អ្នកបើកបររថយន្ត សំរាប់ ក្រសួង​សុខាភិបាល

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 2នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 06​ ខែ​ វិច្ឆិកា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 3​ឆ្នាំ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

គម្រោង​លើក​កម្ពស់​គុណភាព​ និង​សមធម៌​សុខាភិបាល​ ដំណាក់កាល​ទី​២ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ភេទប្រុស​ ជា​អ្នកបើក​បររថយន្ត​ចំនួន​ ០២រូប​ សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​គម្រោង​ (H-EQIP 2) នៃ​ក្រសួងសុខាភិបាល​។

តួនាទីនិងការទទួលខុសត្រូវ
  • គោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដែលបានកំណត់ដោយគម្រោង
  • បើកបរជូនមន្ត្រីរបស់ក្រសួង/គម្រោង ដើម្បីបំពេញភារកិច្ច និងចុះបេសកកម្មនៅតាមរាជធានី/ខេត្តគោលដៅ
  • បើកបរជូនក្រុមបេសកកម្មរបស់ដៃគូសុខាភិបាល ចុះបេសកកម្មនៅតាមរាជធានី/ខេត្តគោលដៅ
  • ចែកចាយ និងប្រមូលសំបុត្រ ឯកសារ និងសម្ភារផ្សេងៗទៀតរបស់គម្រោង នៅតាមកន្លែងកំណត់
  • កត់ត្រាការប្រើប្រាស់រថយន្ត ក្នុងសៀវភៅតាមដានការប្រើប្រាស់ ជាប្រចាំថ្ងៃ
  • ថែទាំរថយន្ត និងសម្អាតរថយន្តជាប្រចាំ និងរក្សាទុកដាក់រថយន្តទៅតាមទីកន្លែងដែលបានកំណត់ប្រកបដោយ សុវត្ថិភាព
  • ប្រចាំការ និងទទួលខុសត្រូវការងារតាមវេនដែលបានកំណត់
  • រាយការណ៍រាល់ឧបទ្ទវហេតុផ្សេងៗ និងស្ថានភាពនានាដែលកើតមានឡើងដោយចៃដន្យចំពោះរថយន្ត
  • ជួយកិច្ចការផ្សេងៗទៀត តាមតម្រូវការរបស់ប្រធានគ្រប់គ្រងគម្រោង
តំរូវការការងារ
Languages:
  • English is preferred
Work History:
  • មានបទពិសោធន៍ជាអ្នកបើកបរនៅតាមស្ថាប័នរដ្ឋឯកជន ឬអង្គការមិនមែន រដ្ឋាភិបាល for 3 years as a minimum
Skills & Knowledge:General & Technical Skills
  • ចេះអាន និងសរសេរអក្សរខ្មែរ បានត្រឹមត្រូវ
  • មានប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធ ដែលមានសុពលភាព តាមច្បាប់
  • អាចបើកបរទៅតំបន់ឆ្ងាយៗ និងស្គាល់តំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជាច្បាស់លាស់
  • មានជំនាញក្នុងការងារជួសជុលជាមូលដ្ឋាន និងថែរក្សារថយន្ត ជាការប្រសើរ
  • អាចនិយាយភាសាអង់គ្លេសបានជាការប្រសើរ
Soft Skills
  • មានកាយសម្បទាមាំមួន សុខភាពល្អ មានអាយុយ៉ាងច្រើនត្រឹម ៥៥ឆ្នាំ និងអាចធ្វើការងារទៅតាមពេលវេលាបត់បែនបាន
  • មានឥរិយាបថថ្លៃថ្នូរ និងទំនាក់ទំនងល្អជាមួយមន្ត្រី បុគ្គលិក និងអ្នករួមដំណើរ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ មាន​បិទ​រូបថត​(៤x៦)ផ្ទៃ​ពណ៍ស រួម​ជាមួយ​ប័ណ្ណ​បើកបរ​ និង​ឯកសារ​ពាក់ព័ន្ធ​ដែល​មាន​សុពលភាព​(ថត​ចម្លង​)មក​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួងសុខាភិបាល​ ឬ តេឡេក្រាម​ មាន​ចែង​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : ក្រសួង​សុខាភិបាល
ឈ្មោះសំរាប់ទំនាក់ទំនង : Ministry of Health
អាស័យដ្ឋាន : #80, Samdech Penn Nouth Blvd.(289), Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading