ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្រ្តីគម្រោង សំរាប់ Non-Timber Forest Products

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, ក្សេត្រសាស្ត្រ , អភិវឌ្ឍសហគមន៏
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : រតនះគីរី
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 11​ ខែ​ កក្កដា ឆ្នាំ2025
ប្រាក់ខែ :
$400 - $500
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​អនុផល​ព្រៃឈើ​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​រតនគិរី​មាន​សាខា​នៅ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​ នៃ​ប្រទេសកម្ពុជា​។ អង្គការ​NTFP បាន​ដើរតួ​យ៉ាងសំខាន់​តាំងពី​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ការស្វែងរក​ការ​គាំទ្រ​សំរាប់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​និង​សិទ្ធិ​កាន់កាប់​គ្រប់គ្រង​ធនធានធម្មជាតិ​។ អង្គការ​NTFP បាន​រក​ឃើញ​បញ្ហា​ស្នូល​នៃ​ច្រក​ចូល​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​ជាមួយនឹង​សកម្មភាព​ដំបូង​រួម​មាន​សហគមន៍​ព្រៃឈើ​សិទ្ធិ​កាន់កាប់​ដីធ្លី​ការ​គ្រប់គ្រង​តំបន់​ការពារ​ដោយមាន​ការចូលរួម​ការស្វែងរក​ការ​គាំទ្រ​ អប់រំ​ក្រៅ​ប្រព័ន្ធ​ និង​បង្កើន​ជីវភាពរស់នៅ​ សំរាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។

  • មន្រ្តីគម្រោង (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • តួនាទី និងការទទួលខុសត្រូវ៖
  • រៀបចំមេរៀនបច្ចេកទេសដំណាំស្វាយចន្ទី ។
  • រៀបចំយុទ្ធសាស្រ្តបណ្តាញ​ទីផ្សារផលិតផល​ស្វាយចន្ទី ។
  • រៀបចំបញ្ជីឈ្មោះ៖ សមាជិកគម្រោង, បញ្ជីឈ្មោះកសិករគំរូអនុវត្តធ្វើថ្នាលបណ្តុះ ,បញ្ជីឈ្មោះកសិករគំរូអនុវត្តចម្ការស្វាយចន្ទីគំរូ និងបញ្ជីឈ្មោះក្រុមស្រ្តីកែច្នៃផលិតផល​ស្វាយចន្ទី។
  • រៀបចំសរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើរើសសមាជិកគម្រោង ។
  • ចូលរួមជ្រើសរើសសមាជិកគម្រោងជាស្រ្តីនៅក្នុងភូមិគោលដៅ ឲ្យបាន ៧០% និងសមាជិកជាបុរស ៣០% ជាមួយបុគ្គលិកមន្រ្តីមូលដ្ឋាន ។
  • សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី នៅតាមបណ្តាភូមិ គោលដៅ (women cashew nurseries)។
  • ចូលរួមសហការជាមួយមន្រ្តីមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី ។
  • សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តចម្ការស្វាយចន្ទីបង្ហាញជាគំរូ (women cashew demo-farm)។
  • ចូលរួមសហការជាមួយបុគ្គលិកមន្រ្តីមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសស្រ្តីអនុវត្ត​ចម្ការស្វាយចន្ទីបង្ហាញជាគំរូ ។
  • សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសក្រុមស្រ្តីអនុវត្តគម្រោងកែច្នៃផលិតផលស្វាយចន្ទី (women group cashew nut processing)។
  • ចូលរួមសហការជាមួយបុគ្គលិកមន្រ្តីមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសក្រុមស្រ្តីអនុវត្ត​គម្រោងការកែច្នៃផលិតផលស្វាយចន្ទី ។
  • ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋានរៀបចំផែនការសកម្មភាព និងផែនការថវិកា ប្រចាំខែ ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ។
  • ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋានរៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ។
  • ដឹកនាំមន្រ្តីមូលដ្ឋាន រៀបចំកម្មវិធីបណ្តុះបណ្តាល ផ្អែកទៅលើផែនការសកម្មភាពប្រចាំឆ្នាំ ។
  • រៀបចំមេរៀនសម្រាប់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងសិក្ខា​សាលា សរសេរលិខិតអញ្ជើញ អ្នកពាក់ព័ន្ធចូលរួម ជ្រើសរើសទីតាំង និងសម្ភារៈសម្រាប់​វគ្គនីមួយៗរបស់គម្រោង ។
  • ផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសដំណាំស្វាយចន្ទី, បច្ចេកទេសថ្នាលបណ្តុះពូជស្វាយចន្ទី និង កសិដ្ឋានបង្ហាញគម្រោងស្វាយចន្ទី ដល់បុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិកគម្រោង​ស្វាយចន្ទី (ស្រ្តីៈ ៧០% និងបុរស ៣០%) ។
  • រៀបចំ របៀបវារៈអង្គប្រជុំ និងដឹកនាំសម្របសម្រួលអង្គប្រជុំ របស់គម្រោង ។
  • ចូលរួមអនុម័ត្តក្នុងការរៀបចំសម្ភារៈគាំទ្រនានា និងពូជស្វាយចន្ទី នៅពេលបុគ្គលិកមន្រ្តីមូល​ដ្ឋាន​​បាន​ផ្ញើរជូន រួចបន្ទាប់មកបញ្ជូនទៅសុំការអនុម័ត្តពីប្រធានចាត់ចែងកម្មវិធី ឬលោកនាយក​ប្រតិបត្តិ​អង្គការ អនុផលព្រៃឈើ (NTFP) ។
  • ចូលរួមធ្វើបញ្ជីសម្រង់តម្លៃសម្ភារៈនានា និងពូជស្វាយចន្ទី ហើយចុះហត្ថលេខាទៅលើបញ្ជី​សម្រង់តម្លៃ រួចផ្ញើរជូនផ្នែករដ្ឋបាលត្រួតពិនិត្យបន្ត និងដើម្បីធ្វើការសម្រេចជ្រើសរើស ។
  • រៀបចំបញ្ជីតាមដានថវិកាចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ។
  • ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិកគម្រោង ដើម្បីអនុវត្តសកម្មភាព ស្រប​តាម​​ផែនការសកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ។
  • តាមដានយ៉ាងទៀងទាត់ទៅលើសកម្មភាពការងាររបស់បុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិក​គម្រោង ថ្នាលបណ្តុះពូជស្វាយចន្ទី កសិដ្ឋានចម្ការស្វាយចន្ទី និងក្រុមស្រ្តីកែច្នៃ​ផលិតផលស្វាយចន្ទី នៅតាម បណ្តាភូមិគោលដៅ ហើយនឹងចូលរួមកែលំអរ ផ្តល់​អនុសាសន៍​​ល្អៗពីចំណេះដឹង ជំនាញ និងបទពិសោធន៍​ថ្មីៗបន្ថែម​ទៀតពី​មេរៀន​បច្ចេកទេសស្វាយចន្ទី ។
  • សម្របសម្រួលកម្មវិធីប្រជុំឆ្លុះបញ្ចាំងដែលរៀបចំចាត់ចែងដោយបុគ្គលិកមូលដ្ឋាន ជាមួយ​សមាជិកគម្រោង ដើម្បីឆ្លុះបញ្ចាំង ពិនិត្យ​​​មើលអំពី ចំណុចខ្លាំង ចំណុចខ្សោយ ឳកាស និងកត្តាគំរាមកំហែង ក្នុងកំឡុងពេល​អនុវត្ត​​សកម្មភាពគម្រោង ។
  • ដឹកនាំ សម្របសម្រួលបុគ្គលិកមូលដ្ឋានចូលរួមសរសេររបាយការណ៍ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ រួចផ្ញើរជូនប្រធានចាត់ចែងកម្មវិធី ឬលោកនាយកប្រតិបត្តិអង្គការអនុផល​ព្រៃឈើ (NTFP) ។
  • សរសេររបាយការណ៍រីកចំរើនផ្ញើរជូនអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញនានា ។
  • ចូលរួមប្រជុំ បណ្តុះបណ្តាល និងសិក្ខាសាលា ជាមួយអាជ្ញាធរមូលដ្ឋាន​វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។
  • ចូលរួមប្រជុំ បណ្តុះបណ្តាល និង សិក្ខាសាលា ជាមួយ អង្គការដៃគូ និងម្ចាស់ជំនួយ ។
  • ដឹកនាំ និងសម្របសម្រួលកម្មវិធីដំណើរទស្សនៈកិច្ចរបស់ម្ចាស់ជំនួយ ចុះមកមើលសកម្ម​ភាពគម្រោង ។
  • ដឹកនាំ និងសម្របសម្រួលកម្មវិធីស្សនៈកិច្ចសិក្សា រៀនសូត្រ ដកស្រង់ ចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកស្តីអំពីផលិតកម្មដំណាំស្វាយចន្ទី ។
  • ចូលរួម ត្រួតពិនិត្យ ប៉ាន់ប្រមាណ និងវាយតម្លៃគម្រោងស្វាយចន្ទី ។
  • សម្របសម្រួលបុគ្គលិកមូលដ្ឋានក្នុងការរៀបចំបុរេប្បទាន ទូទាត់បុរេប្បទាន របាយការណ៍​ចំណាយ ឯកសារភ្ជាប់ ស្របតាមគោលនយោបាយរបស់អង្គការអនុផលកព្រៃឈើ (NTFP)។​
  • មានតម្លាភាព និងគណនេយ្យភាពជាមួយអង្គការអនុផលព្រៃឈើ (NTFP) ។
  • បំពេញកាតព្វកិច្ចប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ និងមានការតាំងចិត្តខ្ពស់ ក្នុងការ​សម្រប​សម្រួលគ្រប់សកម្មភាពរបស់គម្រោង តាមរយៈការរំលិចចេញឲ្យឃើញនូវ​លទ្ធផល​បែបវិជ្ជ​មាន​និងភាព​រីកចំរើនឆ្លើយតបជាមួយគោលដៅរបស់គម្រោង ។
  • មានទំនាក់ទំនងល្អជាមួយ សមាជិកគម្រោង សហគមន៍ អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ អង្គការ​​ដៃ​គូនានា ម្ចាស់ជំនួយ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។
  • អនុវត្តការងារ ទាំងនៅក្នុងការិយាល័យ និងនៅតាមបណ្តាភូមិគោលដៅត្រូវប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការអនុផលព្រៃឈើ (NTFP) ។
  • ការងារផ្សេងៗ
  • ត្រូវគោរពទៅតាមគោលនយោបាយរបស់អង្គភាព ដូចជាគោលនយោបាយការពារកុមារ គោលនយោបាយប្រឆាំងអំពើពុករលួយ គោលនយោបាយហិរញ្ញវត្ថុ និងរដ្ឋបាល ជាដើម
  • ការងារផ្សេងៗទៀតដែលបានស្នើឡើងដោយប្រធានគម្រោង
តំរូវការការងារ
  • មានសញ្ញាបត្របរិញ្ញាបត្រផ្នែកកសិកម្ម/ផលិតកម្មដំណាំបន្លែ/ឈើហូបផ្លែ ឬអភិវឌ្ឍន៍ជនបទ ឬ សញ្ញាបត្រប្រហាក់ប្រហែល ។
  • មានចំណេះដឹងសមស្របពីបច្ចេកទេសផលិតកម្មដំណាំស្វាយចន្ទី និងទំនាក់ទំនងទីផ្សារ ។
  • មានបទពិសោធន៍ចុះធ្វើការងារអភិវឌ្ឍន៍សហគមន៍យ៉ាងហោច ៣ឆ្នាំឡើងទៅ ។
  • មានបទពិសោធន៍ផ្នែកការចងក្រងក្រុមផលិតផ្នែកគម្រោងស្វាយចន្ទី ឬសហគមន៍កសិកម្ម​ស្វាយចន្ទី និងដឹកនាំសហគមន៍អនុវត្តគម្រោង ។
  • មានបទពិសោធន៍ធ្លាប់ចុះសិក្សាប្រមូលព័ត៌មាន វិភាគបញ្ហា នឹងកំណត់អាទិភាពនៃបញ្ហា ដែល សហគមន៍នីមួយៗបានជួបប្រទះ ។
  • មានបទពិសោធន៍ក្នុងការចូលរួមដោះស្រាយបញ្ហារបស់ក្រុម និងសហគមន៍ ។
  • មានចំណេះដឹងផ្នែកកុំព្យូទ័រក្នុងកម្មវិធី: word, excel and PowerPoint ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ រឺ​បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV)និង​លិខិត​អម​ មកកាន់​ការិយាល័យ​អង្គការ​អនុផល​ព្រៃឈើ​(NTFP) ឬតាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​៖ NTFP មិនមាន​ពាក្យ​សម្រាប់​អោយ​បំពេញ​ទេ​ ដូចនេះ​ បេក្ខជន​ ឬបេ​ក្ខនារី​ ត្រូវ​បំពេញ​ពាក្យ​ដោយខ្លួនឯង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Non-Timber Forest Products
គេហទំព័រ : http://www.ntfpcambodia.org

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

4 នាក់
$250 - $300
ថ្ងៃទី 11​ ខែ​ កក្កដា ឆ្នាំ2025
ស្ទឹងត្រែង
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading