បុគ្គលិកបើកបរ សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | បើកបរនិងដឹកជញ្ជូន |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | តាកែវ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 19 ខែ តុលា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
LOLC (CAMBODIA) PLC. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. Currently, LOLC serves more than 227,000 clients with loans outstanding of more than 424 million USD. To support the rapid growth of our operations, LOLC is recruiting the following positions bellow:
- បុគ្គលិកបើកបរ
- ថែទាំ និងត្រួតពិនិត្យរថយន្តជាប្រចាំ (រួមមាន៖ កង់ ប្រេង ប៊ូហ្ស៉ី ហ្រ្វាំង អាគុយ ធុងទឹក និងផ្នែកសំខាន់ៗ ផ្សេងទៀត)។
- រាយការណ៍ជាបន្ទាន់បើសិនជាមានគ្រោះថ្នាក់ ឬខូចខាតនៃរថយន្ត និងអនុវត្តតាមច្បាប់ចរាចរណ៍របស់ប្រទេស។
- បោស ជូត និងលាងសំអាតរថយន្តជាប្រចាំ។
- រក្សា និងកត់ត្រាក្នុងសៀវភៅតាមដាន ការធ្វើដំណើរ ចម្ងាយផ្លូវ បរិមាណប្រេងដែលប្រើ ការប្ដូរប្រេង និងការដាក់ខ្លាញ់។
- ជួយកិច្ចការរដ្ឋបាលរបស់សាខា ពេលបុគ្គលិកត្រូវការអ្នកជួយ និង
- រៀបចំ និងតាមដាននូវការជួសជុល ថែទាំរថយន្តឲ្យបានទៀងទាត់ និងរាយការណ៍ជូនអ្នកគ្រប់គ្រងរាល់បញ្ហារបស់រថយន្ត និង
- ការងារផ្សេងដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។
- មានបទពិសោធន៍ជាអ្នកបើកបររថយន្តយ៉ាងតិច២ឆ្នាំ។
- ត្រូវតែចេះសរសេរ និងអានភាសាខ្មែរច្បាស់លាស់ ចេះសាភាអង់គ្លេសកាន់តែប្រសើរ។
- ត្រូវតែចេះច្បាប់ចរាចរណ៍ច្បាស់លាស់ និងមានបណ្ណបើកបររថយន្តគ្រប់ប្រភេទដែលមានសុពលភាព។
- មានស្មារតីនឹងនរ អាកប្បកិរិយាវិជ្ជមានឆន្ទៈមុះមុត ឧស្សាហ៍ព្យាយាម និងពិសេសស្មោះត្រង់។
- មានជំនាញអេឡិចត្រូនិច ជួសជុលរថយន្ដ/ម៉ាស៊ីនតិចតួចបន្ថែមកាន់តែប្រសើរ។
- យល់ដឹងពីផែនការសន្តិសុខតាមមូលដ្ឋានដែល អិលអូអិលស៊ី ធ្វើប្រតិបត្តិការ។
អត្ថប្រយោជន៍ដែលអិលអូអិលស៊ីផ្តល់ជូនបុគ្គលិក៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ ប្រាក់បៀវត្ស(អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់មន្ត្រីឥណទាន ប្រាក់មូលនិធិសន្សំការដំឡើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល តាមអាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
- ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)
- CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
- ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
| អុីម៉េល : | recruitment@lolc.com.kh |
| លេខទូរស័ព្ទដៃ : | 081 800 663 (Mobile) 081 900 326 (Mobile) 081 600 955 (Mobile) |
| គេហទំព័រ : |
http://www.lolc.com.kh |
