មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ (យានយន្ត) សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

ចំនួន : 50នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 18​ ខែ​ មីនា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

LOLC (CAMBODIA) Plc. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. To support the rapid growth of our operations, LOLC is recruiting the following position:

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំផែនការសកម្មភាពប្រចាំថ្ងៃក្នុងការចុះជួបម្ចាស់ហាងម៉ូតូ ឡាន ម៉ូតូកង់បី និងគ្រឿងចក្រកសិកម្មជាដើម ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌរបស់ស្ថាប័ន ពិសេសលក្ខខណ្ឌថ្មីៗ ក៏ដូចជាការរក្សាទំនាក់ទំនងល្អ និងបង្កើនចំនួនអតិថិជនណែនាំពីម្ចាស់ហាង។
  • ផ្តល់ព័ត៌មានច្បាស់លាស់ ជាក់លាក់ និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន និងម្ចាស់ហាង។
  • រៀបចំផែនការចុះជួបអតិថិជនសក្តានុពល (ចាស់ និងថ្មី) ដើម្បីផ្សព្វផ្សាយផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
  • តាមដានអតិថិជន និងម្ចាស់ហាងសក្តានុពល ដើម្បីកំណត់ពេលវេលាជាក់លាក់ក្នុងការចុះជួបផ្សព្វផ្សាយបន្ថែម។
  • ពន្យល់អតិថិជន និងម្ចាស់ហាង ឱ្យយល់បានច្បាស់ពីចំណុចខ្លាំងរបស់ស្ថាប័ន និងផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
  • វាយតម្លៃប្រាក់កម្ចីឱ្យបានត្រឹមត្រូវ នូវផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និង ភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease) ដើម្បីធានាថាការផ្តល់ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការ និងសមត្ថភាពសងត្រលប់របស់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន ឬម្ចាស់ហាង និងចុះធ្វើសមាយិកភាព។
  • ធានានូវកំណើនផលប័ត្រឥណទាន ដែលខ្លួនទទួលខុសត្រូវទៅតាមផែនការ ដែលកំណត់ដោយថ្នាក់គ្រប់គ្រង និងប្រកបដោយគុណភាព។
  • សិក្សា និងវិភាគពីគូរប្រកួតប្រជែង ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការ ដើម្បីយល់ដឹងពីលក្ខខណ្ឌឥណទាន អត្រាការប្រាក់ និងលក្ខណៈពិសេសរបស់គូរប្រកួតប្រជែង។
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា។
  • រក្សាទំនាក់ទំនងល្អជាមួយម្ចាស់ហាង បុគ្គលិក អតិថិជន និងអាជ្ញាធរដែនដី។
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន។
  • អនុវត្តន៍ការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។
តំរូវការការងារ
Qualifications:
  • High School Diploma
Work History:
  • បទពិសោធន៍ការងារយ៉ាងហោចណាស់ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុជាពិសេសផ្នែកឥណទាន for 1 year
Skills & Knowledge:General & Technical Skills
  • មានជំនាញច្បាស់លាស់ក្នុងការវាយតម្លៃប្រាក់កម្ចី
  • ជំនាញក្នុងការបណ្តុះបណ្តាល
  • ជំនាញក្នុងការអង្កេត ត្រួតពិនិត្យ និងវាយតម្លៃ
Soft Skills
  • អាចធ្វើការក្នុងស្ថានភាពតានតឹង
  • ជំនាញដោះស្រាយបញ្ហា
  • មានការប្តេជ្ញាចិត្តខ្ពស់
  • មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

Interested candidate please submit CV & Cover Letter by using the contact detail. Only shortlisted candidates will be notified.

Women and People with Disabilities are Encouraged to Apply!


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ឈ្មោះសំរាប់ទំនាក់ទំនង : LOLC (Cambodia) Plc.
អុីម៉េល : recruitment@lolc.com.kh
អាស័យដ្ឋាន : # 666B, Street 271, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : http://LinkedIn/LOLC (Cambodia) Plc.
http://Facebook/LOLC (Cambodia) Plc.
http://www.lolc.com.kh
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
90 នាក់
តាមការចរចារ
ថ្ងៃទី 18​ ខែ​ មីនា ឆ្នាំ2026
ភ្នំពេញ, បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, កែប, កោះកុង, ក្រចេះ, , ព្រះវិហារ, ព្រៃវែង, ពោធិសាត់, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ , ក្រៅប្រទេស
80 នាក់
តាមការចរចារ
ថ្ងៃទី 18​ ខែ​ មីនា ឆ្នាំ2026
ភ្នំពេញ, បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, កែប, កោះកុង, ក្រចេះ, , ព្រះវិហារ, ព្រៃវែង, ពោធិសាត់, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ
១នាក់
តាមការចរចារ
ថ្ងៃទី 18​ ខែ​ មីនា ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 18​ ខែ​ មីនា ឆ្នាំ2026
ព្រៃវែង
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading