មន្រ្តីឥណទាន សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 31​ ខែ​ កក្កដា ឆ្នាំ2017)
ចំនួន : ច្រើននាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ កក្កដា ឆ្នាំ2017
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើ សេវាកម្មដល់អតិថិជន ចំនួនជាង ២០១ ៥៨៩នាក់ ដែលមាន ផលប័ត្រឥណទាន សរុបចំនួនជាង ២៤៧ លានដុល្លារអាមេរិក។ ដើម្បីជួយគាំទ្រនូវ ដំណើរការ ពង្រីកអាជីវកម្ម យ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើស ជាច្រើននាក់ សម្រាប់សាខាទាំង ២៥ខេត្ត/រាជធានី។

  • មន្រ្តីឥណទាន (ជាច្រើននាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ធ្វើការផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
  • គ្រប់គ្រង ថែរក្សាធនាគារភូមិដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងជំរុញឱ្យមានសមាជិកថ្មីកើនឡើង។
  • ជួយប្រធានក្រុមរបស់ធនាគារភូមិក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និង
  • ពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
តំរូវការការងារ
  • កំពុងសិក្សាបរិញ្ញាបត្រ ឬ សញ្ញាបត្រប្រហាក់ប្រហែល។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចី
  • ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់
  • អាទិភាព។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និង ស្រាវជ្រាវទីផ្សារ​កាន់តែប្រសើរ។
  • មិនពុករលួយ សុចរិត ឧស្សាហ៍ព្យាយាម​ ប្តេជ្ញាចិត្តជួយអ្នកក្រ និងចេះអង់គ្លេសបន្តិច បន្តួចកាន់តែប្រសើរ។
  • ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមាន ទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើស បុគ្គលិកខាងលើរបស់ អិលអូអិលស៊ី។
  • ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈ ប្រកួតប្រជែងនៅ លើទីផ្សារការងារដូចជា៖ ប្រាក់រង្វាន់ ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រង ពេលមានគ្រោះថ្នាក់ ឱកាសទទួលការ បណ្តុះបណ្តាល និងអភិវឌ្ឍ អាជីពការងារ បរិយាកាស ការងារល្អ និងការអនុវត្ត លក្ខខណ្ឌ ការងារត្រឹមត្រូវ តាមច្បាប់ ការងារនៃ ព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនអ្នកហាត់ការ នូវប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងគ្រោះថ្នាក់ ក្នុងម៉ោងធ្វើការ ការបណ្តុះបណ្តាល ជំនាញដែល ពាក់ព័ន្ធ នឹងធនាគារ។ អ្នកហាត់ការដែល មានសមត្ថភាព អាចមានឱកាសក្លាយ ជាបុគ្គលិកពេញសិទ្ធិ របស់អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ ប្រឡងម្ដងទៀតឡើយ នៅពេលមានតម្រូវការ។

បេក្ខជន/នារីដែលមាន ចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំ បម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពី មុខតំណែង និងទីតាំងដែលចង់ បម្រើ ការងារឱ្យ បានច្បាស់លាស់ មកដាក់តាម បណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែលដោយអនុវត្ត តាមការណែនាំ ដូចខាងក្រោម៖

  • ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)។
  • CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នា តែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
  • ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ របស់អិលអូអិលស៊ី។

មានតែបេក្ខជន/នារី ដែលមាននៅក្នុង បញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទង សម្រាប់ការប្រឡង ឬសម្ភាស។

(បេក្ខជន/នារី ដែលបានដាក់ពាក្យ ហើយមិនអាចដកពាក្យវិញបានឡើយ)


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
អុីម៉េល : recruitment@lolc.com.kh
គេហទំព័រ : http://www.lolc.com.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading