ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ សំរាប់ Kaksekor Sen Chey Agricultural Cooperative
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 5ឆ្នាំ |
| សញ្ញាបត្រ : | អនុបណ្ឌិត |
សកកសជ គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន សកកសជ ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖
- វារីវប្បកម្ម (Aquaculture)
- កសិកម្មចម្រុះ (Integrated Farming)
- ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ។
- គ្រប់គ្រង និងត្រួតពិនិត្យលំហូរសាច់ប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ (ចំណូល-ចំណាយ) ដើម្បីធានានូវសន្ទនីយភាព និងទុនបង្វិលឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការសហគមន៍
- ត្រួតពិនិត្យ និងវិភាគប្រាក់ចំណេញឱ្យបានលម្អិតទៅតាមផ្នែកនីមួយៗ រួមមាន ស្រះចិញ្ចឹមត្រី រោងបន្លែ តាមវគ្គ និងតាមទម្ងន់ជាក់ស្តែង (គីឡូក្រាម)
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងរៀបចំផែនការការព្យាករណ៍លំហូរសាច់ប្រាក់ (Cash Flow Forecasting) សម្រាប់រយៈពេលពី ៣០ថ្ងៃ និង ៩០ថ្ងៃ
- បញ្ចូល និងផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍
- សម្របសម្រួលកិច្ចការងារជាមួយធនាគារ និងគ្រប់គ្រងថ្លៃសេវាប្រតិបត្តិការផ្សេងៗឱ្យមានប្រសិទ្ធភាព
- វាយតម្លៃ និងកំណត់ហានិភ័យហិរញ្ញវត្ថុដែលអាចកើតមាន ព្រមទាំងផ្តល់សញ្ញាព្រមាន និងដំណោះស្រាយជាមុនជូនដល់ថ្នាក់ដឹកនាំសហគមន៍
- រៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងកាត់បន្ថយចំណាយ ជាពិសេសផ្តោតលើការគ្រប់គ្រងថ្លៃចំណាយលើចំណី និងការចំណាយលើប្រតិបត្តិការ
- ផ្តល់ទិន្នន័យវិភាគដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្នែកយុទ្ធសាស្រ្តលើការវិនិយោគ ការកំណត់ថ្លៃលក់នៅលើទីផ្សារ និងផែនការពង្រីកវិសាលភាពអាជីវកម្ម
- ពង្រឹងវិន័យហិរញ្ញវត្ថុ និងធានានូវភាពសុក្រឹតក្នុងការសវនកម្មផ្ទៃក្នុង ដើម្បីការពារការបាត់បង់ និងបង្កើនតម្លាភាព។
- Master's Degree
- Bachelor's Degree in ហិរញ្ញវត្ថុ គណនេយ្យ ឬវិស័យពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ for 3 to 5 years
- ត្រូវមានចំណេះដឹងល្អអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ ការធ្វើថវិកា និងការវិភាគហិរញ្ញវត្ថុ
- ត្រូវមានជំនាញប្រើប្រាស់ Microsoft Excel និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ
- ត្រូវមានការយល់ដឹងស៊ីជម្រៅអំពីខ្សែសង្វាក់ប្រតិបត្តិការអាជីវកម្មទាំងមូល ចាប់តាំងពីដំណើរការផលិតកម្ម រហូតដល់យុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុទៅនឹងតថភាពការងារជាក់ស្តែង
- មានសមត្ថភាពខ្ពស់ក្នុងការគិតជាយុទ្ធសាស្ត្រ និងមានជំនាញដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ដើម្បីគ្រប់គ្រងរាល់បញ្ហាប្រឈមក្នុងប្រតិបត្តិការឱ្យមានប្រសិទ្ធភាព
- មានបទពិសោធន៍ការងារច្បាស់លាស់ក្នុងវិស័យកសិកម្ម ឬអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain)
- មានជំនាញវិភាគ និងបម្លែងទិន្នន័យហិរញ្ញវត្ថុឱ្យទៅជាផែនការសកម្មភាពជាក់ស្តែង ព្រមទាំងផ្តល់យោបល់ជូនដល់ថ្នាក់ដឹកនាំសហគមន៍ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។
- ត្រូវប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ មានវិន័យហ្មត់ចត់ក្នុងការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះរាល់ទិន្នន័យ និងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
បេក្ខជន ត្រូវទំនាក់ទំនង និងផ្ញើឯកសារ រួមាន (១) ប្រវត្តិរូបសង្ខេប (Curriculum Vitae - CV) និង (២) លិខិតអមឯកសារ (Cover Letter) ដែលបង្ហាញអំពីចំណាប់អារម្មណ៍មកធ្វើការនៅសហគមន៍ មកកាន់ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Kaksekor Sen Chey Agricultural Cooperative |
| ឈ្មោះសំរាប់ទំនាក់ទំនង : | លោក លី ហ៊ុយ, សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម កសិករសែនជ័យ |
| អុីម៉េល : | yeanyean2@hotmail.com |
| អាស័យដ្ឋាន : | Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia#Building No. BT-1791, Boeng Ttungthngai, Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh, Cambodia |
