អ្នកជំនួយការអប់រំ សំរាប់ Lycee Francais Rene Descartes

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការអប់រំ និង វគ្គសិក្សា
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស, បារាំង
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 08​ ខែ​ មេសា ឆ្នាំ2026
ប្រាក់ខែ :
$662 - $1,064
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

វិទ្យាល័យ​បារាំង​ René Descartes ភ្នំពេញ​នៃ​ប្រទេសកម្ពុជា​ ស្វែងរក​បុគ្គលិក​ មួយ​រូប​ក្នុង​មុខតំណែង​ជា​អ្នក​ជំនួយ​ការអប់រំ​។

តួនាទីនិងការទទួលខុសត្រូវ
  • ទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។
  • ត្រួតពិនិត្យការចូល ការចេញពីសាលាឬអន្តេវាសិកដ្ឋាន និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
  • ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ សង្គមនិងកីឡានានា។
  • ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។
  • ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
  • ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។
  • គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
  • គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
  • គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។
  • គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។
  • គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។
តំរូវការការងារ
Languages:
  • Khmer
  • English
  • French
Qualifications:
  • High School Diploma
Skills & Knowledge:General & Technical Skills
  • មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។
  • មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ឬជាភាសាខ្មែរ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សំណុំ​ឯកសារ​បេក្ខភាព​តម្រូវ​ឱ្យ​ មាន​ឯកសារ​ដូច​ខាងក្រោមៈ

ប្រវត្តិរូប​សង្ខេប​។ លិខិត​ជំរុញ​ទឹក​ចិត្គ។ ថត​ចម្លង​សញ្ញាបត្រ​។ថត​ចម្លង​ឯកសារ​ណាមួយ​ដែល​អាច​គាំទ្រ​បេក្ខភាព​របស់​អ្នក​។

ឯកសារ​បន្ថែម​ អាច​នឹង​ត្រូវ​បាន​ស្នើសុំ​ពី​អ្នក​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ សម្រាប់​ការ​សម្ភាសន៍​ និង​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ជា​បុគ្គលិក​។

សូម​ផ្ញើ​សំណុំ​ឯកសារ​បេក្ខភាព​ផ្ញើ​ទៅកាន់​អ្នកគ្រប់គ្រង​ធនធានមនុស្ស​ តាម​អ៊ី​រយៈ​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Lycee Francais Rene Descartes
ឈ្មោះសំរាប់ទំនាក់ទំនង : Lycée Français René Descartes
អុីម៉េល : recrutement@lfrd.net
អាស័យដ្ឋាន : St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
$1,248 - $2,060
ថ្ងៃទី 17​ ខែ​ មីនា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading