អ្នកសម្របសម្រួលគម្រោង សំរាប់ Integral Cooperation Cambodia Organisation (I.C.C)
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | អភិវឌ្ឍសហគមន៏, ច្បាប់, ការងារសង្គម |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | រតនះគីរី |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ2025 |
| ប្រាក់ខែ : |
$400 - $490
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (អង្គការសហការ) គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលផ្តោតលើការអភិវឌ្ឍ និងពង្រឹងស្មារតីសហគមន៍ នៅប្រទេសកម្ពុជា។
គម្រោងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការការពារ និងការលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាព នៃអង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជាត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជួញដូរមនុស្ស ដោយនឹងធ្វើការដោយផ្ទាល់ជាមួយសង្គមស៊ីវិល អាជ្ញាធរមានសមត្ថកិច្ច និងអ្នកភូមិ ក្នុងមូលដ្ឋាន ស្រុកព្រះស្តេច ដើម្បីប្រមូលផ្តុំ ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការការពារក្មេងៗ យុវជន និងប្រជាជនវ័យក្មេងពីការជួញដូរមនុស្ស ទាសភាពសម័យបច្ចុប្បន្ន និងការចំណាកស្រុកដោយមិនមានសុវត្ថិភាព។
- កសិករគោលដៅ៖ បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការគ្រប់គ្រង ក៏ដូចជាផ្តល់ជំនាញ ទាក់ទាញ អតិថិជន និងរបរបង្កើតប្រាក់ចំណូល។
- ផ្តល់សម្ភារៈកសិកម្ម និងធនធានផ្សេងៗដើម្បីបង្កើនផលិតភាពបង្កើតប្រាក់ចំណូល។
- រៀបចំទស្សនៈកិច្ចសិក្សាជាមួយកសិករជោគជ័យ និងគាំទ្រកសិករក្រីក្រផ្សព្វផ្សាយពីផលិតផលរបស់ពួកគេ។
- សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដើម្បីកសាងសមត្ថភាព ទទួលបាននូវការគាំទ្រ និងផ្លាស់ប្តូរការរៀនសូត្រ។
- វិភាគទីផ្សារ ដើម្បីវាយតម្លៃពីឱកាស តម្រូវការ ផលិតផលដែលអាចលក់ដូរបានក្នុងទីផ្សារសហគមន៍។
- ទូទៅ៖ រៀបចំផែនការមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល។
- មានការទទួលខុសត្រូវខ្ពស់ មានការផ្តួចផ្តើមក្នុងការពិភាក្សា និងឆ្លុះបញ្ចាំងជាមួយក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រនៃការអនុវត្តសកម្មភាពការងារ។
- ត្រូវធានាថារាល់ទិន្នន័យដែលពាក់ព័ន្ធ និងចាំបាច់ត្រូវបានប្រមូល ឬធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។
- ចូលរួមជួយបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដានដើម្បីវាយតម្លៃពីលទ្ធផលការងារ។
- បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនានា ដើម្បីបង្កើតនូវបរិយាកាសល្អ សម្រាប់អង្គការ ការសហការល្អ ជាប្រយោជន៍ដល់ការអនុវត្តគម្រោង។
- ចូលរួមកិច្ចប្រជុំគម្រោង និងព្រឹត្តិការណ៍នានាដែលចាត់តាំងដោយគម្រោង។
- អនុវត្តការងារផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធានគម្រោង។
- English
- Bachelor's Degree in ក្សេត្រសាស្ត្រ ឬបសុសត្វ ឬការអភិវឌ្ឍជនបទ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗដែលមានតម្លែស្មើ។
- មានបទពិសោធន៍យ៉ាងតិចទាក់ទងនឹងសកម្មភាពលើកកម្ពស់ជីវភាព ជាពិសេសជំនាញផលិតកម្មកសិកម្ម for 3 years
- មានបទពិសោធន៍ធ្វើមេរៀនបណ្តុះបណ្តាល និងសម្របសម្រួលដោយប្រើវិធីសាស្រ្តចូលរួម។
- មានភាពខ្លាំងផ្នែកសង្គម និងជំនាញវិភាគ ទៅលើវិស័យការប្រឆាំងការជួញដូរមនុស្ស។
- មានជំនាញខាងផ្នែកកុំព្យូរទ័(Microsoft Word, Excel, power point and internet)។
- មានទំនាក់ទំនងល្អ សម្របសម្រួលល្អ ចេះគ្រប់គ្រងការងារខ្លួនឯង និងចេះពិចារណាស៊ីជម្រៅ។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អទាំងការសរសេរ និងការនិយាយ ព្រមទាំងស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ។
- មានការប្តេជ្ញា និងឆន្ទៈល្អ ក្នុងការធ្វើការជាមួយសហគមន៍ជនបទ។
- ចេះធ្វើការងារជាក្រុម និងអាចធ្វើការក្រោមសំពាធ និងឆ្លើយតបដោយភាពវៃឆ្លាត។
- មានសមត្ថភាពធ្វើការនៅតំបន់ដាច់ស្រយាល និងអាចប្រើប្រាស់ម៉ូតូបានយ៉ាងស្ទាត់ជំនាញ។
- គោរព និងអនុវត្តនូវគុណតម្លៃ និងគោលនយោបាយរបស់អង្គការសហការ។
- ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ល។
បេក្ខជនដែលចាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិដូចខាងលើ សូមបំពេញពាក្យស្នើសុំ (ICC application) រួមទាំងប្រវត្តិរូបសង្ខេប (cover letter and CV) ហើយឯកសារពាក់ព័ន្ធ (មិនចាំបាច់ផ្ញើមកទេនៅពេលដាក់ពាក្យ) រួចផ្ញើមក មិនឱ្យយឺតជាងថ្ងៃផុតកំណត់។
បេក្ខជនដែលមានទីលំនៅស្ថិតក្នុងស្រុកព្រះស្តេចត្រូវបានលើកទឹកចិត្ត ក្នុងការដាក់ពាក្យ។
ទម្រង់នៃពាក្យស្នើសុំអាចទាញយកពីគេហទំព័ររបស់អង្គការសហការ website ហើយបេក្ខជនគួរផ្ញើមកតាម ឯកសារទន់ (soft copy) ជា PDF ទៅកាន់អ៊ីម៉ែលរបស់ប្រធានគម្រោងដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បេក្ខជនដែលបានសម្រិតសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទង ដើម្បីសម្ភាសន៍។ អង្គការសហការ មានការប្តេជ្ញាក្នុងការការពារកុមារ និងការពារមនុស្សពេញវ័យដែលងាយរងគ្រោះ។ ម្លោះហើយ ការផ្តល់ការងារគឺតម្រូវឱ្យមានការត្រួតពិនិត្យពីប្រវត្តិរូបរបស់បេក្ខជន និងកំណត់ត្រាផ្សេងៗរបស់បេក្ខជន ដែលធ្លាប់ស្នាក់នៅ ឬបម្រើការងារ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Integral Cooperation Cambodia Organisation (I.C.C) |
| អុីម៉េល : | aht.pm@icc.org.kh |
| អាស័យដ្ឋាន : | Krasang Tong, Angkor Reach Commune, Preah Sdach District, Prey Veng Province, Cambodia#21, St. A, Borey Phnom Penh Thmey - Regent Park (BR) alongside Trung Morn street, Damnak Thum Bei, Sangkat Stueng Mean chey 3, Khan Mean Chey, Phnom Penh, Cambodia |
