ប្រធានក្រុមគាំទ្រសាខា (Branch Support Supervisor) សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ, រដ្ឋបាលនិងគ្រប់គ្រង, ធនាគារ និង ហិរញ្ញវត្ថុ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2019 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣២ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : ប្រធានក្រុមគាំទ្រសាខា (Branch Support Supervisor)
ទីតាំងការងារ : ស្នាក់ការកណ្តាល
នាយកដ្ឋាន : ហិរញ្ញវត្ថុ
រាយការណ៍ជូន : ប្រធានផ្នែកគាំទ្រប្រព័ន្ធធនាគារស្នូល
កាលបរិច្ឆេទឈប់ទទួលពាក្យ : ៣០-មិថុនា-២០១៨
- រៀបចំនីតិវិធី និងលំហូរការងារនានា ដែលទាក់ទងនឹងប្រព័ន្ធ O9។
- សិក្សា និងស្នើសុំកែលំអរទៅលើលំហូរការងាររបស់ហេរញ្ញិក។
- ជួយសម្របសម្រួលក្នុងការសម្ភាសន៍ វាយតម្លៃការងារ ការតំឡើង និងបញ្ចុះឋានៈរបស់ហេរញ្ញិក។
- វាយតម្លៃសមត្ថភាព និងស្នើសុំការបណ្តុះបណ្តាលទៅលើចំនុចខ្វះខាតរបស់ហេរញ្ញិក។
- សម្របសម្រួលក្នុងការចាត់ចែងផ្ទេរហេរញ្ញិកពីសាខាមួយទៅកាន់សាខាមួយទៀត។
- សម្របសម្រួលការងារជាមួយនឹងនាយកដ្ឋានពាក់ព័ន្ធ។
- ការងារដទៃទៀតដែលត្រូវបានផ្តល់ឲ្យដោយប្រធានសាម៉ី។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ។
- មានបទពិសោធន៍ទាក់ទងនឹងការរៀបចំនីតិវិធី លំហូរការងារ និងការគ្រប់គ្រងបុគ្គលិកយ៉ាងតិច ០២ឆ្នាំ។
- មានជំនាញទំនាក់ទំនងល្អ ការដោះស្រាយបញ្ហា ការងារជាក្រុម ម្ចាស់ការ ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម។
- មានចំណេះដឹងកុំព្យូទ័រ៖ MS office (Word, excel, power point); Internet; Email
- ភាសាបរទេស៖ មានជំនាញភាសាអង់គ្លេសមធ្យម សម្រាប់ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។
- មានភាពស្មោះត្រង់ គណនេយ្យភាព ឆន្ទៈការងារ វិន័យការងារ និងការទទួលខុសត្រូវខ្ពស់។
*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី |
| អុីម៉េល : | jobs@lyhourmfi.com.kh |
| លេខទូរស័ព្ទ : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| អាស័យដ្ឋាន : | ផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
| គេហទំព័រ : |
http://www.lyhourmfi.com.kh |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។
