អ្នក​សម្របសម្រួលសហគមន៍ សំរាប់ Integral Cooperation Cambodia Organisation (I.C.C)

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : អភិវឌ្ឍសហគមន៏, ការអភិវឌ្ឍន៏ជនបទ
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : រតនះគីរី
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 18​ ខែ​ មករា ឆ្នាំ2026
ប្រាក់ខែ :
$400 - $490
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ (អង្គការ​សហការ​) គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ក្នុងស្រុក​ ដែល​ផ្តោត​លើការអភិវឌ្ឍ​ និង​ពង្រឹង​ស្មារតី​សហគមន៍​ នៅ​ប្រទេសកម្ពុជា​។

គម្រោង​យុវជន​ដើម្បី​កម្ពុជា​ប្រចាំ​ស្រុក​កោះ​ញែក​ គឺជា​គម្រោង​មួយ​ដែល​មាន​គោលដៅ​ពង្រឹង​ភាព​អង់អាច​ដល់​យុវជន​ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម​ឱ្យ​បាន​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​ លើក​កម្ពស់​ការអប់រំ​ និង​ទទួល​បានឱកាស​ការងារ​ធ្វើ​។ គម្រោង​យុវជន​ដើម្បី​កម្ពុជា​ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ទី​២ ឆ្នាំ​ទី​១ដែល​មាន​លទ្ធផល​រំពឹង​ទុក​ចំនួន​៣សំខាន់​ៗ៖ ១) អ្នកដឹកនាំ​យុវជន​ យល់​ដឹង​អំពី​សិទ្ធិ​ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម​រួមបញ្ចូល​ទាំង​ការចូលរួម​ និង​បរិ​យា​បន្ន។ ២) យុវជន​មមាន​សាមគ្គីភាព​ និង​មាន​សមត្ថភាព​អាច​អនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​បានខាង​ផ្នែក​អប់រំ​ អនាម័យ​ទឹក​ស្អាត​ បរិស្ថាន​ និង​ការប្រែប្រួល​អាកាសធាតុ​។ ៣) យុវជន​និង​កសិករ​ បង្កើន​នូវ​ប្រាក់ចំណូល​តាមរយៈ​ជម្រើស​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេង​ៗ និង​សហគ្រិន​ភាព​។គម្រោង​អនុវត្ត​នៅ​ឃុំ​ចំនួន​៣គឺ​ ឃុំ​អបួនលើ​ ឃុំ​រយ៉ និង​ឃុំ​ស្រែស​ង្គម​ សរុប​៩ភូមិ​។ យុទ្ធ​សាស្រ្តដែល​យើង​ធ្វើគឺយុទ្ធសាស្ត្រ​យក​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​។យើង​ធ្វើការ​ជាមួយ​ជន​ងាយ​រងគ្រោះ​ អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​នានា​។

តួនាទីនិងការទទួលខុសត្រូវ
  • ការអនុវត្តគម្រោង
  • រៀបចំផែនការ និងអនុវត្តសកម្មភាពគម្រោងនៅក្នុងឃុំស្រៃសង្គមដែលបានកំណត់ ដោយផ្អែកទៅលើផែន​ការ​ការងារឆ្លើយតបទៅនឹងគោលដៅ និងលទ្ធផលរំពឹងទុកទាំងបីរបស់គម្រោងដំណាក់កាលទី២។
  • ធ្វើការយ៉ាងជិតស្និតជាមួយអ្នក​ដឹកនាំយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាសហគមន៍ដូចជា ការការពារពីការរំលោភបំពាន ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ។
  • គាំទ្រអ្នក​ដឹកនាំយុវជន ក្នុងការអនុវត្តគំនិតផ្តួចផ្តើមដែលមានសុវត្ថិភាព បរិយាប័ន និងការចូលរួមរបស់សហគមន៍ រៀបចំ និងសម្របសម្រួលការប្រជុំសហគមន៍ និងវគ្គបណ្តុះបណ្តាល។
  • ធានាថាគ្រប់សកម្មភាពការងារប្រកាន់ខ្ជាប់នូវគោលការណ៍គាំពារសុវត្តិភាព និងរួចផុតពីការរំលោភបំពាន និងការរើសអើងគ្រប់ប្រភេទ។
  • ការសម្របសម្រួលការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធ
  • កសាង និងថែរក្សាទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរមូលដ្ឋាន​គ្រូបង្រៀន សាលារៀន និងសហគមន៍ ស្ថាបន្នវិស័យឯកជន។
  • តំណាងឱ្យគម្រោងយុវជនដើម្បីកម្ពុជា និងក្នុងការប្រជុំកម្រិតឃុំ និងព្រឹត្តិការណ៍ផ្សេងៗ
  • ធ្វើការទំនាក់ទំនងយ៉ាងទៀងទាត់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងការដោះសា្រយបញ្ហានានា។
  • ធានាពីការចូលរួម និងការផ្តល់មតិត្រឡប់ពីអ្នកពាក់ព័ន្ធ។
  • ការធ្វើរបាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន
  • រៀបចំរបាយការណ៍សកម្មភាព ហើយចែករំលែកដល់អាជ្ញាធរពាក់ព័ន្ធ (ដូចជា ឃុំ ស្រុក)។
  • ថែរក្សាឯកសារឱ្យអំពីការរីកចម្រើនរបស់គម្រោង បញ្ជីរឈ្មោះអ្នកចូលរួម និងព័ត៌មានត្រឡប់នានា។
  • ធានាថាអ្នកពាក់ព័ន្ធទទួលបានព័ត៌មានពីគម្រោង និងលទ្ធផលពីសហគមន៍។
  • ការតាមដាន និងការត្រួតពិនិត្យ
  • ចុះទៅត្រួតពិនិត្យសហគមន៍យ៉ាងទៀងទាត់ ទៅដល់សាលាបឋមសិក្សាមានជ័យ និងវិទ្យាល័យហ៊ុនសែនកោះញែក និងសកម្មភាពរបស់យុវជនដើម្បីធានាពីការអនុវត្តសកម្មភាពបានសមរម្យ ត្រឹមត្រូវល្អ។
  • ផ្តល់ការណែនាំបង្ហាត់បង្ហាញ និងគាំទ្រអ្នក​ដឹកនាំយុវជន និងសមាជិកសហគមន៍។
  • ដោះស្រាយបញ្ហានានាដែលបានលើកឡើងដោយអ្នកពាក់ព័ន្ធ ហើយបញ្ជូនទៅប្រធានគម្រោងបើចាំបាច់។
  • ត្រួតពិនិត្យនូវរាល់សញ្ញានៃការរំលោភបំពាន ឬការរើសអើងណាមួយ ហើយរាយការណ៍ភ្លាមៗស្របតាមនីតិវិធីកិច្ចការពាររបស់អង្គការ។
តំរូវការការងារ
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍យ៉ាតិចពី១ទៅ២ឆ្នាំ ផ្នែកអភិវឌ្ឍន៍សហគមន៍ ការងារទាក់ទងនឹងយុវជន ឬផ្នែកដែលជាប់ទាក់ទងនឹងការងារ។​
  • មានជំនាញទំនាក់ទំនងជាលក្ខណៈបុគ្គល និងទូទៅខ្លាំង។
  • មានបទពិសោធន៍ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមនៅក្នុងសហគមន៍។
  • មានលទ្ធភាពធ្វើផែនការ ការរៀបចំ និងការចាត់ចែងសកម្មភាពដោយឯករាជ្យ។
  • មានមូលដ្ឋានគ្រឹះក្នុង​ការសរសេររបាយការណ៍។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងលើ​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ (ICC application) រួម​ទាំង​ប្រវត្តិរូប​សង្ខេប​ (cover letter and CV) ហើយ​ឯកសារ​ពាក់ព័ន្ធ​ (មិន​ចាំបាច់​ផ្ញើ​មក​ទេ​នៅ​ពេល​ដាក់ពាក្យ​) រួច​ផ្ញើ​មក​ មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ផុត​កំណត់​។

បេក្ខជន​ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងស្រុក​កោះ​ញែក​ ត្រូវ​បាន​លើកទឹកចិត្ត​ ក្នុង​ការ​ដាក់ពាក្យ​។

ទម្រង់​នៃ​ពាក្យ​ស្នើសុំ​អាច​ទាញ​យក​ពី​គេ​ហទំព័រ​របស់អង្គការ​សហការ​ ហើយ​បេក្ខជន​គួរ​ផ្ញើ​មក​តាម​ ឯកសារ​ទន់​ (soft copy) ជា​ PDF ទៅកាន់​អ៊ី​ម៉ែ​លរបស់​ប្រធាន​គម្រោង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​ដែល​បាន​សម្រិតសម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​សម្ភាសន៍​។ អង្គការ​សហការ​ មានការ​ប្តេជ្ញា​ក្នុង​កិច្ចការពារ​កុមារ​ ការពារ​មនុស្ស​ពេញវ័យ​ងាយ​រងគ្រោះ​ និង​ការ​ប្រឆាំង​ការ​ការ​ក្លែង​បន្លំ​ និង​អំពើពុករលួយ​។ ម្លោះ​ហើយ​ ការ​ផ្តល់ការងារ​គឺ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ប្រវត្តិរូប​របស់​បេក្ខជន​ និង​កំណត់​ត្រា​ផ្សេង​ៗរបស់​បេក្ខជន​ ដែល​ធ្លាប់​ស្នាក់​នៅ​ ឬបម្រើ​ការងារ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Integral Cooperation Cambodia Organisation (I.C.C)
អុីម៉េល : yfc.pm@icc.org.kh
អាស័យដ្ឋាន : #21, St. A, Borey Phnom Penh Thmey - Regent Park (BR) alongside Trung Morn street, Damnak Thum Bei, Sangkat Stueng Mean chey 3, Khan Mean Chey, Phnom Penh, Cambodiaគម្រោងយុវជនដើម្បីកម្ពុជាស្រុកកោះញែក នៃអង្គការសហការ, Reangsei, Srae Sangkum Commune, Kaoh Nheaek District, Mondul Kiri Province, Cambodia
គេហទំព័រ : http://www.icc.org.kh/index.php
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading