ទីប្រឹក្សាជាតិ សម្រាប់ការវាយតម្លៃដំណើរការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំរាប់ Ministry of Interior
ជនជាតិខ្មែរ | |
ពិគ្រោះយោបល់ | |
ពេញម៉ោង | |
ប្រុស, ស្រី | |
ខ្មែរ, អង់គ្លេស | |
ភ្នំពេញ |
1នាក់ | |
ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ2024 | |
តាមការចរចារ
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
ក្នុងរយៈពេលជាង១០ឆ្នាំ នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ ឬការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកន្លងមក រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការកែលម្អការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានដូចជា៖ ការកែលម្អប្រព័ន្ធនិងរចនាសម្ព័ន្ធដឹកនាំ ការផ្ទេរមុខងារនិងធនធាននានាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ការគ្រប់គ្រងនិងចាត់ចែងថវិកា ការផ្តល់សេវាសាធារណៈ និងកិច្ចការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទោះជាយ៉ាងណាក៏ដោយ កំណែទម្រង់នេះនៅតែមិនទាន់អាចសម្រេចតាមគោលបំណង ដែលបានកំណត់ ព្រមទាំងទាមទារឱ្យមានការបន្តពិនិត្យ សិក្សា និងកែលម្អបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបន្តដាក់ចេញ និងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។ កម្មវិធីជាតិដំណាក់កាលទី២ នេះបានកំណត់ច្បាស់នូវអាទិភាពនៃការពិនិត្យនិងការកែសម្រួលឡើងវិញនូវប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ (សកម្មភាពអាទិភាព ៤.១.២)។
តាមរយៈការចាប់ផ្តើមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប្រព័ន្ធផែនការរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកែសម្រួល និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមអភិក្រមពីក្រោមឡើងទៅលើ (Bottom-UP Approach) ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន និងធានាថាតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានឆ្លើយតបប្រកបដោយការចូលរួម និងបរិយាបន្ន។ ផែនការថ្នាក់ក្រោមជាតិទាំងនោះរួមមានផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (តទៅនេះត្រូវបានហៅថាផែនការថ្នាក់ក្រោមជាតិ)។
ក្រោយពីការដាក់ចេញឱ្យប្រើប្រាស់នូវសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងកសាងផែនការថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០១៣មក នីតិវិធីច្បាស់លាស់នៃដំណើការរៀបចំនិងកសាងផែនការថ្នាក់ក្រោមជាតិត្រូវបានរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តដោយមានការតាមដាន ត្រួតពិនិត្យ និងគាំទ្រពីស្ថាប័នពាក់ព័ន្ធ។
- ទីប្រឹក្សាជាតិ សម្រាប់ការវាយតម្លៃដំណើរការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- លទ្ធផលការងារ ដែលត្រូវសម្រេច
- លទ្ធផលទី១៖
- របាយការណ៍ចាប់ផ្តើមការងារគូសបញ្ជាក់ពីផែនការការងារលម្អិតសម្រាប់បំពេញកិច្ចការនេះ ដោយបញ្ជាក់អំពីសកម្មភាពសំខាន់ៗ វឌ្ឍនភាពការងារ ភាគីពាក់ព័ន្ធដែលជាសំណាកសម្រាប់ពិគ្រោះយោបល់ជាមួយ វិធីសាស្ត្រ កាលវិភាគ ឧបករណ៍វាយតម្លៃ និងការរៀបចំផ្សេងទៀត។
- លទ្ធផលទី២៖
- ពិនិត្យមើលឯកសារពាក់ព័ន្ធ និងរៀបចំសេចក្តីព្រាងឧបករណ៍វាយតម្លៃលើការរៀបចំ និងអនុវត្តផែនការថ្នាក់ក្រោមជាតិ វិធីសាស្ត្រ ក្រុមគោលដៅ និងដាក់ឆ្លងកិច្ចពិគ្រោះយោបល់ឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន ព្រមទាំងទទួលបានការឯកភាពពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
- លទ្ធផលទី៣៖
- អនុវត្តការវាយតម្លៃផែនការថ្នាក់ក្រោមជាតិ ព្រមទាំងសរសេររបាយការណ៍លទ្ធផលនៃការវាយតម្លៃទាំងបែបបរិមាណ និងគុណភាព ព្រមទាំងមានការវិភាគប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ រួមទាំងអនុសាសន៍ចាំបាច់នានា
- លទ្ធផលទី៤៖
- សម្របសម្រួលធ្វើបទបង្ហាញក្នុងសិក្ខាសាលាពិគ្រោះយោបល់ (និងការបង្ហាញជូនថ្នាក់ដឹកនាំក្នុងករណីចាំបាច់) និងរៀបចំចងក្រងបញ្ចប់របាយការណ៍អំពីលទ្ធផលនៃការវាយតម្លៃពេញលេញ និងរបាយការណ៍សង្ខេប
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំរបស់ពួកគេដែលរួមមានឯកសារ ដូចខាងក្រោម៖
- លិខិតបង្ហាញចំណាប់អារម្មណ៍
- ប្រវត្តិរូបសង្ខេប
- របាយការណ៍វាយតម្លៃលទ្ធផលការងារ ឬឯកសារយោងដែលបង្ហាញពីការងារពិគ្រោះយោបល់ស្រដៀងគ្នា (ប្រសិនបើមាន)
- សំណើបច្ចេកទេស (Technical Proposal)
- សំណើហិរញ្ញវត្ថុ (Financial Proposal) មានថ្លៃចំណាយសរុបដែលបញ្ចូលទាំងអស់ រួមមាន៖
- ថ្លៃសេវាពិគ្រោះយោបល់ប្រចាំថ្ងៃ
- ចំណាយប្រាក់បេសកកម្ម និងថ្លៃធ្វើដំណើរក្នុងប្រទេសកម្ពុជាសម្រាប់គោលបំណងនៃកិច្ចការនេះ
សំណើចំណាប់អារម្មណ៍ត្រូវផ្ញើមកនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Attachment
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
Ministry of Interior | |
លោក ប៊ុត ណារិន | |
buthxnarin@gmail.com | |
016 21 33 55 | |
Ministry of Interior - #275, Norodom Blvd, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia |