អ្នកបើកបរ សំរាប់ Ministry of Interior
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 3នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 5ឆ្នាំ |
| សញ្ញាបត្រ : |
រាជរដ្ឋាភិបាលកម្ពុជាបានទទួលឥណទាន សម្បទានពីធនាគារពិភពលោក(IDA Grant No. 7292) សម្រាប់អនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា សម្រាប់រយៈពេល ៦ឆ្នាំ (២០២៣ ដល់ ២០២៩) មានថវិកាសរុប ៦៧,៣ លានដុល្លាអាមេរិកដែលចែកជាបីសមាសភាគ។ ក្រសួងមហាផ្ទៃជាភ្នាក់ងារប្រតិបត្តិគម្រោង សមាសភាគទី២ ដែលមាន ថវិកា៨,៤២លានដុល្លាអាមេរិក។គម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជានៃ ក្រសួងមហាផ្ទៃ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- ត្រូវធានាឱ្យបាននូវសុវត្ថិភាពក្នុងការបើកបរ និងថែទាំរថយន្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងសម្អាតរថយន្តរៀងរាល់មុនពេលចេញដំណើរចុះបំពេញបេសកកម្ម និងត្រឡប់មកវិញ
- ត្រូវកត់ត្រាសកម្មភាពបើកបរ និងការងារប្រចាំថ្ងៃចូលក្នុងសៀវភៅតាមដានការប្រើប្រាស់រថយន្ត
- ត្រូវរាយការណ៍ដោយស្មោះត្រង់ និងឆាប់បំផុតនូវរាល់បញ្ហា ឬបាតុភាពផ្សេងៗក្នុងពេលបើកបរ
- ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវរាល់កំហុសឆ្គង និងការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងពីការធ្វេសប្រហែស ឬការរំលោភបំពានច្បាប់ចរាចរណ៍
- ត្រូវបំពេញភារកិច្ចចាំបាច់ផ្សេងៗទៀត។
- មានបទពិសោធន៍បើកបររថយន្ត(លេខដៃ និងលេខអូតូ)យ៉ាងតិចមានបណ្ណបើកបរដែលមានសុពលភាព និងស្របច្បាប់ for 5 years
- មានកម្រិតសិក្សាចាប់ពីថ្នាក់ទី១២
- យល់ដឹងពីច្បាប់ចរាចរណ៍ និងចេះថែទាំជួសជុលរថយន្តខ្លះៗ
- អាចអាន និងសរសេរភាសាអង់គ្លេសបានកាន់តែប្រសើរ។
- មានកាយសម្បទា និងសុខភាពល្អ និងអាចចុះធ្វើការតាមខេត្ដនានាបាន
- មានភាពស្មោះត្រង់ សុភាពរាបសារ គោរពវិន័យ វិជ្ជាជីវៈ និងមិនធ្លាប់មានទោស ឬជាប់ក្នុងបទឧក្រិដ្ឋ
- ឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការងារ
បេក្ខជនដែលមានលក្ខណៈសម្បត្ដិសមស្របនឹងត្រូវបានសម្រាំង និងទទួលបានការសម្ភាសន៍ស្ទង់សមត្ថភាព មុននឹងត្រូវបានសម្រេចឱ្យចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា។
បេក្ខជនដែលមានចំណាប់អារម្មណ៍សម្រាប់មុខតំណែងទាំងពីរខាងលើនេះ អាចសាកសួរព័ត៌មាន និងដាក់ពាក្យនៅ ក្រសួងមហាផ្ទៃ ឬតាមសារអេឡិចត្រូនិច ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ៖ ជីវប្រវត្ដិសង្ខេបដែលមានបិតរូបថត ច្បាប់ចម្លងប័ណ្ណបើកបរ ឬឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងបទពិសោធន៍ការងាររបស់ខ្លួន។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Ministry of Interior |
| អុីម៉េល : | dst.samreth@gmail.com |
| អាស័យដ្ឋាន : | Room No.356, 3rd Floor, Preah Norodom Boulevard, Tonle Bassac, Khan Chamkar Mon, Phnom Penh, Cambodia |
