាញអតិថិជនថ្មី ដើម្បីសម្រេចបានតាមផែនការដែលបានកំណត់ដោយគ្រឹះស្ថាន។
  • ដោះស្រាយបំណុលយឺតយ៉ាវភ្លាមៗ និង ជួយធ្វើផែនការហិរញវត្ថុជូនអតិថិជនដែលប្រឈមបញ្ហាលំហូសាច់ប្រាក់រហូតដល់អតិថិជនអាចសងឥណទានបានចប់សព្វគ្រប់។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ  មនុស្សសំខាន់ៗនៅក្នុងតំបន់ និងដៃគូពាក់ព័ន្ធ និងធ្វើការការសិក្សាស្រាវជ្រាវទីផ្សារកំណត់តំបន់ប្រតិបត្តិការដែលមានសក្តានុពលក្រោមការណែនាំពីអ្នកគ្រប់គ្រង។
  • បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
តំរូវការការងារ
  • មិនតម្រូវអោយមានបទពិសោធន៍ការងារនោះទេ (ត្រូវមានបទពិសោធន៍សម្រាប់មន្រ្តីឥណទានជាន់ខ្ពស់)
  • មានសញ្ញាបត្រទុតិយភូមិឡើងទៅ ឬកំពង់រៀនមហាវិទ្យាល័យជាការប្រសើរ
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ អាចធ្វើការងារក្រោមសំពាធបាន
  • មានចំណេះដឹងកុំព្យូរទ័រ Ms. Office, E-mail & Internet (ជាការប្រសើរ)
លក្ខខណ្ឌការងារ

អត្ថប្រយោជន៍ដែលទទួលបាន៖

  • គ្រឹះស្ថានផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
  • ប្រាក់បៀវត្សគោលប្រចាំខែ
  • ប្រាក់រង្វាន់ប្រចាំខែដោយផ្អែកលើលទ្ធផលការងារដែលសម្រេចបាន 
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើប្រាក់ចំណេញរបស់គ្រឹះស្ថាន
  • ប្រាក់លើកទឹកចិត្តពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្ឌ 
  • ប្រាក់ឧបត្ថម្ភមាតុភាព និងច្បាប់សម្រាកមាតុភាព (សម្រាប់បុគ្គលិកជាស្ត្រី)
  • ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) 
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ ឈប់សម្រាកមានជំងឺ ១០ ថ្ងៃ
  • ឧបត្ថម្ភឯកសណ្ឋានការងារជារៀងរាល់ឆ្នាំ
  • និងអត្ថប្រយោជន៍ដទៃផ្សេងទៀតតាមគោលការណ៍ធនធានមនុស្សរបស់គ្រឹះស្ថាន។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់គ្រប់ស្នាក់ការសាខាគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ដែលមានទីតាំងស្ថិតនៅជិតបំផុត រឺផ្ញើមកកាន់នាយកដ្ឋានធនធានមនុស្សការិយាល័យកណ្តាលដែលមានអាសយដ្ឋានផ្ទះលេ ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល hof@iprmfi.com or job@iprmfi.com ។ សូមចូលទៅកាន់គេហទំព័រ www.iprmfi.com ដើម្បីដឹងព័ត៌មានលម្អិតអំពីគ្រឹះស្ថានឬទាក់ទងលេខទូរស័ព្ទ 010 520 000 និង 081 999 024 សម្រាប់ព័ត៌មានបន្ថែម។

បញ្ជាក់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០ល្ងាច។
  • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមលេខទូរស័ព្ទ។
  • រាល់ឯកសារដាក់ពាក្យមកគ្រឹះស្ថាន នឹងមិនត្រូវបានប្រគល់អោយវិញឡើយ។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី ប្រកាន់ខ្ជាប់នូវតម្លាភាព អព្យាក្រិត និងមិនលម្អៀង ហើយមិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ សាសនា នយោបាយ ភេទ ពិការភាព និងស្ថានភាពគ្រួសារឡើយ។

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : ឥណទានពលរដ្ឋរុងរឿង អិលធីឌី
អុីម៉េល : hof@iprmfi.com
job@iprmfi.com
លេខទូរស័ព្ទដៃ : 010 520 000
081 999 024
អាស័យដ្ឋាន : ផ្ទះលេ ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
គេហទំព័រ : http://www.iprmfi.com

គ្រឹះ​ស្ថា​ន​ ​ឥ​ណ​ទា​ន​ព​ល​រ​ដ្ឋ​រុ​ង​រឿ​ង​ ​អិ​ល​ធី​ឌី​ ​ត្រូ​វ​បា​ន​ប​ង្កើ​ត​ឡើ​ង​ដោ​យ​ភា​គ​ទុ​និ​ក​២​រូ​ប​ ​គឺ​លោ​កឧ​ក​ញ៉ា​ ​ភួ​ ​ពុ​យ​និ​ង​លោ​ក​ស្រី​ ​ហៅ​ ​ស៊ី​ម​ន ​ក្នុ​ង​ឆ្នាំ​២​០​០​៣​។​​ ​ដំ​បូ​ង​ឡើ​យ​គ្រឹះ​ស្ថា​ន​ត្រូ​វ​បា​ន​ប​ង្កើត​ឡើ​ង​ក្នុ​ង​នា​ម​ជា​អ​ង្គ​ភា​ព​ឥ​ណទា​ន​នៃ​ស​ម្ព័​ន្ធ​ស​មា​គ​ម​ម៉ា​ស៊ី​ន​កិ​ន​ស្រូ​វ​កម្ពុ​ជា​ ដើ​​​ម្បីជួ​​​យ​ស​ម្រួល​នូ​វ​ឧ​ប​ស​គ្គ​ផ្នែ​ក​ដើ​ម​ទុ​ន​រ​ប​ស់​ស​ហ​គ្រិ​នម៉ា​ស៊ី​ន​កិ​ន​ស្រូ​វដែ​ល​ពួ​ក​គេ​មិ​ន​អា​ច​ទ​ទួ​ល​បា​ន​ឥ​ណទា​ន​ស​ម្រា​ប់​ព​ង្រី​កផ​លិ​ត​ក​ម្ម​រ​ប​ស់​ពួ​ក​គេ​។

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading