អ្នកបើកបរ សំរាប់ ក្រសួងសុខាភិបាល
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | បើកបរនិងដឹកជញ្ជូន |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ |
តំបន់ : | ភ្នំពេញ |
ចំនួន : | 2នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 22 ខែ សីហា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ត្រូវការជ្រើសរើសបុគ្គលិក ភេទប្រុស ជាអ្នកបើកបររថយន្តចំនួន ០១រូប សម្រាប់បម្រើការងារនៅក្នុងគម្រោង (H-EQIP 2) នៃក្រសួងសុខាភិបាល។
- អ្នកបើកបរ (2 Positions)
- គោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដែលបានកំណត់ដោយគម្រោង
- បើកបរជូនមន្រ្តីរបស់ក្រសួង/គម្រោង ដើម្បីបំពេញភារកិច្ច និងចុះបេសកកម្មនៅតាមរាជធានីខេត្តគោលដៅ
- បើកបរជូនក្រុមបេសកកម្មរបស់ដៃគូសុខាភិបាល ចុះបេសកកម្មនៅតាមរាជធានីខេត្តគោលដៅ
- ចែកចាយនិងប្រមូលសំបុត្រ ឯកសារ និងសម្ភារផ្សេងៗទៀតរបស់គម្រោង នៅតាមកន្លែងកំណត់
- កត់ត្រាការប្រើប្រាស់រថយន្ត ក្នុងសៀវភៅតាមដានការប្រើប្រាស់ ជាប្រចាំថ្ងៃ
- ថែទាំរថយន្ត និងសម្អាតរថយន្តជាប្រចាំ និងរក្សាទុករថយន្តទៅតាមទីកន្លែងដែលបានកំណត់ប្រកបដោយសុវត្ថិភាព
- ប្រចាំការ និងទទួលខុសត្រូវការងារតាមវេនដែលបានកំណត់
- រាយការណ៍រាល់ឧបទ្ទវហេតុផ្សេងៗ និងស្ថានភាពនានា ដែលកើតមានឡើងជាយថាហេតុចំពោះរថយន្ត
- ជួយកិច្ចការផ្សេងៗទៀត តាមតម្រូវការរបស់មន្រ្តីគ្រប់គ្រងគម្រោង
- ចេះអាន និងសរសេរអក្សរខ្មែរ បានត្រឹមត្រូវ
- មានប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធ ដែលមានសុពលភាព តាមច្បាប់
- មានបទពិសោធន៍ជាអ្នកបើកបរយ៉ាងតិចបីឆ្នាំ នៅតាមស្ថាប័នរដ្ឋ ឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល
- អាចបើកបរទៅតំបន់ឆ្ងាយៗ និងស្គាល់តំបន់ភូមិសាស្រ្តនៃប្រទេសកម្ពុជាច្បាស់លាស់
- មានកាយសម្បទារឹងមាំ សុខភាពល្អ មានអាយុយ៉ាងច្រើនត្រឹម ៥៥ឆ្នាំ និងអាចធ្វើការងារទៅតាមពេលវេលាបត់បែនបាន
- មានឥរិយាបថថ្លៃថ្នូរ និងទំនាក់ទំនងល្អជាមួយមន្រ្តី បុគ្គលិក និងអ្នករួមដំណើរ
- មានជំនាញក្នុងការងារជួសជុលជាមូលដ្ឋាន និងថែរក្សារថយន្ត ជាការប្រសើរ
- អាចនិយាយភាសាអង់គ្លេសបានជាការប្រសើរ
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប មានបិតរូបថត(៤x៦)ផ្ទៃពណ៌សរួមជាមួយប័ណ្ណបើកបរ និងឯកសារពាក់ព័ន្ធដែលមានសុពលភាព (ច្បាប់ថតចម្លង) មកនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប