បុគ្គលិកគម្រោង សំរាប់ Phnom Srey Organization for Development
ជនជាតិខ្មែរ | |
ការគាំពាកុមារ, អភិវឌ្ឍសហគមន៏, សុខភាពនិងឱសថ, ការងារសង្គម | |
ពេញម៉ោង | |
ប្រុស, ស្រី | |
ខ្មែរ, អង់គ្លេស | |
ស្ទឹងត្រែង |
1នាក់ | |
ថ្ងៃទី 31 ខែ មករា ឆ្នាំ2025 | |
តាមការចរចារ
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) គឺជាអង្គការមិនមែនរដ្ឋាភិបាលជាតិ មិនរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នំា ១៩៩៨ និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃនាថ្ងៃទី១២ខែវិច្ឆិកា ឆ្នំា២០១០ ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលលើការងាររអភិវឌ្ឍន៍និងលើកកម្ពស់សិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។ បច្ចុប្បន្នអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានទទួលថវិកា និងបច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា សម្រាប់អនុវត្តន៍គម្រោងយើងរួមគ្នា ដើម្បីកិច្ចការពារកុមារ (We Protection Project) នៅក្នុងខេត្តស្ទឹង ត្រែង និងខេត្តរតនគិរី រយៈពេល៣៦ខែ (ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៧) ។អង្គការភ្នំស្រីដើម្បី អភិវឌ្ឍន៍ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- បុគ្គលិកគម្រោង
- រៀបចំបង្កើត និងចងក្រុមគោលដៅ
- ធ្វើការជាមួយអជ្ញាធរ ថ្នាក់ស្រុក ឃុំ នឹង ភូមិ ក្នុងការចង់ក្រុម កុមារ និងយុវជន ក្រុមឪពុកម្តាយគម្រូរ
- ធ្វើកាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យ
- គាំទ្រក្រុមគោលដៅដែលបានចងក្រងនៅក្នុងការផ្សព្វផ្សាយបន្តនូវចំណេះដឹងទៅក្នុងសហគមន៍ប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យប្រចាំត្រីមាស
- គាំទ្រក្រុមដែលបានចងក្រងនៅក្នុងសហគមន៍គោលដៅនៅក្នុងការប្រជុំ ប្រចាំខែត្រីមាស និងប្រចាំឆ្នាំ។
- គាំទ្រក្រុមដែលបានចងក្រងជាពិសេសក្រុមកុមារ និងយុវជនក្នុងការចូលរួមប្រជុំជាមួយអាជ្ញាធរ។
- ចូលរួមប្រជុំប្រចាំខែជាមួយ គ.ក.ន.ក និងគ.ក.ស.ក ស្រុក
- បណ្តុះបណ្តាល នឹងសម្របសម្រួល
- ធ្វើការសហការជាមួយអជ្ញាធរបណ្ដុះបណ្ដាល ថ្នាក់ស្រុក ឃុំ នឹង ភូមិ ក្នុងការចង់ក្រុម កុមារ និងយុវជន ក្រុមឪពុកម្តាយគម្រូរលើប្រធានបទ ។
- ធ្វើកាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យ។
- កាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទជំនាញសម្របសម្រួល ដឹកនាំកម្មវិធី ការផែនការនិងប្រធានបទដែលពាក់ព័ន្ធ។
- ជួយសម្របសម្រួលការប្រមូលទិន្នន័យដើមគ្រាទិន្នន័យសម្រាប់វាយតម្លៃគម្រោងប្រចាំត្រីមាស ឆមាស ឆ្នាំ
- ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង។
- ជួយបុគ្គលិក ពិនិត្យតាម និងវាយតម្លៃគម្រោង ក្នុងការបញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្ន័យរបស់គម្រោងដោយប្រឹក្សាយោបល់ជាមួយប្រធានគម្រោង និងការគាំទ្របច្ចេកទេសពីអង្គការភ្លែនអន្តរជាតិ-កម្ពុជា។
- រៀបចំរបាយការណ៍
- កត់ត្រានិងរក្សានូវឯកសារស្តីពី លទ្ធផលដែលមានផ្លាស់ប្តូរនៅក្នុងពេលផ្សេងគ្នាតាមរយៈគម្រោង។
- រៀបចំរបាយការណ៍ត្រួតពិនិត្យតាមពេលវេលាដែល បានកំណត់ជាមួយភ្លេន អន្តរជាតិ កម្ពុជា
- ចូលរួមផ្តល់ពត៍មានសម្រាប់ការធ្វើ របាយការណ៍ប្រចាំត្រីមាសរបាយការឆមាសនិងរបាយការណ៍ប្រចាំឆ្នាំ និងជួយ ស្វែងរកឯកសារផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់គម្រោង។
- ចូលរួមផ្តល់ពត៍មាន និងចងក្រងផ្សព្វផ្សាយនូវការអនុវត្តល្អៗពីគម្រោងរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
- រៀបចំផែនការ
- រៀបចំផែនការថវិការប្រាចាំខែ នឹងប្រចាំត្រីសមាស
- រៀបបាយការថវិការប្រចាំ ខែ និងត្រីមាស
- ជួយប្រធានកម្មវិធីក្នុងការរៀបចំគម្រោងសំណើរថវិការ ប្រសិនបើមានភាពចាំបាច់
- គាំទ្រផែនការពិនិត្យនិងវាយតម្លៃគម្រោងប្រចាំត្រីមាសប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និងបិទបញ្ចប់គម្រោង។
- រៀបចំផែនការការងារប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- តួនាទីដែមានទំនាកទំនងជាមួយថវិកា និងហិរញ្ញវត្ថុ៖
- ធានាថាឱ្យបានថាការប្រើប្រាស់ថវិកាសម្រាប់ការអនុវត្តសកម្មភាពគម្រោងរបស់បុគ្គលិកគម្រោគឺប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធភាព។
- រៀបចំ របាយការណ៍ និងឯកសារទូរទាត់អនុលោមតាមគោលបាយអង្គភាព និងម្ចាស់ជំនួយ។
- ធានាថាការអនុវត្តសកម្មភាពគម្រោងទាំងអស់ត្រូវបានចំណាយផ្អែកលើថវិកាដែលបានព្រមព្រៀងពីម្ចាស់
- មូលនិធិ និងអនុវត្តតាមគោលនយោបាយរបស់PSOD ។
- ទំនាក់ទំនងជាមួយនឹងបុគ្គលិក និងប្រធានកម្មវិធី៖
- ចូលរួមក្នុងវគ្គបណ្តុបណ្តាល កិច្ចប្រជុំ ឬសិក្ខាសាលារបស់អង្គការភ្លេន អន្តរជាតិ កម្ពុជា
- ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារគម្រង និងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គម្រោង
- ចូលរួមលើកកម្ពស់បរិយាកាសក្រុមការងារដោយការរួមចែករំលែកនូវគំនិតផ្តួចផ្តើម
- ទទួលយកកិច្ចការក្រៅការពិពណ៌នាការងារនេះមានដែលជាតម្រូវការរបស់ម្ចាស់មូលនិធនិងអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍។
- ផ្តល់ព័ត៌មាន និងសម្ភារៈដូចជា របាយការណ៍ការថតសំឡេង និងការថតសំឡេង។ល។ ដែលទាក់ទងនឹងគម្រោងក្នុងស្ថាប័នករណីមានតម្រូវការ និងតាមតម្រូវការ។
- មានបទពិសោធន៍យ៉ាងតិច ១-២ ឆ្នាំ ក្នុងការងារម្រើការងារក្នុងវិស័យកិច្ចការពារកុមារ និងសុខភាពបន្តភាពយុវវ័យ
- មានចំនេះស្តីពីមានចំនេះ និងបទពិសោធន៍ធ្វើការងារ និងសម្របសម្រួលជាមួយអាជ្ងាធរពាក់ព័ន្ធ
- មានចំនេះស្តីពី ការគ្រប់គ្រងគម្រោង និងអនុវត្តគម្រោងជាមួយ សហគមន៍ជនជាតិដើមភាគតិច និងជនងាយគ្រោះ
- មានចំនេះស្តីពីឬបទពិសោធន៍ស្តីពី ការសរសររបាយ និងគ្រប់គ្រងថវិកា
- មានចំនេះដឹង នឹងជំនាញក្នុងការសម្រូល និងដឹកនាំសហគមន៍ក្នុងការអនុវត្តន៍សកម្មភាព
- មានបទពិសោធន៍ធ្វើការងារជាក្រុម និងមានការអត់ធ្មត់ខ្ពស់
- ចេះភាសារអង់គ្លេស និងភាសារផ្សេងទៀតកាន់តែប្រសើរ
- មានបទពិសោធន៍ក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាសប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោងនិងបិទបញ្ចប់គម្រោង។
- ចេះប្រើប្រាស់ជំនាញកុំព្យូទ័រ(SPSS, Excel, World, Power Points….)
- មានជំនាញទំនាក់ទំនង និងការសម្របសម្រួល
ការធ្វើដំណើរបំពេញការងារក្នុងខេត្តគោលដៅ៖
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍មានម៉ូសម្រាប់បុគ្គលិកខ្ចីយកទៅប្រើប្រាស់បំពេញការងារបម្រើឱ្យគម្រោងយើងការពារកុមារ(We Protection Project) ។ សម្រាប់ប្រេងសាំង ប្រេងម៉ាស៊ីន និងថ្លៃជួលជុលម៉ូតូជាការទទួលខុសត្រូវរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដែលស្ថិតក្រោមការគ្រប់គ្រង ចាត់ចែង និងធានានូវតម្លាភាពរបស់ប្រធានកម្មកម្មវិធីនៃគម្រោងនេះប្រចាំនៅខេត្តស្ទឹត្រែង។
ការផ្តល់អទិភាព៖
បេក្ខជន និងបេក្ខនារីគ្រប់រូប ដោយគ្មានការរើសអើងលើជនពិការជនភាគតិច ស្រ្តីនិងអ្នកដែលមានទំនោភេទ ឬទំនោយេនឌ័រដែលមានសមត្ថភាពនិងលទ្ធភាពក្នុងការបំពេញការងារលើតំណែងដែលអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍កំពុងតែប្រកាសជ្រើសរើសនេះមានឱកាសស្មើគ្នាក្នុងការដាក់ពាក្យ និងចូលរួមក្នុងដំណើរ។ ជនពិការ ជនភាគតិច ស្រ្តីនិងអ្នកដែលមានទំនោភេទ ឬទំនោយេនឌ័រមានអាទិភាពខ្ពស់។
បេក្ខជន-បេក្ខនារី ដែលចាប់អារម្មណ៏និងមានសមត្ថភាពសូមផ្ញើរប្រវត្តិរូបសង្ខេបបញ្ជាក់ច្បាស់ពីចំណេះដឹង ជំនាញនិងបទពិសោធន៏ការងារមកកាន់ការិយាល័យអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ ដែលមានអាសយ័ដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
Phnom Srey Organization for Development | |
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ | |
thea_chenda@yahoo.com | |
092 788 819 011 353 789 088 6 709 919 |
|
# 126, Preah Monivong Street, Chrouy Thma, Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia |