ហេរញ្ញិក សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 25​ ខែ​ កញ្ញា ឆ្នាំ2018)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : បន្ទាយមានជ័យ, កំពង់ឆ្នាំង
ចំនួន : 2នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 25​ ខែ​ កញ្ញា ឆ្នាំ2018
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្ត/ក្រុង មួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣០ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖

មុខតំណែង : ហេរញ្ញិក (០២ រូប)
ទីតាំងការងារ : សាខា ក្រុងសិរីសោភ័ណ និង ស្រុកកំពង់ត្រឡាច
រាយការណ៍ជូន : ប្រធានក្រុមហេរញ្ញិក
កាលបរិច្ឆេទឈប់ទទួលពាក្យ : ២៥-កញ្ញា-២០១៨

តួនាទីនិងការទទួលខុសត្រូវ
  • កត់ត្រាប្រតិបត្តិការ បើកប្រាក់ និងទទួលប្រាក់សងពីអតិថិជន នៅក្នុងប្រព័ន្ឋ ។
  • គ្រប់គ្រងប្រអប់សាច់ប្រាក់ឲ្យមានប្រសិទ្ឋភាព ។
  • ត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ មុនពេលបើក និងទទួលសាច់ប្រាក់ ។
  • ផ្តល់សេវាកម្ម និងផ្សព្វផ្សាយផលិតផលដល់អតិថិជនប្រកបដោយវិជ្ជាជីវៈ ។
  • ដោះស្រាយបញ្ហា និងប្រមូលព័ត៌មានត្រឡប់ពីអតិថិជន ។
  • រៀបចំបញ្ជូលព័ត៌មាន និងបោះពុម្ពឯកសារខ្ចីប្រាក់សំរាប់អតិថិជន ។
  • រក្សាការសំងាត់របស់អតិថិជន និងស្ថាប័ន ។
  • ការងារផ្សេងៗទៀតដែលតម្រូវដោយប្រធានក្រុមហេរញ្ញិក/ប្រធានសាខា ។
តំរូវការការងារ
  • មានកម្រិតបរិញ្ញាប័ត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាប័ត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល ។
  • មានបទពិសោធន៍ក្នុងការផ្តល់ឥណទានយ៉ាងតិច២ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុឬធនាគារ ។
  • មានចំណេះដឹង ក្នុងការគ្រប់គ្រង និងដឹកនាំ ។
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម ។
  • ទំនាក់ទំនងល្អ រួសរាយរាក់រាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ។
  • មានឆន្ទៈទៅបម្រើការងារនៅតាមខេត្ត ឬតំបន់ទីជនបទ ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។

ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨០២៣ ៩៩៩ ៣៦៨


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី
អុីម៉េល : jobs@lyhourmfi.com.kh
លេខទូរស័ព្ទ : ០២៣ ៩៨០ ៨៨៨
០២៣ ៩៩៩ ៣៦៨
អាស័យដ្ឋាន : សាខា ក្រុងសិរីសោភ័ណ និង ស្រុកកំពង់ត្រឡាច
គេហទំព័រ : http://www.lyhourmfi.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading