ប្រធានក្រុមស្រាវជ្រាវ និងកាត់បន្ថយចម្ការមីន/គ្រាប់ សំរាប់ អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏ប្រចាំកម្ពុជា
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | អភិវឌ្ឍសហគមន៏ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : | បាក់ឌុប |
អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏(NPA)គឺជាអង្គការជំនួយមនុស្សធម៌មួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៩ ដោយសហពន្ធ័ប្រជាពលរដ្ឋន័រវេស្សន៏នៃសហជីពកម្មករ ។ បច្ចុប្បន្ន អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏ មានបេសកកម្មជាង៣0ប្រទេសនៅក្នុងពិភពលោក ។ អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏(NPA)បានចាប់ផ្តើមសកម្មភាពនៅក្នុងប្រទេសកម្ពុជាតាំងពី ឆ្នាំ 1992 ដោយផ្តល់ ជំនួយលើការដោះមីន ដល់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីរៀបចំសម្រាប់ការតាំងទី លំនៅថ្មីរបស់ជនភៀសខ្លួន ដែលត្រឡប់ មក ពីជំរុំព្រំដែនក្នុងប្រទេសថៃ។
អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏(NPA)ប្រចាំប្រទេសកម្ពុជាត្រូវការជ្រើសរើសបុគ្គលិក៖
- English - Good
- High School Diploma
- Middle School
- បទពិសោធន៍ជាអ្នកដោះមីនយ៉ាងតិច for 1 year
- យ៉ាងហោចណាស់បានបញ្ចប់ការសិក្សាកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ ។
- មានវិញ្ញាបនបត្រវគ្គហ្វឹកហ្វឺនផ្នែកដឹកនាំ និងគ្រប់គ្រង ។
- ចេះប្រើប្រាស់កុំព្យូទ័រ (Computer skill) ។
- ធ្លាប់ចូលរួមវគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងវគ្គស្រាវជ្រាវចម្ការមីន/គ្រាប់ (ERW Survey) ។
- យល់ដឹងពីគោលគំនិតនៃការកាត់បន្ថយផ្ទៃដី (Land Release) និងស្តង់ដារសកម្មភាពមីនកម្ពុជា ។
- ចេះប្រើប្រាស់ GPS, អានផែនទី និងមានកម្រិត EOD Level 1 ។
- មានសមត្ថភាពអាន និងសរសេរភាសាអង់គ្លេស ។
- មានប័ណ្ណបើកបរ និងមានអាកប្បកិរិយាសុភាពរាបសារ ។
បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៏ ត្រូវរៀបចំប្រវត្តិរូបសង្ខេបអំពីការងារ (CV) របស់ខ្លួន ដោយមានភ្ជាប់ជាមួយនឹងលិខិតសរសេរអំពីចំណាប់អារម្មណ៏ផ្ទាល់ខ្លួន(coverletter) រួចផ្ញើទៅអាសយដ្ឋាន ណាមួយ ក្នុងចំណោម អាសយដ្ឋានការិយាល័យអង្គការអិនភីអេនៅទីក្រុងភ្នំពេញ ៖ ផ្ទះលេខ០៤ ផ្លូវលេខ២៧៨សង្កាត់អូរឡាំពិក ក្រុងភ្នំពេញ; ឬ ការិយាល័យអង្គការអិនភីអេនៅទីក្រុងបានលុង ខេត្តរតនៈគីរី តាមរយៈសារអេឡិចត្រូនិច ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៏ប្រចាំកម្ពុជា |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Norwegian People’s Aid |
| អុីម៉េល : | RecruitmentC@npaid.org |
| អាស័យដ្ឋាន : | #4, Street 278, Sangkat Boeung Keng Kong, , Khan Chamkar Mon, Phnom Penh, CambodiaPhnum, Yeak Laom Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia |
| គេហទំព័រ : |
http://www.npaid.org |
