មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 21​ ខែ​ វិច្ឆិកា ឆ្នាំ2025)
ចំនួន : 80នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 21​ ខែ​ វិច្ឆិកា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អិ​លអូ​អិ​លស៊ី​ (ខេ​មបូ​ឌា) ភី​អិ​លស៊ី​ គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​មួយ​ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេសកម្ពុជា​ដែល​បង្កើត​នូវ​លទ្ធផល​វិជ្ជមាន​យូរអង្វែង​ដល់​សហគមន៍​តាមរយៈ​ការ​ផ្តល់នូវ​បរិ​យា​បន្នហិរញ្ញវត្ថុ​ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អតិថិជន​ប្រកបដោយ​និរន្តរភាព​ ព្រមទាំង​បង្កើត​តម្លៃ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ដើម្បី​ជួយ​គាំទ្រ​នូវ​ដំណើរការ​ពង្រីក​អាជីវកម្ម​យ៉ាង​ឆាប់រហ័ស​ អិ​លអូ​អិ​លស៊ី​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
  • វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូចនិងមធ្យម កម្ចីឥណទានឯកត្តជន និង​ឥណទានសម្ភារៈប្រើប្រាស់ ដើម្បីធានាថាការផ្តល់ ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និង សមត្ថភាពសងត្រលប់
  • ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន
  • ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
  • ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ
  • ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
  • ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) មកកាន់​អាសយដ្ឋាន​អ៊ី​មែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ស្រ្តី និង​ជន​ពិការ​ត្រូវ​បាន​លើកទឹកចិត្ត​!


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
អុីម៉េល : recruitment@lolc.com.kh
អាស័យដ្ឋាន : # 666B, Street 271, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : http://www.lolc.com.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading