គ្រូបង្រៀនរូបវិទ្យា និងគីមីវិទ្យា សំរាប់ KKEV Cambodia

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 07​ ខែ​ មករា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ ខេ​ខេ​អុីវីក​ម្ពុ​ជា​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​២០០៦ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការ​របស់​ កុមារ​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាកលំបិន​រួម​មាន​ កុមារ​កំព្រា​ កុមារ​ដែលគេ​បោះបង់​ចោល​ កុមារ​រងគ្រោះ​ដោយ​ អំពើ​ហឹង្សាក្នុ​ងគ្រួសារ​ និង​កុមារ​ដែល​គ្រួសារ​មាន​ជំងឺ​អេដស៍។ អង្គការ​ ខេ​ខេ​អុីវីក​ម្ពុ​ជា​ ផ្តល់ឲ្យ​ពួកគេ​នូវ​ការថែទាំ​ រយៈពេល​យូរ​ រួម​មាន​កន្លែង​ស្នាក់​នៅ​ អាហារ​ ការ​មើល​ថែទាំ​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ និង​ការ​បញ្ចូនពួកគេ​ ទៅ​សាលា​រដ្ឋ​ សាកលវិទ្យាល័យ​ និង​ផ្តល់វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

អង្គការ​ ខេ​ខេ​អុីវី​ កម្ពុជា​ របស់យើង​ កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ទំនួលខុសត្រូវការងារសំខាន់ៗ:
  • បង្រៀនថ្នាក់បំប៉នផ្នែករូបវិទ្យា និងគីមីវិទ្យា ដល់សិស្សថ្នាក់ទី៧ដល់ថ្នាក់ទី១២ ក្នុងមណ្ឌល
  • រៀបចំកិច្ចតែងការបង្រៀន និងបង្រៀនតាមកិច្ចតែងការដែលបានរៀបចំ
  • រៀបចំការប្រឡងប្រចាំខែ និងប្រចាំឆរមាសសម្រាប់សិស្ស
  • ធ្វើរបាយការណ៍ពីការបង្រៀន និងស្រង់ពិន្ទុសិស្សដាក់ជូនប្រធានផ្នែកអប់រំ
  • រៀបចំកិច្ចការសាលាដាក់អោយសិស្សធ្វើអោយបានត្រឹមត្រូវ និងអោយមានប្រសិទ្ធិភាព
  • បណ្តុះ និងអប់រំកុមារអំពីសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅក្នុងសង្គម
  • អប់រំកុមារពីសារៈសំខាន់នៃការសិក្សា និងលើកទឹកចិត្តកុមារអោយខិតខំសិក្សា
  • ទំនួលខុសត្រូវផ្សេងៗ:
  • ជួយការពារកុមារពីការរំលោភបំពានផ្សេងៗ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើឃើញមានការ រំលោភបំពានលើកុមារ
  • ធ្វើជាគំរូល្អដល់កុមារគ្រប់ពេលវេលា
  • ធ្វើកិច្ចការផ្សេងៗដែលស្នើរសុំពីថ្នាក់គ្រប់គ្រង
  • ប្រកាន់ភ្ជាប់ពីការគោរពសិទ្ធិកុមារ និងរក្សាការសំងាត់របស់កុមារ និងស្ថាប័នគ្រប់ពេលវេលា ដើម្បី ធានាអោយបានពីសុវត្ថិភាពរបស់កុមារទាំងអស់
តំរូវការការងារ
Qualifications:
  • Bachelor's Degree in រូបវិទ្យា និងគីមីវិទ្យា
Work History:
  • មានបច្ចេកទេសក្នុងការបង្រៀន និងមានបទពិសោធន៍បង្រៀនផ្នែករូបវិទ្យា និងគីមីវិទ្យាដល់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ យ៉ាងតិច for 2 years
Skills & Knowledge:General & Technical Skills
  • មានចំណេះដឹងពីការអភិវឌ្ឍ និងការការពារកុមារ
Soft Skills
  • មានឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងចេះរៀនសូត្របន្ថែមដោយខ្លួនឯង
  • ស្មោះត្រង់ និងមានការអត់ធ្មត់ជាមួយកុមារ
  • ស្រ្តីភេទត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បើ​អ្នក​ចាប់អារម្មណ៍​សូម​ផ្ញើ​រប្រវត្ត​រូប​របស់​អ្នកតា​មរ​យៈ​អុីមែ​ល ឬតាមរយៈ​តេឡេក្រាម​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ដោយ​បញ្ចា​ក់ពីមុខ​តំណែង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : KKEV Cambodia
អុីម៉េល : cd@kkev-cambodia.org
អាស័យដ្ឋាន : Samraong Teav, Sangkat Krang Thnong, Khan Sen Sok, Phnom Penh, Cambodia
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading