អ្នកគ្រប់គ្រងកសិដ្ឋាន សំរាប់ Kaksekor Sen Chey Agricultural Cooperative

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 16​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 5​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • បសុសត្វ​ (Livestock)
  • ដំណាំ​ (Crops)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។
តួនាទីនិងការទទួលខុសត្រូវ
  • អ្នកគ្រប់គ្រងកសិដ្ឋាន មានភារកិច្ច និងទំនួលខុសត្រូវ ដូចតទៅ៖
  • គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការទូទៅរបស់កសិដ្ឋាន
  • សម្របសម្រួលការងារផលិតកម្មកសិកម្ម និងវារីវប្បកម្ម
  • ត្រួតពិនិត្យការប្រមូលផល និងផ្ទៀងផ្ទាត់ទិន្នន័យផលិតកម្ម
  • ដោះស្រាយបញ្ហាប្រឈមនៅទីតាំងប្រតិបត្តិការ
  • រៀបចំ និងពិនិត្យឯកសារសំណើប្រតិបត្តិការ
  • រៀបចំ ឬផ្តល់ធាតុចូលសម្រាប់របាយការណ៍វិភាគ និងរបាយការណ៍ប្រតិបត្តិការ
  • សម្របសម្រួលការងាររបស់បុគ្គលិក និងក្រុមផលិត
  • តាមដានការអនុវត្តផែនការ និងលទ្ធផលប្រតិបត្តិការ។
  • រៀបចំសំណើ និងឯកសារប្រចាំថ្ងៃ
  • រៀបចំផែនការ និងបែងចែកការងារប្រចាំថ្ងៃ
  • តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់បុគ្គលិក
  • សម្របសម្រួលប្រតិបត្តិការប្រចាំថ្ងៃ
  • គ្រប់គ្រងឯកសាររដ្ឋបាល
  • គាំទ្រកិច្ចការធនធានមនុស្ស
  • ពិនិត្យ និងតាមដានបញ្ហាប្រឈម ដែលនាំឧ្យរាំងស្ទះការងារ
  • រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំថ្ងៃ
តំរូវការការងារ
Qualifications:
  • Bachelor's Degree
Work History:
  • បទពិសោធន៍ការងារគ្រប់គ្រងទូទៅ ពិសេសលើវិស័យកសិកម្ម for 3 years as a minimum
  • បទពិសោធន៍ for 3 to 5 years is preferred
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ការងារជាមួយសហគមន៍កសិកម្ម ជាអាទិភាព។
  • មានសមត្ថភាពគ្រប់គ្រង សម្របសម្រួលកិច្ចការទូទៅប្រចាំថ្ងៃ របស់បុគ្គលិកក្នុងកសិដ្ឋាន។
  • មានសមត្ថភាពគ្រប់គ្រងហានិភ័យ និងផ្តល់ការសម្រេចចិត្តបន្ទាន់ ដើម្បីដោះស្រាយបញ្ហា។
  • មានសមត្ថភាពចាត់ចែងការងារជូនបុគ្គលិក និងតាមដានការបំពេញការងារប្រចាំថ្ងៃ។
  • មានសមត្ថភាពរៀបចំឯកសារ និងរបាយការណ៍។
  • មានសមត្ថភាពប្រើកុំព្យូទ័រ និងកម្មវិធីការិយាល័យមូលដ្ឋាន។
Soft Skills
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុម។
  • មានភាពស្មោះត្រង់ មានវិន័យ និងទំនួលខុសត្រូវ។
  • អាចធ្វើដំណើរទៅជួបដៃគូរបស់សហគមន៍បាន។
  • អាចធ្វើការក្រោមសម្ពាធនៃគោលដៅគ្រប់គ្រង ដឹកនាំ សម្របសម្រួលបុគ្គលិក ហានិភ័យ និងការឆ្លើយតបនឹងហេតុការណ៍បន្ទាន់បាន។
  • មានបណ្ដាញជាមួយអង្កភាពកសិកម្ម ឬបទពិសោធន៍ទីផ្សារកសិកម្ម វារីវប្បកម្ម ឬផលិតផលម្ហូបអាហារ ជាអាទិភាព។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ត្រូវ​ទំនាក់ទំនង​ និង​ផ្ញើ​ឯកសារ​ រួមាន (១) ប្រវត្តិរូប​សង្ខេប​ (Curriculum Vitae - CV) និង​ (២) លិខិត​អម​ឯកសារ​ (Cover Letter) ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​មក​ធ្វើការ​នៅ​សហគមន៍​ មកកាន់​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Kaksekor Sen Chey Agricultural Cooperative
ឈ្មោះសំរាប់ទំនាក់ទំនង : Mr. Ly Huy
អុីម៉េល : yeanyean2@hotmail.com
អាស័យដ្ឋាន : Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 08​ ខែ​ កញ្ញា ឆ្នាំ2026
កំពង់ចាម
១នាក់
$500 - $800
ថ្ងៃទី 01​ ខែ​ កញ្ញា ឆ្នាំ2026
កំពង់ចាម
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading