មន្ត្រីផ្នែកច្បាប់ដោះស្រាយបំណុល-ជាន់ខ្ពស់ សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ធនាគារ និង ហិរញ្ញវត្ថុ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | បាត់ដំបង, កំពង់ចាម, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, តាកែវ |
| ចំនួន : | 8នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 23 ខែ មករា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
LOLC (CAMBODIA) Plc. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. To support the rapid growth of our operations, LOLC is recruiting the following position:
- រៀបចំពាក្យបណ្តឹងតុលាការទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី។
- ពិនិត្យឯកសារ ពាក្យបណ្តឹង និងភស្តុតាង ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងអនុលោមតាមច្បាប់។
- ជាអ្នកតំណាងរបស់អិលអូអិលស៊ី ក្នុងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ។
- សហការណ៍ជាមួយមេធាវីជាដៃគូ និងឬដៃគូច្បាប់ ដើម្បីពន្លឿននីតិវិធីតុលាការឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
- ចូលរួមផ្សះផ្សារជាមួយកូនបំណុល។
- ចូលរួមដោះស្រាយបំណុលយឺតនៅក្រៅប្រព័ន្ធតុលាការ។
- រៀបចំឯកសារគតិយុត្តិផ្សេងៗ ដើម្បីឱ្យសាខាប្រើប្រាស់។
- ផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីជម្រុញការដោះស្រាយបំណុលឱ្យមានប្រសិទ្ធភាពខ្ពស់។
- ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក ពាក់ព័ន្ធអំពីផ្នែកច្បាប់ រួមទាំងការដាក់បណ្តឹងទៅតុលាការ និងបណ្តឹងនៅក្រៅតុលាការ។
- ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក/នាយកនាយកដ្ឋាន។
- Bachelor's Degree in ច្បាប់ ឬសញ្ញាប័ត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល។
- ជាមេធាវីពេញសិទ្ធិ មានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដែលចេញដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី និងមិនជាប់ទណ្ឌកម្មជាបទវិន័យ។
- មានបទពិសោធន៍ជាជំនួយការចៅក្រម ឬជំនួយការរាជអាជ្ញាត្រូវបានលើកទឹកចិត្ត។
- មានបទពិសោធន៍ធ្វើការផ្នែកច្បាប់នៅធនាគារ ឬគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុកាន់តែប្រសើរ។
- មានចំណេះដឹងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធឥណទានដូចជា ច្បាប់ដីធ្លី ច្បាប់រដ្ឋប្បវេណីច្បាប់ព្រហ្មទណ្ឌ និងច្បាប់កិច្ចសន្យា។
- មានជំនាញទំនាក់ទំនង ជំនាញចរចារ និងមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។
Interested candidate please submit CV & Cover Letter by using the contact detail. Only shortlisted candidates will be notified.
Women and People with Disabilities are Encouraged to Apply!
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
| ឈ្មោះសំរាប់ទំនាក់ទំនង : | LOLC (Cambodia) Plc. |
| អុីម៉េល : | recruitment@lolc.com.kh |
| អាស័យដ្ឋាន : | # 666B, Street 271, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia |
| គេហទំព័រ : |
http://LinkedIn/LOLC (Cambodia) Plc. http://Facebook/LOLC (Cambodia) Plc. http://www.lolc.com.kh |
