មន្ត្រីគាំទ្រផលិតផលប័ណ្ណឥណទាន សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 26​ ខែ​ មិថុនា ឆ្នាំ2018)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 26​ ខែ​ មិថុនា ឆ្នាំ2018
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣១ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖

មុខតំណែង : មន្ត្រីគាំទ្រផលិតផលប័ណ្ណឥណទាន (E-Banking Support Officer)
ទីតាំងការងារ : ស្នាក់ការកណ្តាល
រាយការណ៍ជូន : ប្រធានផ្នែកគាំទ្រប្រព័ន្ធធនាគារស្នូល
នាយកដ្ឋាន : ហិរញ្ញវត្ថុ
កាលបរិច្ឆេទឈប់ទទួលពាក្យ : ២៦-មិថុនា-២០១៨

តួនាទីនិងការទទួលខុសត្រូវ
  • បង្កើតកម្ចីប័ណ្ណឥណទាននៅក្នុងប្រព័ន្ធធនាគារស្នូល។
  • រៀបចំ និងចុះប្រតិបត្តិការពាក់ព័ន្ធទៅក្នុងប្រព័ន្ធធនាគារស្នូល។
  • ត្រួតពិនិត្យព័ត៌មានអតិថិជននៅក្នុងប្រព័ន្ធធនាគារស្នូល។
  • ផ្តល់ការគាំទ្រប្រចាំថ្ងៃដល់បុគ្គលិកនៅសាខា ទាក់ទងនឹងប្រព័ន្ធធនាគារស្នូល។
  • រៀបចំ និងទុកដាក់ឯកសារនានា ឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
  • ការងារដទៃទៀតដែលត្រូវបានផ្តល់ឲ្យដោយប្រធានសាម៉ី។
តំរូវការការងារ
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រ រឺជានិស្សិតឆ្នាំទី៣ លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ។
  • មានជំនាញទំនាក់ទំនងល្អ ការដោះស្រាយបញ្ហា ការងារជាក្រុម ម្ចាស់ការ ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម។
  • មានចំណេះដឹងកុំព្យូទ័រ៖ MS office (Word, excel, power point) Internet និង Email។
  • ភាសាបរទេស៖ មានជំនាញភាសាអង់គ្លេសមធ្យម សម្រាប់ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។
  • មានភាពស្មោះត្រង់ គណនេយ្យភាព ឆន្ទៈការងារ វិន័យការងារ និងការទទួលខុសត្រូវ ខ្ពស់។
  • អាចធ្វើបំពេញការងារនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃសម្រាកបុណ្យជាតិ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ

សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។

ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថី គីមអ៊ីលស៊ុង(២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh

ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨០២៣ ៩៩៩ ៣៦៨


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី
អុីម៉េល : jobs@lyhourmfi.com.kh
លេខទូរស័ព្ទ : ០២៣ ៩៨០ ៨៨៨
០២៣ ៩៩៩ ៣៦៨
អាស័យដ្ឋាន : No. 85-88, St. Kim Il Sung (289), Sangkat Boeng Kak II, Khan Toul Kork, Phnom Penh
គេហទំព័រ : http://www.lyhourmfi.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading