ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកជំរុញការអភិវឌ្ឍន៍ដឹកនាំដោយសហគមន៍ សំរាប់ អង្គការពន្លឺនៃក្តីសង្ឃឹម

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, អភិវឌ្ឍសហគមន៏, ការអភិវឌ្ឍន៏ជនបទ, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ស្ទឹងត្រែង
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 12​ ខែ​ ធ្នូ ឆ្នាំ2025
ប្រាក់ខែ :
$310 - $330
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ (PNKS)ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​ ជា​អង្គការ​គ្រីស្ទបរិស័ទ​ ដែល​វិវត្តន៍​ពី​អង្គការ​ CORD របស់​ចក្រ​អង់គ្លេស​។អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​បាន​ចុះបញ្ជី​និង​ ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០១។ បច្ចុប្បន្ន​អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​មានការិយា​ល័យនៅ​ភ្នំពេញ​និង​ការិយាល័យ​សាខា​នៅ​ខេត្ត​ព្រះវិហារ​,និង​ខេត្ត​ស្ទឹង​ត្រែង​។អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ធ្វើការ​ផ្តោត​លើការអភិវឌ្ឍ​សហគមន៍​ចំរុះ​ដែល​លើក​តំកើន​សហគមន៍​ដឹកនាំ​ការ​អភិវឌ្ឍន៍​ដោយ​សហគមន៍​ខ្លួនឯង​ផ្ទាល់​និង​ការ​អភិវឌ្ឍ​ដែលជា​ការ​ផ្តួច​ផ្តើ​មដោយ​សហគមន៍​ជាមួយ​សហគមន៍​ខ្លួនឯង​ផ្ទាល់​ក្នុង​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​,សុ្រក​ថា​ឡាប​រី​វ៉ាត់​ ស្រុក​សៀម​បូក​ និង​ស្រុក​បុរី​អូស្វាយ​សែន​ជ័យ​ ខេត្ត​ស្ទឹង​ត្រែង​។

បច្ចុប្បន្ននេះ​ អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដើម្បី​បំពេញ​តួនាទី​ និង​ បំរើការ​ងារ​នៅ​សាខា​ខេត្ត​ស្ទឹង​ត្រែង​។

តួនាទីនិងការទទួលខុសត្រូវ
  • ពង្រឹង​និង ជួយសហគមន៍អោយមានភាពជាម្ចាស់លើការអភិវឌ្ឍន៍។
  • ធ្វើការជាមួយសហគមន៍ដើម្បីអោយពួកគាត់មានសមត្ថភាធន់និងការប្រែប្រូលអាកាសធាតុ។
  • ធានាថាភូមិគោលដៅដែលទទួលខុសត្រូវមានពត៌មានភូមិទូទៅគ្រប់ជ្រុងជ្រោយ។
  • យល់ច្បាស់លាស់ពីបរិបទ​តម្រូវការ ​និង បញ្ហាក្នុងភូមិគោលដៅ។
  • ចងក្រង​និង ​រក្សាឯកសារ ពត៌មាន ​និង​ទិន្នន័យភូមិ។
  • ជួយក្នុងការប្រមូលការប្រជុំ សិក្ខាសាលារបស់សហគមន៍។
  • សម្របសម្រួលសហគមន៍បង្កើតផែនការអភិវឌ្ឍន៍របស់សហគមន៍ប្រចាំឆ្នាំ។
  • លើកកម្ពស់សហគមន៍អោយមានការផលិតដើម្បីបង្កើនប្រាក់ចំណូល​ជាពិសេសអ្នកក្រក្រីអោយមានសុខុមាលភាព និង សុវត្តិភាពស្បៀង។
  • តាមដានត្រួតពិនិត្យសកម្មភាព​ការផ្លាស់ប្តូរ ភាពរីកចំរើន​និង លទ្ធផលគម្រោង។
  • ធានាថាថវិការបស់គម្រោងត្រូវបានចំណាយយ៉ាងមានប្រសិទ្ធិភាព
តំរូវការការងារ
Languages:
  • English - Good
Skills & Knowledge:General & Technical Skills
  • ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំក្នុងការងារកសិកម្ម ឬទីផ្សារ។
  • ត្រូវមានបទពិសោធន៍បណ្តុះបណ្តោលដល់សហគមន៍។
  • ចំនេះដឹងផ្នែកកុំព្យួទ័រ​(Word. Excel. PowerPoint. Email. និង Internet)។
Soft Skills
  • ត្រូវមានជំនាញទំនាក់ទំនង។
  • ត្រូវមានការប្តេជ្ញាចិត្តធ្វើការជាមួយអ្នកក្រ និងស្នាក់នៅក្នុងភូមិគោលដៅមួយសហគមន៍។
  • ត្រូវមានជំនាញសម្របសម្រួលក្នុងសហគមន៍​។
  • អាចអាននិងសរសេរភាសាអង់គ្លេសបានកាន់ប្រសើរ។
  • ត្រូវមានការទទួលខុសត្រូវខ្ពស់និងស្មោះត្រង់។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ឬ បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​ ឬ CV និង​ លិខិត​បង្ហាញ​ចំណាប់អារម្មណ៍​(Cover Letter) ទៅ​សាខា​ខេត្ត​ស្ទឹង​ត្រែង​: តាម​រយ​:អ៊ី​ម៉ែ​ល ឬអស័យដ្ឋាន​ ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ឬ ជនជាតិ​ដើម​ភាគតិច​ ឬ បុគ្គល​ដែល​ចេះ​និយាយ​ភាសា​រខ្មែរ​-ឡាវ​ ឬ បុគ្គល​ដែល​មាន​អស័យដ្ឋាន​រស់នៅ​ក្នុង​តំបន់​នៃ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​លើកទឹកចិត្ត​ និង​ ផ្តល់អាទិភាព​!!!


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការពន្លឺនៃក្តីសង្ឃឹម
ឈ្មោះសំរាប់ទំនាក់ទំនង : Ponleu Ney Kdey Sangkhum
អុីម៉េល : info_st@pnkscambodia.org
អាស័យដ្ឋាន : Pum Preaek, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
គេហទំព័រ : http://www.pnks-cambodia.org/
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading