មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ សំរាប់ Local Branch Khmer Water Supply Holding Co., Ltd.
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ |
| តំបន់ : | ព្រៃវែង |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ2026 |
| ប្រាក់ខែ : |
$300
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ខូ អិលធីឌី (Khmer Water Supply Holding Co., Ltd.) “KWSH” គឺជាប្រតិបត្តិករទឹកស្អាតឯកជនមួយ ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ និងផ្តល់តម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានទិញ និងគ្រប់គ្រងស្ថានីយ៍ទឹកស្អាត ដោយបាននាំយកអ្នកជំនាញ និងបទពិសោធន៍របស់យើង ដើម្បីធ្វើប្រតិបត្តិការស្តង់ដារ កែលម្អគុណភាពទឹក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីភ្ជាប់គ្រួសារកាន់តែច្រើន។
ឥឡូវនេះ ក្រុមហ៊ុនគឺជាតួអង្គសំខាន់មួយក្នុងវិស័យនេះ ដោយប្រតិបត្តិការស្ថានីយចំនួន 6(ប្រាំមួយ) ជាមួយនឹងគ្រួសារតភ្ជាប់បណ្តាញច្រើនជាង 32,200 គ្រួសារ ដែលបានប្រើប្រាស់ទឹកស្អាតច្រើនជាង បួនពាន់លានលីត្រក្នុងឆ្នាំ 2025។ នៅឆ្នាំ 2024 ក្រសួងឧស្សាហកម្មបានទទួលស្គាល់ KWSH ថា ជាប្រតិបត្តិការស្ថានីយ៍ខ្នាតធំកំពូលពីរ និងស្ថានីយ៍ខ្នាតមធ្យមកំពូលពីរនៅក្នុងប្រទេស។
ក្រុមហ៊ុន KWSH បានទិញស្ថានីយទឹកស្អាតកំពង់ត្របែក និងបានដំណើរការចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុនបានកំពុងវិនិយោគលើបំពង់ទុយោរបណ្តាញមេដែលមានវិសាលភាពគ្របដណ្តប់ពី 7,660 គ្រួសារនៅថ្ងៃនេះដល់ 13,070 គ្រួសារ ដែលនឹងនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងអាជីវកម្ម។
- ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
- រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ ទទួលប្រាក់ប្រចាំថ្ងៃ
- ដកនិងដាក់ប្រាក់នៅធនាគារ
- ប្រកាសពន្ធ និងបង់ពន្ធផ្សេងៗ
- កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
- ជួយគាំទ្រប្រធានស្ថានីយក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត
- ជួយគាំទ្រក្នុងការរៀបចំរបាយការណ៍ប្រតិបត្តិការ ដើម្បីដាក់ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (PD MISTI) ខេត្តព្រៃវែង និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
- ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
- High School Diploma
- Bachelor's Degree in គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល (ឆ្នាំទី ១)
- មានបទពិសោធន៍ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ for 1 to 2 years as a minimum
- មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
- មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកកំពង់ត្របែក
ក្រុមហ៊ុន KWSH គឺជានិយោជកដែលផ្តល់ឱកាសស្មើៗគ្នា និងលើកទឹកចិត្តឱ្យមានការដាក់ពាក្យសុំពីបេក្ខជន ដោយមិនគិតពីអាយុ ភេទ ពិការភាព ឬស្ថានភាពផ្សេងទៀត។ បេក្ខជននីមួយៗនឹងត្រូវបានវាយតម្លៃទាំងស្រុងលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។
របៀបដាក់ពាក្យ
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូបសង្ខេប និងយកមកដាក់នៅទីស្នាក់ការក្រុមហ៊ុនដោយផ្ទាល់រៀងរាល់ម៉ោង និងថ្ងៃធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ឬអ៊ីម៉ែល និងតេឡេក្រាមខាងក្រោម(Telegram)ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Local Branch Khmer Water Supply Holding Co., Ltd. |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Loc0al Branch Khmer Water Supply Holding Co., Ltd. |
| អុីម៉េល : | sreyleak.pheng@kwsh.com.kh |
| អាស័យដ្ឋាន : | # Street, Preaek Phdau, Kampong Trabaek Commune, Kampong Trabaek District, Prey Veng Province, Cambodia |
