នាយកគ្រប់គ្រងទូទៅ សំរាប់ Kaksekor Sen Chey Agricultural Cooperative

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ធនាគារ និង ហិរញ្ញវត្ថុ, រដ្ឋបាល
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 19​ ខែ​ ឧសភា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : អនុបណ្ឌិត
ពិព៌ណនាអំពីការងារ

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។
តួនាទីនិងការទទួលខុសត្រូវ
  • ការគ្រប់គ្រងប្រតិបត្តិការ
  • ត្រួតពិនិត្យរាល់ប្រតិបត្តិការបង្គោលរបស់សហគមន៍ រួមមាន ផ្នែកកសិកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីធានាបាននូវសហថាមពល និងភាពស៊ីចង្វាក់គ្នា
  • ធានាប្រសិទ្ធភាពផលិតកម្ម តាមរយៈការគ្រប់គ្រងធនធានឱ្យចំគោលដៅ ព្រមទាំងដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
  • ពង្រឹងវិន័យការងារ និងធានាថាក្រុមការងារទាំងអស់អនុវត្តតាម «នីតិវិធីប្រតិបត្តិការស្តង់ដារ» យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងផលិតភាពការងារប្រចាំថ្ងៃ។
  • ការគ្រប់គ្រងហិរញ្ញវត្ថុ
  • ដឹកនាំការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលឱ្យមានតុល្យភាពខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រតិបត្តិការទាំងមូល។
  • ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករប្រាក់ចំណេញឱ្យបានលម្អិតល្អន់តាមផ្នែកនីមួយៗ រួមមាន តាមស្រះចិញ្ចឹម និងតាមប្រភេទផលិតផល ដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់កម្រិតអតិបរមា
  • វិភាគ និងវាយតម្លៃលើលទ្ធភាពជោគជ័យនៃគម្រោងវិនិយោគនានា ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះដ៏មានសុវត្ថិភាពដល់ថ្នាក់ដឹកនាំសហគមន៍ ក្នុងការសម្រេចចិត្តពង្រីកវិសាល។
  • ការគ្រប់គ្រងប្រព័ន្ធបញ្ជាប្រតិបត្តិការ
  • ដឹកនាំ និងត្រួតពិនិត្យប្រព័ន្ធបញ្ជាប្រតិបត្តិការរួមរបស់សហគមន៍ ដោយធ្វើសមកាលកម្មទិន្នន័យរវាងផ្នែកហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីធានាបាននូវតម្លាភាព និងភាពស៊ីចង្វាក់គ្នា
  • បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយៈការវិភាគ និងប្រើប្រាស់ទិន្នន័យជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តបានយ៉ាងសុក្រឹត ជៀសវាងការសម្រេចចិត្តផ្អែកលើការសន្និដ្ឋាន
  • ម្ចាស់ការក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ដែលអាចកើតមានក្នុងប្រព័ន្ធប្រតិបត្តិការ ព្រមទាំងមានសមត្ថភាពដាក់ចេញនូវដំណោះស្រាយ និងវិធានការឆ្លើយតបបានភ្លាមៗ ដើម្បីរក្សានិរន្តរភាពការងារ។
  • ការគ្រប់គ្រងទីផ្សារ
  • បង្កើនសក្ដានុពលនៃការលក់ តាមរយៈការបង្កើត និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូបញ្ជាទិញ
  • ដឹកនាំការចរចាតម្លៃ និងលក្ខខណ្ឌពាណិជ្ជកម្មឱ្យមានតុល្យភាពរវាងការប្រកួតប្រជែង និងផលចំណេញ ព្រមទាំងគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានានូវភាពស្មោះត្រង់ និងការបញ្ជាទិញឡើងវិញ
  • រៀបចំយន្តការគ្រប់គ្រងការលក់ និងការប្រមូលប្រាក់ឱ្យមានសង្គតិភាព ដើម្បីធានាបាននូវលំហូរសាច់ប្រាក់បង្វិលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ទ្រទ្រង់ប្រតិបត្តិការសហគមន៍
  • ការគ្រប់គ្រងហានិភ័យ
  • កំណត់អត្តសញ្ញាណវិភាគ និងវាយតម្លៃលើហានិភ័យដែលអាចកើតមានក្នុងសង្វាក់ផលិតកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងដាក់ចេញនូវវិធានការបង្ការទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រតិបត្តិការ
  • បង្កើនផលិតភាពការងារតាមរយៈការត្រួតពិនិត្យ និងកែសម្រួលចំណុចខ្វះខាតក្នុងប្រព័ន្ធប្រតិបត្តិការ ដើម្បីធានាថាធនធានទាំងអស់ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់លទ្ធផលជាអតិបរមា
  • ពង្រឹងវិន័យការងារ ដោយកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅគ្រប់លំដាប់ថ្នាក់ និងធានាថាប្រព័ន្ធការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយស្មារតីម្ចាស់ការ និងតម្លាភាពបំផុត។
តំរូវការការងារ
Qualifications:
  • Master's Degree
  • Bachelor's Degree in គ្រប់គ្រង ធុរកិច្ច ហិរញ្ញវត្ថុឬវិស័យពាក់ព័ន្ធ
Skills & Knowledge:General & Technical Skills
  • ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ចន្លោះពី ៧ ទៅ ១០ឆ្នាំ ក្នុងតួនាទីដឹកនាំ
  • ត្រូវមានជំនាញខ្ពស់ និងបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីធានានូវតុល្យភាពរវាងការចំណាយ និងផលចំណេញ
Soft Skills
  • ត្រូវមានសមត្ថភាពដឹកនាំប្រកប ដោយអាចកំណត់ចក្ខុវិស័យ និងរៀបចំផែនការយុទ្ធសាស្ត្របានយ៉ាងមុតស្រួច ព្រមទាំងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពច្នៃប្រឌិត
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ត្រូវ​ទំនាក់ទំនង​ និង​ផ្ញើ​ឯកសារ​ រួមាន (១) ប្រវត្តិរូប​សង្ខេប​ (Curriculum Vitae - CV) និង​ (២) លិខិត​អម​ឯកសារ​ (Cover Letter) ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​មក​ធ្វើការ​នៅ​សហគមន៍​ មកកាន់​ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Kaksekor Sen Chey Agricultural Cooperative
ឈ្មោះសំរាប់ទំនាក់ទំនង : លោក លី ហ៊ុយ, សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម កសិករសែនជ័យ
អុីម៉េល : yeanyean2@hotmail.com
អាស័យដ្ឋាន : Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia#Building No. BT-1791, Boeng Ttungthngai, Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 19​ ខែ​ ឧសភា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading