មន្ត្រីជំនួយការសហគមន៍ សំរាប់ Nak Akphivath Sahakum

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : កំពង់ចាម
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 09​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
$120 - $140
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​(អ.អ.ស) បាន​បង្កើត​ឡើង​នាថ្ងៃទី​០១ខែ​ឧសភា​ឆ្នាំ​១៩៩៧ នៅ​ខេត្ត​កំពង់ចាម​។ អ.អ.ស បាន​ប្ដេជ្ញាចិត្ត​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​ ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវិត​បស់អ្នកក្រ​ជាងគេ​ ស្រ្តីមេម៉ាយ​មេ​គ្រួសារ​ អ្នក​រស់នៅ​ដោយ​អស់សង្ឃឹម​ អ្នក​រស់នៅ​រង​ផល​ប៉ះពាល់​នឹង​មេរោគ​អេដស៍/ ជម្ងឺ​អេដស៍និង​កុមារ​កំព្រា​ក្រីក្រ​ងាយ​រងគ្រោះ​ទាំងអស់​ ។ អ.អ.ស.បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ក្នុង​លិខិត​លេខ​ ៧៤៥ ស.ជ.ណ.ចុះ​ថ្ងៃ​ទី​០២ខែកញ្ញា​ឆ្នាំ​១៩៩៩ជាមាគម​អ្នក​អភិវឌ្ឍន៍​សហគមន៍​ និង​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​ ក្នុង​លិខិត​លេខ​១៤៩០ស.ជ.ណ.ចុះ​ថ្ងៃ​ទី​១២ខែ​តុលា​ឆ្នាំ​២០១០។

បច្ចុប្បន្ន​អង្គការ​កំពង់​អនុវត្ត​ន៏​គម្រោង​កម្មវិធី​ធំ​ៗលើ​វិស័យ​អទិភាព​ចំនួន​០៣គឺ​៖១.វិស័យ​កសិកម្ម​២.វិស័យ​អភិបាល​កិច្ច​និង​៣.វិស័យ​សុខាភិបាល​។បច្ចុប្បន្ន​អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​មានត​ម្រូ​វការជ្រើសរើស​បុគ្គលិក​គាំទ្រ​សហ​គម​ន៏​កសិកម្ម​ចំនួន​០៣រូប​ដែល​តម្រូវ​បំពេញ​ការងារ​ក្នុង​ខេត្ត​គោលដៅ​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ជួយសហគមន៏រៀបចំផែនការយុទ្ឋសាស្រ្ត/ផែនការអាជិវកម្ម និងការបរិយាយតួនាទីគណះកម្មាកាសហគមន៏និងបុគ្គលិកសហគមន៏។
  • ជ្រើសរើសក្រុមអ្នកទទួលផលពីគម្រោង។
  • ដឹកនាំសហគមន៏ធ្វើបង្ហាញនិងបណ្តុះបណ្តាលពីការចិញ្ចឹមត្រី/សង្កែប/បង្កងទឹកសាបដែលបន្សំានិងការប្រែប្រួលអាកាសធាតុឬកសិកម្មឆ្លាតវៃ។
  • សហការជាមួយអាជ្ញាធរនិងសហគមន៏រៀបចំក្រុមជួយខ្លួនឯកយ៉ាងតិច៤ក្រុមគុណ៣០គ្រួសារ ក្នុងមួយសហគមន៏។
  • ចុះផ្តល់ព្រឹក្សាយោបល់ពីដំណើរការអាជិវកម្ម ការគ្រប់គ្រង អាជិវកម្ម ប្រពន្ឋអភិបាលកិច្ច ឬបច្ចេកទេសដល់ថ្នាក់ដឹកនាំ/បុគ្គលិកសហគមន៏និងសមាជិកសហកម្ម។
  • ផ្សារភ្ទាប់ផលិតផលឬផ្សារភ្ជាប់សហគមន៏ទៅទីផ្សារ។
  • ជួបសហគមន៏ឬអ្នកពាក់ពន្ឋ័ដើម្បីសរសេរករណីសិក្សា និងរបាយការណ៏ប្រចាំខែ/ត្រីមាស/ប្រចាំឆ្នាំ។
  • ធ្វើផែនការអនុវត្តន៏គម្រោងប្រចាំខែនិងត្រីមាស។
  • ចូលរួមកិច្ចប្រជុំ/វគ្គបណ្តុះបណ្តាលផ្សេងៗ
តំរូវការការងារ
Languages:
  • English - Good is preferred
Qualifications:
  • Bachelor's Degree in វិទ្យាសាស្ត្រកសិកម្ម,កសិកម្មវិទ្យា ជាមួយបទពិសោធន៍យាងតិច៣ឆ្នាំក្នុងជំនាញទាក់ទងនិង ខ្សែច្រវាក់ផលិតកម្មបន្លែ។
Skills & Knowledge:General & Technical Skills
  • បទពិសោធន៍ដឹកនាំសម្របសម្រួល ការអភិវឌ្ឍន៍អាជីវកម្ម/ផ្នែកទំនាក់ទំនងទីផ្សារ
  • មានជំនាងក្នុងការប្រមូលទិន្ន៍យ,វិភាគ និង ជំនាញក្នុងការធ្វើរបាយការណ៍
  • មានជំនាញការគ្រប់គ្រងគម្រោង ការធ្វើផែនការសកម្មភាព និង ផែនការថវិការ
  • ស្ទាត់ជំនាញភាសាខ្មែរ ទាំងការនិយាយ និងសរសេរ។ ស្ទាត់ជំនាញភាសាអង់គ្លេសគឺជាការបូកបន្ថែម។
  • មានជំនាញកុំព្យូទ័រ Microsoft Word, Excel, Power Point
  • មានចំណេះដឹងនិងបទពិសោធន៍ ជាមូយអង្គការមិនស្វែងរកប្រាក់ចំណេញ
  • ចំណេះដឹងផ្នែកកសិកម្ម ការអភិវឌ្ឍសហករណ៍
  • មានបទពិសោធន៍ក្នុងការប្រមូលទិន្នន័យនៅសហគមន៍
Soft Skills
  • មានជំនាញទំនាក់ទំនង និងសម្របសម្រួលល្អ
  • ការយល់ដឹងល្អ និងការយល់ដឹងអំពីភាពក្រីក្រ បញ្ហាសង្គម និងជនជាតិ
  • ចំណេះដឹងជាក់ស្តែងលើជីវភាពរស់នៅប្រកបដោយចីរភាព ខ្សែសង្វាក់តម្លៃ និងការអភិវឌ្ឍទីផ្សារ
  • ជំនាញវិភាគល្អ និងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន
  • ការគ្រប់គ្រងពេលវេលា និងសមត្ថភាពក្នុងការកំណត់ការងារអាទិភាព
  • ជាមនុស្សដែលមានការលើកទឹកចិត្តដោយខ្លួនឯង អាចធ្វើការដោយមិនចាំបាច់មានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) មកកាន់​អាសយដ្ឋាន​អ៊ី​មែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Nak Akphivath Sahakum
អុីម៉េល : nasktheng@gmail.com
nassenghour@yahoo.com
អាស័យដ្ឋាន : St Tunle om, Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
គេហទំព័រ : http://www.nascambodia.org
https://www.facebook.com/profile.php?id=100067949945737#
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
$350 - $430
ថ្ងៃទី 09​ ខែ​ កញ្ញា ឆ្នាំ2026
តាកែវ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading