អ្នកជំនាញផ្នែកលើកកម្ពស់ជីវភាពរស់នៅ សហគមាន៍ សំរាប់ Integral Cooperation Cambodia Organisation (I.C.C)

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : អភិវឌ្ឍសហគមន៏, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : រតនះគីរី
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 05​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
$490 - $540
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គម្រោង​យុវជន​ដើម្បី​កម្ពុជា​ (YFC) នៃ​អង្គការ​សហការ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក​កោះ​ញែក​ខេ​ត្ដម​ណ្ឌលគិរី​ ដើម្បី​លើក​កម្ពស់​ភាព​អង់អាច​ដល់​យុវជន​ក្នុងស្រុក​កោះ​ញែក​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដែលជា​ពលរដ្ឋ​សកម្ម​ឱ្យ​បាន​ចូលរួម​ការងារ​អភិវឌ្ឍ​ ចូលរួម​លើក​កម្ពស់​ការអប់រំ​ ព្រមទាំង​លើក​កម្ពស់​ការ​ទទួល​បានឱកាស​ការងារ​បង្កើន​សេដ្ឋកិច្ចគ្រួសារ​។

គម្រោង​ប្រកាស​ជ្រើសរើស​បេក្ខជន​ ជនជាតិ​ខ្មែរ​ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំផែនការ និងអនុវត្ដសកម្មភាពឱ្យស្របតាមទិសដៅ និងផែនការគោលរបស់គម្រោង ជាពិសេស​ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
  • សហការរៀបចំវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងដល់ក្រុមយុវជន និងគ្រួសារងាយរងគ្រោះ ស្ដីអំពីបំណិនជីវិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វ សហគ្រិនភាព​ ​ដើម្បីបង្កើនប្រាក់ចំណូលសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ។
  • ចូលរួមរៀបចំ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃការសិក្សាអប់រំ និងសកម្ម​ភាពនានា​ដល់យុវជន និងភាគីពាក់ព័ន្ធ នៅតាមតំបន់គោលដៅ។
  • ចូលរួមប្រជុំពិភាក្សា/សិក្ខាសាលាជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីលើកកម្ពស់ការសហការ និងសម្រួលដល់ការអនុវត្តសកម្មភាពគម្រោង។
  • តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំអំពីលទ្ធផល ឬផលប៉ះពាល់នៃការងារគម្រោង ព្រមទាំងប្រមូលកត់ត្រាទុករាល់ភស្ដុតាងសំខាន់ៗ ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំងរៀនសូត្រ និងកែប្រែសកម្មភាពគម្រោងឱ្យឆ្លើយតបទាន់ពេលវេលា។
  • ចូលរួមប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីស្រាវជ្រាវកំណត់បញ្ហាស្នូលថ្មីៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅ ហើយធ្វើការដោះស្រាយ​ឱ្យស្របតាមសភាពការណ៍ជាក់ស្ដែង និងទាន់ពេលវេលា។
  • ធ្វើរបាយការណ៍ កំណត់ហេតុផ្សេងៗជាប្រចាំ និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំគម្រោងទាន់ពេលវេលា។
តំរូវការការងារ

Languages:

  • Khmer - Good
  • English is preferred

Qualifications:

  • Bachelor's Degree in កសិកម្ម ឬបទពិសោធន៍ដែលទាក់ទងនឹងកសិកម្ម ការលើកកម្ពស់ជីវភាពរស់នៅ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ។

Skills & Knowledge:General & Technical Skills

  • មានបទពិសោធន៍ការងារផ្នែករកប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពរស់នៅ។
  • មានចំណេះដឹង និងបទពិសោធន៍ក្នុងកិច្ចការទំនាក់ទំនងនៅកម្រិតសហគមន៍ ថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ។
  • មានចំណេះដឹង និងបទពិសោធន៍លើការតាមដានត្រួតពិនិត្យវឌ្ឍនភាព និងផលប៉ះពាល់គម្រោ ព្រមទាំងចេះកត់ត្រាទុករាល់ភស្ដុតាងបង្ហាញពីផលវិជ្ជមាន និងអវិជ្ជមាននៃគម្រោង ដើម្បីធ្វើការឆ្លុះបញ្ចាំង និងកែប្រែសកម្មភាពគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពល្អ។
  • មានចំណេះដឹង និងជំនាញសរសេរ អានភាសាខ្មែរ ក្នុងកម្រិតខ្ពស់ និងចេះសរសេរ អានភាសាអង់គ្លេសបានល្អ កាន់តែប្រសើរ។
  • មានចំណេះដឹង និងជំនាញប្រើប្រាស់កុំព្យូទ័រ ដើម្បីបំពេញការងារ (Microsoft Word, Excel, PowerPoint, Email & Internet)។
  • មានចំណេះដឹង និងជំនាញរៀបចំផែនការ ធ្វើរបាយការណ៍ និងកំណត់ហេតុផ្សេងៗ។
  • ចេះបើកបរម៉ូតូ និងអាចចុះធ្វើការតាមភូមិគោលដៅរបស់គម្រោងដោយខ្លួនឯង។

Soft Skills

  • មានចំណេះដឹងពាក់ព័ន្ធ និងជំនាញសម្របសម្រួល ការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងសិក្ខាសាលានានា។
  • មានឆន្ទៈ និងស្រឡាញ់ពេញចិត្ដការងារអភិវឌ្ឍសហគមន៍នៅតាមតំបន់ដាច់ស្រយាល។
  • មានភាពស្មោះត្រង់ និងអនុវត្ដការងារដោយគោរពតាមគោលនយោបាយ និងគោលការណ៍ផ្សេងៗ របស់អង្គការ។
  • គោរព និងផ្ដល់គុណតម្លៃលើសិទ្ធិមនុស្ស ជាពិសេស សិទ្ធិជនជាតិដើមភាគតិច និងវប្បធម៌ប្រពៃណី ដោយគ្មានការរើសអើង។
  • ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ល។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងលើ​ សូម​ដាក់​ជូន​ឯកសារ​ដូច​ខាងក្រោម​៖

  • ពាក្យ​ស្នើសុំ​របស់​អង្គ​គារស​ហការ (ICC application)
  • លិខិត​ដាក់ពាក្យសុំ​បម្រើ​ការងារ​ (Cover Letter)
  • ប្រវត្តិរូប​សង្ខេប​ (CV)

ទម្រង់​នៃ​ពាក្យ​ស្នើសុំ​អាច​ទាញ​យក​ពី​តំណ​ភ្ជាប់​៖ គេ​ហទំព័រ​របស់​អង្គការ​សហការ​

បេក្ខជន​គួរ​ផ្ញើ​មក​តាម​ ឯកសារ​ទន់​ (soft copy) ជា​ PDF ទៅកាន់​អ៊ី​ម៉ែ​លរបស់​ប្រធាន​គម្រោង​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

បញ្ជាក់​៖ បេក្ខជន​ដែល​បាន​សម្រិតសម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​សម្ភាសន៍​។ អង្គការ​សហការ​ មានការ​ប្តេជ្ញា​ក្នុង​ការ​ការពារ​កុមារ​ និង​ការពារ​ជន​ពេញវ័យ​ដែល​ងាយ​រងគ្រោះ​ ម្លោះ​ហើយ​ ការ​ផ្តល់ការងារ​គឺ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ប្រវត្តិរូប​របស់​បេក្ខជន​ និង​កំណត់​ត្រា​ផ្សេង​ៗរបស់​បេក្ខជន​ ដែល​ធ្លាប់​ស្នាក់​នៅ​ ឬបម្រើ​ការងារ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Integral Cooperation Cambodia Organisation (I.C.C)
ឈ្មោះសំរាប់ទំនាក់ទំនង : អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​
អុីម៉េល : yfc.pm@icc.org.kh
អាស័យដ្ឋាន : ផ្លូវលំ ភូមិរង្សី ឃុំ​ស្រែសង្គម ស្រុកកោះញែក ស្រុកកោះញែក, Mondul Kiri Province, Cambodia
គេហទំព័រ : http://www.icc.org.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading