ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម សំរាប់ Kaksekor Sen Chey Agricultural Cooperative

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, វិទ្យាសាស្រ្តសត្វ, កសិកម្ម - វារីវប្បកម្ម
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 3នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 23​ ខែ​ មេសា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។
តួនាទីនិងការទទួលខុសត្រូវ
  • គ្រប់គ្រងការចិញ្ចឹមត្រី និងកង្កែប (ស្រះ, ភ្ញាស់, និងផ្សាំ។ល។)
  • ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រតិបត្តិការប្រចាំថ្ងៃ
  • តាមដាននូវអាត្រាមរណប្រមាណ​(Mortality Rate),​មេគុណចំណី (Feed Conversion Ratio-FCR), ជីវម៉ាស (Biomass) និងគុណភាពទឹក
  • អនុវត្តប្រព័ន្ធឆ្លើយតបបន្ទាន់ (Response System) ដើម្បីដោះស្រាយបញ្ហាភ្លាមៗ
  • ដឹកនាំក្រុមការងារបច្ចេកទេស និងបុគ្គលិកស្រះចិញ្ចឹម
  • គ្រប់គ្រងការផ្ដល់ចំណី ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃផលិតកម្មសមាតុល្យនឹងការចំណាយ។
តំរូវការការងារ
Skills & Knowledge:General & Technical Skills
  • បេក្ខជនត្រូវមានបទពិសោធន៍ចន្លោះពី ៨ ទៅ ១០ឆ្នាំ លើការងារដូចខាងក្រោម៖ ការចិញ្ចឹមត្រី និងកង្កែប, ការភ្ញាស់ (Hatchery) និងការថែទាំកូនត្រីនិងកង្កែបតូចៗ (Fingerlings), ការយល់ដឹងអំពីការគ្រប់គ្រងគុណភាពទឹក និងការគ្រប់គ្រងសុខភាពត្រីនិងកង្កែប, ការដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងគ្រប់គ្រងការងារប្រតិបត្តិការប្រចាំថ្ងៃ។
  • ត្រូវមានជំនាញវិភាគ និងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ (Data-Driven Decision Making)
  • ត្រូវមានសមត្ថភាពកំណត់គោលដៅ និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ ព្រមទាំង ផ្ដោតលើលទ្ធផលការងារ (Result-Oriented) ដែលផ្តល់តម្លៃខ្ពស់លើសមិទ្ធផលសម្រេចចុងក្រោយ ជាជាងការផ្ដោតសំខាន់លើការបំពេញភារកិច្ចឱ្យចប់ពីមួយថ្ងៃទៅមួយថ្ងៃ។
Soft Skills
  • ត្រូវមានភាពជាអ្នកដឹកនាំ ព្រមទាំងមានវិន័យនិងការទទួលខុសត្រូវខ្ពស់
  • ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស និងមានប្រសិទ្ធភាព
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Kaksekor Sen Chey Agricultural Cooperative
ឈ្មោះសំរាប់ទំនាក់ទំនង : សហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC)
អុីម៉េល : ratha0203@gmail.com
អាស័យដ្ឋាន : Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 18​ ខែ​ មេសា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading