អ្នកជំរុញការអភិវឌ្ឍន៍ដឹកនាំដោយសហគមន៍ សំរាប់ អង្គការពន្លឺនៃក្តីសង្ឃឹម

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 11​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
$310 - $370
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ (PNKS)ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​ ជា​អង្គការ​គ្រីស្ទបរិស័ទ​ ដែល​វិវត្តន៍​ពី​អង្គការ​គ្រីស្ទាន​អោ​ជរិចអភិវឌ្ឍន៍​ជនបទ​ (CORD) របស់​ចក្រ​អង់គ្លេស​ ។ អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​បាន​ចុះបញ្ជី​និង​ ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០១ ។ បច្ចុប្បន្ន​អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​មានការិយា​ល័យនៅ​ភ្នំពេញ​និង​ការិយាល័យ​សាខា​នៅ​ខេត្ត​ព្រះវិហារ​ និង​ ខេត្ត​ស្ទឹង​ត្រែង​ ។អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ធ្វើការ​ផ្តោត​លើការអភិវឌ្ឍន៍​សហគមន៍​ចំរុះ​ដែល​ផ្តល់អំណាច​ និង​លើក​កម្ពស់​សហគមន៍​ដឹកនាំ​ការ​អភិវឌ្ឍន៍​សហគមន៍​ដោយខ្លួន​ នៅ​ក្នុងស្រុក​ជ័យ​សែន​ក្នុង​ខេត្ត​ព្រះវិហារ​,សុ្រក​ថា​ឡាប​រី​វ៉ាត់​ ស្រុក​សៀម​បូក​ និង​ស្រុក​បុរី​អូរ​ស្វាយសែនជ័យ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ។

បច្ចុប្បន្ននេះ​ អង្គការ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដើម្បី​បំពេញ​តួនាទី​ និង​ បំរើការ​ងារ​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ពង្រឹង​និង ជួយសហគមន៍អោយមានភាពជាម្ចាស់លើការអភិវឌ្ឍន៍ ។
  • ធ្វើការជាមួយសហគមន៍ដើម្បីអោយពួកគាត់មានសមត្ថភាពធន់ និងការប្រែប្រូលអាកាសធាតុ ។
  • ធានាថាភូមិគោលដៅដែលទទួលខុសត្រូវមានព័ត៌មានភូមិទូទៅគ្រប់ជ្រុងជ្រោយ ចងក្រង​ និង ​រក្សាឯកសារទុកឲ្យបានត្រឹមត្រូវ ។
  • ស្វែងយល់ពីបរិបទ​តម្រូវការ ​និង បញ្ហាក្នុងភូមិគោលដៅ ឲ្យបានច្បាស់លាស់ ។
  • សម្របសម្រួលជាមួយសហគមន៍បង្កើតផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ ។
  • ផ្តល់ការគាំទ្រ និងលើកកម្ពស់សហគមន៍អោយមានការផលិត និងលក់ ។
  • ពង្រឹងដៃគូសហគមន៍ឲ្យចេះដោះស្រាយបញ្ហាប្រឈម និងសហការជាមួយអ្នកពាក់ព័ន្ឋនានាក្នុងសហគមន៍
  • ជម្រុញឲ្យមានការចូលរួមការងារអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន​ពីជនងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ។ល។ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ​ជាពិសេសអ្នកក្រក្រីអោយមានសុខុមាលភាព និង សុវត្តិភាពស្បៀងក្នុងគ្រួសារ ។
  • តាមដានត្រួតពិនិត្យសកម្មភាពគម្រោង​ការផ្លាស់ប្តូរ ភាពរីកចំរើន​និង លទ្ធផលគម្រោងជាប្រចាំ ។
  • ធានាថាថវិការបស់គម្រោងត្រូវបានចំណាយយ៉ាងមានប្រសិទ្ធិភាព និងច្បាស់លាស់ ។
តំរូវការការងារ

Languages:

  • English - Good

Qualifications:

  • Bachelor's Degree

Work History:

  • មានជំនាញកសិកម្ម ឬ ធ្លាប់មានបទពិសោធន៍ការងារកសិកម្ម ឬទំនាក់ទំនងទីផ្សារ for 1 year as a minimum

Skills & Knowledge:General & Technical Skills

  • មានបទពិសោធន៍សម្របសម្រួលបណ្តុះបណ្តាលដល់សហគមន៍ ។
  • ចំនេះដឹងផ្នែកកុំព្យួទ័រ​(Word. Excel. PowerPoint. Email. និង Internet, AI, google drive...)។
  • ចេះអាន និងសរសេរភាសាអង់គ្លេសបានកាន់តែប្រសើរ ។

Soft Skills

  • មានជំនាញប្រាស្រ័យទំនាក់ទំនងល្អ ជាមួយក្រុម និងបណ្តាញនានា ។
  • មានការប្តេជ្ញាចិត្តធ្វើការជាមួយអ្នកក្រ និងស្នាក់នៅក្នុងភូមិគោលដៅជាមួយសហគមន៍ ។
  • ត្រូវមានការទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ឬ បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រ​វិត្តីរូប​ ឬ CV និង​លិខិត​បង្ហាញ​ចំណាប់អារម្មណ៍​(Cover Letter) ទៅ​សាខា​ខេត្ត​ស្ទឹង​ត្រែង​: តាម​រយ​:អ៊ី​ម៉ែ​ល ឬ អាស័យ​ដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ស្ត្រី​ជនជាតិភាគតិច​ ឬ បុគ្គល​ក្នុង​តំបន់​ត្រូវ​បាន​លើកទឹកចិត្ត​ និង​ ផ្តល់អាទិភាព​!!!


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការពន្លឺនៃក្តីសង្ឃឹម
អុីម៉េល : info_st@pnkscambodia.org
អាស័យដ្ឋាន : Pum Preaek, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
គេហទំព័រ : http://www.pnks-cambodia.org/
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading