ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ​ សំរាប់ Local Branch of Khmer Water Supply Holding Co., Ltd. (Samrong)

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : រដ្ឋបាលនិងគ្រប់គ្រង, រដ្ឋបាល
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : កំពង់ស្ពឺ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 01​ ខែ​ កក្កដា ឆ្នាំ2025
ប្រាក់ខែ :
$225
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ ខ្មែរ​ វ៉​ធើ​រ សឹបផ្លា​យ ហូល​ឌីង ខូ អិ​លធី​ឌី (Khmer Water Supply Holding Co., Ltd.) “KWSH” គឺជា​ប្រតិបត្តិ​ករ​ទឹក​ស្អាត​ឯកជន​មួយ​ ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការពង្រីក​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​តាម​បំពង់​ និង​ផ្តល់តម្លៃ​សមរម្យ​នៅ​ទូទាំង​ប្រទេសកម្ពុជា​។ ក្រុមហ៊ុន​បាន​ទិញ​ និង​គ្រប់គ្រង​ស្ថានីយ៍ទឹក​ស្អាត​ ដោយ​បាន​នាំ​យក​អ្នកជំនាញ​ និង​បទពិសោធន៍​របស់យើង​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ស្តង់​ដារ​ កែ​លម្អ​គុណភាព​ទឹក​ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ដើម្បី​ភ្ជាប់​គ្រួសារ​កាន់តែ​ច្រើន​។

ឥឡូវនេះ​ ក្រុមហ៊ុន​គឺជា​តួអង្គ​សំខាន់​មួយ​ក្នុង​វិស័យ​នេះ​ ដោយ​ប្រតិបត្តិការ​ស្ថានីយ​ចំនួន​ 5(ប្រាំ​) ជាមួយនឹង​គ្រួសារ​តភ្ជាប់​បណ្តា​ញច្រើនជាង​ 25,000 គ្រួសារ​ ដែល​បាន​ប្រើប្រាស់​ទឹក​ស្អាត​ 3.4 ពាន់​លាន​លីត្រ​ក្នុង​ឆ្នាំ​ 2024។ នៅ​ឆ្នាំ​ 2024 ក្រសួង​ឧស្សាហកម្ម​បាន​ទទួលស្គាល់​ KWSH ថា​ ជា​ប្រតិបត្តិការ​ស្ថានីយ៍ខ្នាត​ធំ​កំពូល​ពីរ​ និង​ស្ថានីយ៍ខ្នាត​មធ្យម​កំពូល​ពីរ​នៅ​ក្នុង​ប្រទេស​។

ថ្មី​ៗនេះ​ KWSH បាន​បញ្ចប់​ការ​ទិញ​យក​ស្ថានីយ៍សំរោង​ ដែល​បេក្ខជន​ជោគជ័យ​នឹង​ធ្វើការ​នៅ​ទីនោះ​។ ក្រុមហ៊ុន​នឹង​វិនិយោគ​លើ​បំពង់​ទុយោ​រប​ណ្តា​ញមេដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​ពី​ 2,000 គ្រួសារ​នៅ​ថ្ងៃនេះ​ដល់​ 7,400 គ្រួសារ​ ដែល​នឹងនាំឱ្យ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​អាជីវកម្ម​។

ទទ្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ​ ក្រុមហ៊ុន​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

  • មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ​ (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • ភារៈកិច្ចកិច្ចការរដ្ឋបាល
  • ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
  • រាយការណ៍ផ្ទាល់ទៅប្រធានហិរញ្ញវត្ថុ ដើម្បីសុំការណែនាំ និងដឹកនាំអនុវត្តគោលការណ៍ និងនិតិវិធីហិរញ្ញវត្ថុ
  • រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ និងទទួលប្រាក់ប្រចាំថ្ងៃ
  • ដោះស្រាយបញ្ហាអតិថិជនដែលអាចកើតឡើងទាក់ទងការទទួលប្រាក់
  • ធ្វើការត្រួតពិនិត្យ​ពីភាពត្រឹមត្រូវរាល់វិក្កយប័ត្រអ្នកផ្គត់ផ្គង់មុនពេលបង់ប្រាក់
  • រៀបចំឯកសារការបង់ប្រាក់ដូចជា ចេញមូលទានប័ត្រ ការផ្ទេរប្រាក់តាមធនាគារ ឬឯកសារផ្សេងៗ
  • សំរបសំរួល និងដោះស្រាយបញ្ហាទាក់ទងនឹងការបង់ប្រាក់​ទៅអ្នកផ្គត់ផ្គង់ ដាក់ប្រាក់ និងដកប្រាក់ពីធនាគា
  • ធ្វើរបាយការណ៍ប្រមូលសាច់ប្រាក់ និងរបាយការណ៍ចំណាយសាច់ប្រាក់
  • រក្សាទុកដាក់ឯកសារចំណូល​-ចំណាយ និងកុងត្រាផ្សេងៗ អោយមានសណ្តាប់ធ្នាប់
  • កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
  • ចូលរួមក្នុងការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធនានា
  • រៀបចំឯកសារផ្ទៃក្នុងស្ថានីយ៍ ដូចជា ធ្វើតារាងវេនយាមស្ថានីយ៍ប្រចាំខែ និងពេលថ្ងៃឈប់សំរាកនានា
  • ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
  • ភារកិច្ចគ្រប់គ្រងស្តុកសម្ភារ
  • រៀបចំសំណើទិញ និងដាក់សំណើទិញដើម្បីសុំការអនុមតិ រួចបញ្ជូនឱ្យផ្នែកទិញធ្វើការបញ្ជាទិញ
  • ទទួលសម្ភារៈចូលស្តុក​និងផ្ទៀងផ្ទាត់បណ្ណប្រគល់ទំនិញ ជាមួយនឹងបណ្ណបញ្ជាទិញ និងវិក្កយបត្រ
  • រៀបចំឯកសារបណ្ណទទួលទំនិញតាមប្រភេទអ្នកផ្ទត់ផ្គង់និងដាក់លេខរៀងបណ្ណតាមលំដាប់
  • រៀបចំបណ្ណដកសម្ភារៈឱ្យក្រុមបណ្តាញទៅភ្ជាប់បណ្តាញទឹក
  • រៀបចំបណ្ណទទួលសម្ភារៈត្រឡប់មកវិញ​និងបណ្ណផ្សេងៗ
  • ធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្តុកចេញ-ស្តុកចូល នៅក្នុងបញ្ជីគ្រប់គ្រងស្តុក
  • ស្កេននិងរក្សាទុករាល់ឯកសារស្តុក​ទាំងអស់ឱ្យបានត្រឹមត្រូវ
  • រៀបចំបន្ទប់ដាក់សម្ភារៈឱ្យមានសណ្តាប់ធ្នាប់តាមឈ្មោះនិងប្រភេទសម្ភារៈនីមួយៗ
  • ត្រួតពិនិត្យស្តុកសម្ភារៈជាប្រចាំ ធ្វើការរាប់ស្តុកប្រចាំខែ និងផ្ទៀងផ្ទាត់ស្តុក
  • រៀបចំនិងធ្វើបច្ចុប្បន្នភាពរបាយការណ៍កាត់កុងទ័រប្រចាំខែ
  • ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ អតិថិជនតទឹក អតិថិជនកាត់កុងទ័រ និងអតិថិជនផ្តាច់ទឹកក្នុង
  • ប្រព័ន្ធអ៊ីវ៉ធើរ និងឯកសារជាក់ស្តែង
  • ការងារផ្សេងទៀត​ដែលចាត់ចែងដោយក្រុមហ៊ុន ។
តំរូវការការងារ
  • ថ្នាក់ទី១២ ឬជានិសិ្សតកំពុងរៀនឆ្នាំទី ១ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល
  • មានបទពិសោធន៍ ១-២ឆ្នាំ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ
  • មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
  • មានភាពរួសរាយរាក់ទាក់​មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ​​
  • ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកបរសេដ្ឋ
ព័ត៌មានសំរាប់ការដាក់ពាក្យ

ក្រុមហ៊ុន​ KWSH គឺជា​និយោជក​ដែល​ផ្តល់ឱកាស​ស្មើ​ៗគ្នា​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ដាក់ពាក្យសុំ​ពី​បេក្ខជន​ ដោយ​មិន​គិតពី​អាយុ​ ភេទ​ ពិការភាព​ ឬស្ថានភាព​ផ្សេងទៀត​។ បេក្ខជន​នីមួយ​ៗនឹង​ត្រូវ​បាន​វាយ​តម្លៃ​ទាំងស្រុង​លើ​គុណសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

របៀប​ដាក់ពាក្យ​

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​រៀបចំ​ប្រវត្តិរូប​សង្ខេប​ និង​យកមក​ដាក់​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​រៀងរាល់​ម៉ោង​ និង​ថ្ងៃធ្វើការ​ ឬទំនាក់ទំនង​តាម​លេខទូរស័ព្ទ​ ឬអ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Local Branch of Khmer Water Supply Holding Co., Ltd. (Samrong)
ឈ្មោះសំរាប់ទំនាក់ទំនង : Local Branch of Khmer Water Supply Holding Co., L
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading