មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-សហគ្រាសខ្នាតតូច និងមធ្យម សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 31​ ខែ​ សីហា ឆ្នាំ2022)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ, លក់និងទីផ្សារ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 30នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ សីហា ឆ្នាំ2022
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

អិ​លអូ​អិ​លស៊ី​(ខេ​មបូ​ឌា) ភី​អិ​លស៊ី​ គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​មួយ​ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេសកម្ពុជា​ដែល​មាន​ទស្សនវិស័យ​សង្គម​ និង​ទិសដៅ​អាជីវកម្ម​ដែល​ផ្តល់ឲ្យ​សហគ្រិន​ និង​ក្រុម​គ្រួសារ​ដែល​ស្ថិតនៅ​កម្រិត​មូលដ្ឋាន​ពីរ៉ាមី​តនៃ​សេដ្ឋកិច្ចសង្គម​នូវ​ឱកាស​សេដ្ឋកិច្ច​ ដើម្បី​ផ្លាស់​ប្តូរជីវភាពរស់នៅ​ និង​សហគមន៍​របស់​ពួកគេ​ឲ្យ​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្តល់ឲ្យ​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​។ ដើម្បី​ជួយ​គាំទ្រ​នូវ​ដំណើរការ​ពង្រីក​អាជីវកម្ម​យ៉ាង​ឆាប់រហ័ស​ អិ​លអូ​អិ​លស៊ី​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំ​ និង​ សម្រេច​ឱ្យ​បាន​នូវ​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ​ ប្រចាំ​សប្តាហ៍​ ប្រចាំខែ​ និង​ ប្រចាំ​ឆ្នាំ​
  • វាយ​តម្លៃ​ប្រាក់​កម្ចី​ឥណទាន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ដើម្បី​ធានា​ថា​ការ​ផ្តល់ប្រាក់​កម្ចី​គឺ​ស្របទៅតាម​តម្រូវ​ការ​របស់​អតិថិជន​ និង​ សមត្ថភាព​សង​ត្រលប់​របស់​គាត់​
  • ធានា​នូវ​កំណើន​ផល​ប័ត្រ​ឥណទាន​ដែល​ខ្លួន​ទទួលខុសត្រូវ​ និង​បណ្តុះ​វិន័យ​ឥណទាន​ដល់​អតិថិជន​។
  • ធ្វើការ​ទម្លាក់​ទុន​ជូន​អតិថិជន​
  • ជម្រុញ​លើកទឹកចិត្ត​ដល់​អតិថិជន​សម្រាប់​ការ​សង​ត្រលប់​ទាន់ពេល​វេលា​
  • តាមដាន​ស្ថានភាព​បំណុល​យឺតយ៉ាវ​ប្រចាំថ្ងៃ​ និង​ ចុះ​ដោះស្រាយ​ឱ្យ​ទាន់ពេល​វេលា​
  • ត្រូវ​បង់​ប្រាក់​ចូល​ក្រុមហ៊ុន​នៅ​ថ្ងៃ​តែមួយ​បន្ទាប់ពី​ទទួល​ប្រាក់​ពី​អតិថិជន​ឬតាមរយៈ​ភ្នាក់ងារ​
  • ដោះស្រាយបញ្ហា​បណ្តឹង​តវ៉ា​របស់​អតិថិជន​
  • ថែរក្សា​អតិថិជន​និង​កាត់បន្ថយ​ការ​ចាកចេញ​
  • ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ និង​ អាជ្ញាធរ​ដែនដី​
  • ត្រូវ​អនុលោម​ទៅតាម​គោល​នយោបាយ​ឥណទាន​ និង​គោល​នយោបាយ​ផ្សេងទៀត​របស់ក្រុមហ៊ុន​
  • អនុវត្ត​ការងារ​ផ្សេង​ៗដែល​ចាត់តាំង​ដោយ​ប្រធាន​មន្ត្រី​ប្រឹក្សា​លក់​សេវា​ហរិ​ញ្ញវត្ថុ​។
តំរូវការការងារ
  • យ៉ាងហោចណាស់​មាន​សញ្ញាបត្រ​ទុតិយ​ភូមិ​(បាក់ឌុប​) ឬ កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​គ្រប់​ផ្នែក​ ។
  • មានចំណេះ​ដឹង​ ទាក់ទង​ទៅនឹង​សេវា​ហិរញ្ញវត្ថុ​ ។
  • មាន​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ប្រាក់​កម្ចី​ជាមួយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ផ្តល់អាទិភាព​។
  • មាន​បទពិសោធន៍​ផ្នែក​លក់​ ផ្សព្វផ្សាយ​ និង​ស្រាវជ្រាវ​ទី​ផ្សារ​កាន់តែ​ប្រសើរ​។
  • ផ្តល់អាទិភាព​ដល់​បេក្ខជន​/នារី​ដែល​មាន​ទីលំនៅ​ក្នុង​តំបន់​ប្រតិបត្តិការ​ជ្រើសរើស​បុគ្គលិក​ខាងលើ​របស់​អិ​លអូ​អិ​លស៊ី​។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​ដាក់ពាក្យសុំ​បម្រើ​ការងារ​ (CV & Cover Letter) ជាមួយ​រូបថត​ថ្មី​(4x6) មកកាន់​ការិយាល័យ​កណ្តាល​ អិ​លអូ​អិ​លស៊ី​ (ខេ​មបូ​ឌា) ឬអាច​ផ្ញើ​មកកាន់​អ៊ី​ម៉ែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
អុីម៉េល : recruitment@lolc.com.kh
លេខទូរស័ព្ទ : 087 400 277
លេខទូរស័ព្ទដៃ : 081 900 326 (Mobile)
081 600 955 (Mobile)
អាស័យដ្ឋាន : # 666B, Street 271, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : http://www.lolc.com.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading