មន្រ្តីគ្រប់គ្រងផ្នែកលក់ សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ, រដ្ឋបាល, លក់និងទីផ្សារ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 7នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួន ២១៣ ៧៨៧នាក់ ដែលមានផលប័ត្រឥណទាន សរុបចំនួនជាង៣៩៧ លានដុល្លារអាមេរិក។ ដើម្បីជួយគាំទ្រនូវដំណើរការ ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- មន្រ្តីគ្រប់គ្រងផ្នែកលក់ (ចំនួន៧នាក់)
- រៀបចំធ្វើផែនការ ប្រាក់បញ្ញើសន្សំប្រចាំឆ្នាំដាក់ជូននាយក/នាយិកាសាខា។
- ធ្វើការផ្សព្វផ្សាយផលិតផលប្រាក់បញ្ញើរបស់អិលអូអិលស៊ី។
- កំណត់អតិថិជនសក្តានុពល ទាំងបុគ្គល និងស្ថាប័ន បង្កើតទំនាក់ទំនង បញ្ចុះបញ្ចូល និងពន្យល់ពី ផលិតផល-សេវាកម្មរបស់ អិលអូអិលស៊ី ជាពិសេសទាក់ទាញអតិថិជន ឪ្យមកប្រើប្រាស់ ផលិតផល ប្រាក់បញ្ញើសន្សំ ជាមួយ អិលអូអិលស៊ី។
- រក្សាទំនាក់ទំនងល្អ ជាមួយអតិថិជន និងទាក់ទាញអតិថិជន មកដាក់ប្រាក់បញ្ញើនៅ អិលអូអិលស៊ី។
- ជួយសម្របសម្រួលអតិថិជន ករណីមានតម្រូវការ ក្នុងការបើកគណនី ឬធ្វើប្រតិបត្តិការ ប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ រៀបចំ និងគ្រប់គ្រងរាល់ព័ត៌មាន អតិថិជនពិសេស VIP ដែលកំពុងប្រើប្រាស់ ផលិតផលប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុដូចជា៖ ឈ្មោះ មុខរបរ អាសយដ្ឋានលេខទូរសព្ទ អ៊ីមែល។ល។ ដើម្បីបង្កើនទំនាក់ទំនងជាមួយពួកគាត់ជាពិសេសបន្ថែមទៀត។
- កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬ សញ្ញាបត្រប្រហាក់ប្រហែល បញ្ចប់ថ្នាក់បរិញ្ញាបត្រនឹងផ្តល់អាទិភាព។
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារជាការគាប់ប្រសើរ។
- មានការយល់ដឹងពីទស្សនវិស័យ បេសកកម្មនិងគុណតំលៃរបស់ អិលអូអិលស៊ី។
- មានជំនាញល្អក្នុងការទំនាក់ទំនង ផ្សព្វផ្សាយលក់ និងជាអ្នកផ្តល់យោបល់ (ស្ទាត់ជំនាញក្នុងការ និយាយ និងសរសេរជាភាសាខ្មែរ អាចនិយាយ និងសរសេរ ជាភាអង់គ្លេសកាន់តែប្រសើរ)។
- មានជំនាញក្នុងការដោះស្រាយបញ្ហា។
- ជំនាញក្នុងការសរសេររបាយការណ៍ និងចូលចិត្តធ្វើការជាក្រុម។
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែង នៅលើទីផ្សារការងារ ដូចជា៖ ប្រាក់បៀវត្ស(អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារ ត្រឹមត្រូវតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។
បេក្ខជន/នារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារ ឱ្យបានច្បាស់លាស់ មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល ដោយអនុវត្តតាមការណែនាំ ដូចខាងក្រោម៖.
- ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)។
- CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
- ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័ររបស់យើង៊ខ្ញុំ។
មានតែបេក្ខជន/នារី ដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទង សម្រាប់ការប្រឡង ឬសម្ភាស (បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ).
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
| អុីម៉េល : | recruitment@lolc.com.kh |
| គេហទំព័រ : |
http://www.lolc.com.kh |
