អនុប្រធានគ្រប់គ្រងរដ្ឋបាល សំរាប់ Kaksekor Sen Chey Agricultural Cooperative

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : រដ្ឋបាល
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 01​ ខែ​ តុលា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 5​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • បសុសត្វ​ (Livestock)
  • ដំណាំ​ (Crops)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។
តួនាទីនិងការទទួលខុសត្រូវ
  • ការត្រួតពិនិត្យ និងប្រតិបត្តិការប្រចាំថ្ងៃ
  • ភារកិច្ច និងទំនួលខុសត្រូវ៖
  • ពិនិត្យ និងផ្ទៀងផ្ទាត់ដំណាក់កាលដំបូងលើភាពត្រឹមត្រូវនៃទម្រង់ អក្ខរាវិរុទ្ធ និងខ្លឹមសារលិខិតរដ្ឋបាល (ចូល-ចេញ) មុននឹងដាក់ជូនអ្នកគ្រប់គ្រងរដ្ឋបាល។
  • ទទួលដោះស្រាយ និងសម្របសម្រួលសំណើបន្ទាន់ៗរបស់បុគ្គលិកគ្រប់ផ្នែកពាក់ព័ន្ធនឹងបញ្ហាការិយាល័យ (ដូចជា ឧបករណ៍បច្ចេកទេសមានបញ្ហា សម្ភារខ្វះខាតជាដើម) ។
  • ត្រួតពិនិត្យ និងអនុម័តបឋមលើសំណើប្រើប្រាស់យានយន្ត ឬការទិញសម្ភារៈការិយាល័យក្នុងកម្រិតថវិកាតូច និងមធ្យម។
  • សូចនាករការងារ (KPIs)៖
  • ភាពត្រឹមត្រូវនៃលិខិតស្នាម៖ ១០០% នៃលិខិតដែលឆ្លងកាត់ការពិនិត្យដំបូង មិនមានកំហុសទម្រង់ ឬអក្ខរាវិរុទ្ធធ្ងន់ធ្ងរពេលទៅដល់ដៃប្រធាន។
  • ល្បឿនដោះស្រាយបញ្ហា៖ ៩០% នៃបញ្ហាបន្ទាន់ៗនៅក្នុងការិយាល័យត្រូវបានដោះស្រាយ ឬមានដំណោះស្រាយបណ្តោះអាសន្នក្នុងរយៈពេល ២ ម៉ោង។
  • ការគ្រប់គ្រង និងជម្រុញក្រុមការងារថ្នាក់ក្រោម
  • ភារកិច្ច និងទំនួលខុសត្រូវ៖
  • រៀបចំផែនការការងារប្រចាំសប្តាហ៍/ខែ កាលវិភាគ និងបែងចែកវេនយាមប្រចាំការរបស់សន្តិសុខ បុគ្គលិកអនាម័យ និងអ្នកបើកបរ។
  • តាមដាន ណែនាំ និងជម្រុញការបំពេញការងារផ្ទាល់របស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោម ឱ្យគោរព
  • វិន័យ និងបទបញ្ជាផ្ទៃក្នុង។
  • វាយតម្លៃបឋមលើសមិទ្ធកម្មការងារ និងការគោរពវិន័យរបស់ក្រុមការងារក្រោមបង្គាប់ ដើម្បីធ្វើរបាយការណ៍ជូនប្រធានវាយតម្លៃចុងក្រោយ។
  • សូចនាករការងារ (KPIs)៖
  • ការគ្រប់គ្រងវិន័យក្រុមការងារ៖ អត្រាអវត្តមានដោយគ្មានច្បាប់ ឬការមកយឺតយ៉ាវរបស់បុគ្គលិកក្រោមបង្គាប់ តិចជាង ២% ក្នុងមួយខែ។
  • ការរបចំកាលវិភាគ៖ ១០០% នៃកាលវិភាគការងារ និងវេនយាមត្រូវបានរៀបចំរួចរាល់ និងផ្សព្វផ្សាយយ៉ាងហោចណាស់ ៣ ថ្ងៃមុនខែថ្មីចាប់ផ្តើម។
  • ការតាមដានបញ្ជីសកម្មភាព និងភស្តុភារកម្មវិធី
  • ភារកិច្ច និងទំនួលខុសត្រូវ៖
  • ធ្វើជាអ្នកដេញដោល និងរំលឹក «បញ្ជីសកម្មភាព» (Action List) ពីបណ្តាប្រធានផ្នែកផ្សេងៗ ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំ ដើម្បីប្រមូលវឌ្ឍនភាពការងាររាយការណ៍ជូនអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
  • ដឹកនាំ និងចាត់ចែងជាក់ស្តែងលើការដំឡើងតុ កៅអី ប្រព័ន្ធសំឡេង អាហារសម្រន់ និងតម្រូវការភស្តុភារនានា ពេលមានកម្មវិធីផ្សេងៗ (Events, Workshops, Team Building) របស់សហគមន៍។
  • សូចនាករការងារ (KPIs)៖
  • ភាពទាន់ពេលនៃការតាមដានការងារ៖ ១០០% នៃបញ្ជីសកម្មភាពត្រូវបានតាមដាន និងធ្វើបច្ចុប្បន្នភាព (Update) ជូនប្រធានរៀងរាល់សប្តាហ៍។
  • ការរៀបចំភស្តុភារកម្មវិធី៖ មិនមានការរអាក់រអួល ឬខ្វះខាតសម្ភារៈស្នូលក្នុងការរៀបចំកម្មវិធី និងរួចរាល់យ៉ាងតិច ២ ម៉ោងមុនកម្មវិធីចាប់ផ្តើម។
  • ការជួយរៀបចំរបាយការណ៍ និងធ្វើជាអ្នកតំណាង
  • ភារកិច្ច និងទំនួលខុសត្រូវ៖
  • ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់តារាងចំណាយលើប្រេងឡាន ទឹក ភ្លើង និងការប្រើប្រាស់សម្ភារៈការិយាល័យ ដើម្បីធ្វើជា «របាយការណ៍សង្ខេបប្រចាំខែ» ជូនអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
  • ទទួលសិទ្ធិពេញលេញក្នុងការដឹកនាំការងាររដ្ឋបាល និងចូលរួមប្រជុំសំខាន់ៗ ជំនួសមុខឱ្យអ្នកគ្រប់គ្រងរដ្ឋបាល នៅពេលដែលប្រធានមានធុរៈ ចុះបេសកកម្ម ឬច្បាប់សម្រាក។
  • សូចនាករការងារ (KPIs)៖
  • ភាពទាន់ពេលនៃរបាយការណ៍៖ ផ្ញើរបាយការណ៍សង្ខេបនៃការចំណាយ និងទិន្នន័យរដ្ឋបាលជូនប្រធានមិនឱ្យលើសពីថ្ងៃទី ៥ នៃខែបន្ទាប់។
  • ភាពរលូននៃការងារជំនួស៖ Operational Downtime (ការគាំងការងារ) ស្មើនឹង ០% ក្នុងអំឡុងពេលដែលអ្នកគ្រប់គ្រងរដ្ឋបាល អវត្តមាន ដោយសារមានការចាត់ចែងជំនួសបានយ៉ាងល្អ។
តំរូវការការងារ
Languages:
  • English - Good
Qualifications:
  • Bachelor's Degree in គ្រប់គ្រងពាណិជ្ជកម្ម ឬរដ្ឋបាល គ្រប់គ្រងទូទៅ ច្បាប់ ឬជំនាញពាក់ព័ន្ធ។
Work History:
  • គួរតែមានបទពិសោធន៍ការងារផ្ទាល់ក្នុងផ្នែករដ្ឋបាល for 3 to 5 years
  • បើមានបទពិសោធន៍ជា Supervisor ឬ Senior Officer យ៉ាងតិច for 1 to 2 years is preferred
Skills & Knowledge:General & Technical Skills
  • ជំនាញគ្រប់គ្រង និងចាត់ចែងការងារ ៖ មានសមត្ថភាពប្រែក្លាយផែនការ ឬការណែនាំរបស់អ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដូចជាការរៀបចំកាលវិភាគ វេនយាម និងការចាត់ចែងឡាន-អ្នកបើកបរយ៉ាងមានសណ្តាប់ធ្នាប់។
  • ជំនាញពិនិត្យ និងគ្រប់គ្រងឯកសារ ៖ មានភ្នែករហ័ស ហ្មត់ចត់ អាចមើលធ្លុះនូវរាល់កំហុសអក្ខរាវិរុទ្ធ ទម្រង់លិខិតស្នាម ឬភាពមិនប្រក្រតីនៃតារាងចំណាយផ្សេងៗ មុននឹងឆ្លងទៅអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
  • ជំនាញរៀបចំរបាយការណ៍ និងវិភាគទិន្នន័យ ៖ ចេះប្រមូលទិន្នន័យចំណាយ (ទឹក ភ្លើង ប្រេងឡាន សម្ភារៈ) រួចចងក្រងជាតារាង និងរបាយការណ៍សង្ខេបច្បាស់លាស់តាមរយៈកម្មវិធី Microsoft Excel, Word ឬប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
Soft Skills
  • ជំនាញសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ ៖ ជាអ្នកឈរជើងនៅសមរភូមិផ្ទាល់ ដូច្នេះត្រូវមានភាពរហ័សរហួន អាចដោះស្រាយបញ្ហាចោទឡើងភ្លាមៗនៅក្នុងការិយាល័យបានយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់រំខានដល់ប្រធានគ្រប់រឿងនោះទេ។
  • ជំនាញដឹកនាំ និងជម្រុញក្រុមការងារថ្នាក់ក្រោម ៖ ត្រូវមានសមត្ថភាពគ្រប់គ្រងមនុស្សដែលមានចរិតលក្ខណៈ និងកម្រិតវប្បធម៌ខុសៗគ្នា (ដូចជា ក្រុមសន្តិសុខ បុគ្គលិកអនាម័យ និងអ្នកបើកបរ) ឱ្យគោរពវិន័យ ធ្វើការងារត្រូវតាមស្តង់ដារ និងមានសាមគ្គីភាព។
  • ជំនាញតាមដាន និងដេញដោលការងារ ៖ ត្រូវមានភាពម៉ឺងម៉ាត់តែទន់ភ្លន់ ក្នុងការតាមដាន «បញ្ជីសកម្មភាព» ពីបណ្តាប្រធានផ្នែកផ្សេងៗ ដើម្បីធានាថារាល់កិច្ចការដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំ ត្រូវបានអនុវត្តទាន់ពេល។
  • មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ៖ ក្នុងនាមជាអ្នកក្តោបក្តាប់ប្រតិបត្តិការ និងការចំណាយបឋម ត្រូវតែជាមនុស្សដែលប្រធានអាចទុកចិត្តបានទាំងស្រុងលើរឿងថវិកា និងការសម្ងាត់ព័ត៌មាន។
  • មានថាមពល និងភាពរវៀសរវៃ ៖ ការងាររបស់អនុប្រធានតម្រូវឱ្យដើរមើល និងត្រួតពិនិត្យច្រើន (ឡាន ចង្ក្រានបាយ បន្ទប់ទឹក ឃ្លាំងសម្ភារ) មិនមែនអង្គុយតែលើតុនោះទេ ដូច្នេះទាមទារភាពសកម្ម និងរហ័សរហួន។
  • មានចិត្តគំនិតបម្រើសេវាកម្ម ៖ ដោយសាររដ្ឋបាលជាផ្នែកគាំទ្រ បុគ្គលរូបនេះត្រូវមានអាកប្បកិរិយារីករាយ ផ្តល់កិច្ចសហការល្អ និងមានការអត់ធ្មត់ខ្ពស់ចំពោះសំណើ ឬការរិះគន់ពីបុគ្គលិកដទៃ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ត្រូវ​ទំនាក់ទំនង​ និង​ផ្ញើ​ឯកសារ​ រួមាន (១) ប្រវត្តិរូប​សង្ខេប​ (Curriculum Vitae - CV) និង​ (២) លិខិត​អម​ឯកសារ​ (Cover Letter) ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​មក​ធ្វើការ​នៅ​សហគមន៍​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Kaksekor Sen Chey Agricultural Cooperative
ឈ្មោះសំរាប់ទំនាក់ទំនង : លោក លី ហ៊ុយ
អុីម៉េល : yeanyean2@hotmail.com
អាស័យដ្ឋាន : Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 01​ ខែ​ តុលា ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 01​ ខែ​ តុលា ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ កញ្ញា ឆ្នាំ2026
កំពង់ចាម
១នាក់
តាមការចរចារ
ថ្ងៃទី 16​ ខែ​ កញ្ញា ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 08​ ខែ​ កញ្ញា ឆ្នាំ2026
កំពង់ចាម
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading