មន្រ្តីឥណទាន សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ, បាត់ដំបង, ព្រៃវែង, រតនះគីរី, តាកែវ |
| ចំនួន : | 20នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្ររង |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣០ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : មន្រ្តីឥណទាន (២០ រូប)
ទីតាំងការងារ : សាខា អូរឬស្សី ច្បាអំពៅ ស្រុកមោងឫស្សី ស្រុករតនមណ្ឌល ស្រុកគីរីវង់ ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ស្រុកពារាំង ខេត្តរតនគិរី
រាយការណ៍ជូន : ប្រធានសាខា
កាលបរិច្ឆេទឈប់ទទួលពាក្យ : ៣០-កញ្ញា-២០១៨
- ការផ្សព្វផ្សាយពីផលិតផលរបស់ស្ថាប័ន កំណត់នូវអតិថិជនសក្តានុពលនៅក្នុងតំបន់គោលដៅ។
- កំណត់នូវយុទ្ធសាស្រ្តលក់ និងថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ គូរប្រកួតប្រជែង ។
- សិក្សាព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន ។
- ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់កម្ចី ដល់អតិថិជន ។
- ដោះស្រាយបញ្ហាក្នុងករណី មានកម្ចីមិនល្អ ។
- ធ្វើរបាយកាណ៍ជូនប្រធាន ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទិ្ធផល និងការងារប្រឈម ។
- មានកម្រិតសញ្ញាបត្របរិញ្ញាបត្ររង ឬ បរិញ្ញាបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ (បេក្ខជនឆ្នាំទី៤ ឬទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្ត ) ។
- មានបទពិសោធន៍ក្នុងការផ្តល់កម្ចី ទីផ្សារ ឬការងារពាក់ព័ន្ធ មានគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ ។
- មានគំនិតចូលរួមការងារជាក្រុម មានទំនាក់ទំនងល្អ និងមានភាពបត់បែន ។
- អាចបំពេញការងារនៅទីតាំងឆ្ងាយៗ ។
*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី |
| អុីម៉េល : | jobs@lyhourmfi.com.kh |
| លេខទូរស័ព្ទ : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| អាស័យដ្ឋាន : | សាខា អូរឬស្សី ច្បាអំពៅ ស្រុកមោងឫស្សី ស្រុករតនមណ្ឌល ស្រុកគីរីវង់ ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ស្រុកពារាំង ខេត្តរតនគិរី |
| គេហទំព័រ : |
http://www.lyhourmfi.com.kh |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។
